រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
មន្រ្តីជាន់ខ្ពស់ម៉ុងហ្គោលី៖ វិស័យពិការភាពរបស់កម្ពុជា មានការរីកចម្រើនគួរឲ្យកត់សំគាល់ ជាគំរូដ៏ល្អមួយសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក
ចុះផ្សាយ: ថ្ងៃទី03 ខែ07 ឆ្នាំ2019
សេចក្តីជូនដំណឹស្តីពីការជ្រើរើសយុវជនមានពិការភាពចូលរួមកម្មវិធីប្រកួតប្រជែងជាសកល ផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០១៩ នៅទីក្រុង បូ៊សាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី19 ខែ06 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា៖ ប្រទេសកម្ពុជាដើរលើផ្លូវត្រូវក្នុងការអភិវឌ្ឍប្រទេស ជាពិសេសការធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដែលជាឱកាសដើម្បីលើកកម្ពស់សិទ្ធិជនពិការជាពិសេស ការផ្តល់ដីសម្បទានសង្គមកិច្ចនិងការគាំទ្រដល់ការស្តារឡើងវិញនូវរូបកាយសម្រាប់ជនពិ
ចុះផ្សាយ: ថ្ងៃទី12 ខែ06 ឆ្នាំ2019
រាជរដ្ឋាភិបាលចាត់ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចកម្ពុជា ចូលរួមសម័យប្រជុំលើកទី១២នៃរដ្ឋភាគី នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិច
ចុះផ្សាយ: ថ្ងៃទី09 ខែ06 ឆ្នាំ2019
ជនមានពិការក្រីក្រជិត ២ពាន់នាក់ រស់នៅឃុំចំនួន៧ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ទទួលបានរបបគោលនយោបាយពិនិត្យ និងថែទាំសុខភាព
ចុះផ្សាយ: ថ្ងៃទី05 ខែ06 ឆ្នាំ2019
Find us on Facebook
ចំនួនអ្នកចូលទស្សនា

មន្ត្រី​ជនពិកា​រៈ គ្រប់​ស្ថាប័ន​ប​គ្បី​បង្កើន​ការប្រើ​ភាសា​សញ្ញា​ឱ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន

ចុះផ្សាយ: ថ្ងៃទី16 ខែ10 ឆ្នាំ2018

 អគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានក្រើនរំឭកអំពីភាសាសញ្ញថា  នៅតាមស្ថាប័នផ្សព្វផ្សាយព័ត៌មាន ជាពិសេសទូរទស្សន៍ កន្លែងធ្វើការទាំងស្ថាប័នរដ្ឋ និង ឯកជន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព តាមគ្រួសារ និង សហគមន៍ ក៏ដូចជាក្នុងជំនួបនានា មានសិក្ខាសាលា និង សន្និសីទ ជាដើម គប្បីបញ្ចូលឱ្យមានភាសាសញ្ញា ឬ ដាក់ឱ្យមានអ្នកបកប្រែភាសាសញ្ញា ឱ្យបានច្រើនតាមដែលអាចដើម្បីផ្តល់លទ្ធភាពដល់មនុស្សគ-ថ្លង់ អាចប្រើប្រាស់ និង យល់បានដូចមនុស្សទូទៅដែរ  ។

ឯកឧត្តម ឯម ច័ន្ទមករា ថ្លែងបែនេះនៅក្នុងទិវាមនុស្សគ-ថ្លង់ កម្ពុជា លើកទី ៦ ដែលរៀបចំនៅឯទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា កាលពីព្រឹកថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨ ក្រោមអធិបតីភាពឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និង ជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រោមប្រធានបទ  ដាក់បញ្ចូលភាសាសញ្ញា គឺ ដើម្បី មនុស្សគ្រប់គ្នាប្រើបាន  ។

សូមជម្រាបថា នៅកម្ពុជាមានជនដែលមានពិការភាពប្រមាណជា ៥២ ម៉ឺន ៤ ពាន់នាក់ ក្នុងនោះមានជនគ-ថ្លង់ ជាង ៤ ម៉ឺន ៣ ពាន់នាក់ ហើយបើតាមច្បាស់ស្តីពីការពារ និង លើកកម្ពស់សិទ្ធិជនពិការ ភាសាសញ្ញាគឺជាកាតព្វកិច្ចដ៏ចាំបាច់មួយដែលគេត្រូវតែមាននៅតាមស្ថាប័ន និង ទីតាំងនានាដូចដែលឯកឧត្តម ឯម ច័ន្ទមករា បាលើកឡើងខាងដើមនេះស្រាប់ ។

ទោះយ៉ាងណា ត្រូវបានគេមើលឃើញថា ភាសាសញ្ញា នៅតាមស្ថាប័ន និង ទីតាំងនានាដែលត្រូវការចាំបាច់នោះ គឺនៅមានតិចតួចនៅឡើយ ។ រីឯជំនួបនានា ដូចជាសន្និសីទ និង សិក្ខាសាលាជាដើមទៀតសោត ក៏ដាក់អ្នកបកប្រែភាសាសញ្ញានេះ ដោយកម្រណាស់ដែរ គឺលុះណាតែជាកម្មវិធីរបស់ជន គ-ថ្លង់ ។ ប៉ុន្តែនៅតាមបណ្តាប្រទេសដែលប្រកាន់ខ្ជាប់នូវការគោរពសិទ្ធិជនដែលមានពិការភាព គេតែងតែដាក់អ្នកបកប្រែភាសាសញ្ញានៅគ្រប់កម្មវិធីសំខាន់ៗ មិនថាកម្មវិធីនោះ ជាកម្មវិធីរបស់ជន គ-ថ្លង់ ឬ ក៏អត់ឡើយ ។

ឯកឧត្តម វង សូត បានទទួលស្គល់ថា ការប្រើប្រាស់ភាសាសញ្ញា ពិតជានៅមានកម្រឹតតិចតួចមែន បើធៀបទៅនឹងតម្រូវការរបស់ជនគ-ថ្លង់ ហើយថា វាពិតជារពិបាកក្នុងចិត្តខ្លាំងណាស់សម្រាប់មនុស្សទាំងឡាយណាដែលមានមាត់ ប៉ុន្តែនិយាយមិនកើត មានត្រចៀក ប៉ុន្តែបែរជាស្តាប់មិនឮ ។
ទោះយ៉ាងឯកឧត្តម វង សូត បានលើកឡើងថា នេះក៏ចាត់ទុកថាជាភ័ពសំណាងម្យ៉ាងហើយ សម្រាប់ជនគ-ថ្លង់ នៅកម្ពុជា ព្រោះថា សម័យតេជោ គឺជាសម័យកាលទី ១ ហើយដែលជនគ-ថ្លង់ នៅកម្ពុជា ត្រូវបានយកចិត្តទុកដាក់ ហើយថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ នឹងបន្តជំរុញឱ្យមានភាសាសញ្ញាឱ្យបានច្រើនបន្ថែមទៀតតាមដែលអាច ៕


 

ដៃគូរបស់យើង