រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
មន្រ្តីជាន់ខ្ពស់ម៉ុងហ្គោលី៖ វិស័យពិការភាពរបស់កម្ពុជា មានការរីកចម្រើនគួរឲ្យកត់សំគាល់ ជាគំរូដ៏ល្អមួយសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក
ចុះផ្សាយ: ថ្ងៃទី03 ខែ07 ឆ្នាំ2019
សេចក្តីជូនដំណឹស្តីពីការជ្រើរើសយុវជនមានពិការភាពចូលរួមកម្មវិធីប្រកួតប្រជែងជាសកល ផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០១៩ នៅទីក្រុង បូ៊សាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី19 ខែ06 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា៖ ប្រទេសកម្ពុជាដើរលើផ្លូវត្រូវក្នុងការអភិវឌ្ឍប្រទេស ជាពិសេសការធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដែលជាឱកាសដើម្បីលើកកម្ពស់សិទ្ធិជនពិការជាពិសេស ការផ្តល់ដីសម្បទានសង្គមកិច្ចនិងការគាំទ្រដល់ការស្តារឡើងវិញនូវរូបកាយសម្រាប់ជនពិ
ចុះផ្សាយ: ថ្ងៃទី12 ខែ06 ឆ្នាំ2019
រាជរដ្ឋាភិបាលចាត់ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចកម្ពុជា ចូលរួមសម័យប្រជុំលើកទី១២នៃរដ្ឋភាគី នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិច
ចុះផ្សាយ: ថ្ងៃទី09 ខែ06 ឆ្នាំ2019
ជនមានពិការក្រីក្រជិត ២ពាន់នាក់ រស់នៅឃុំចំនួន៧ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ទទួលបានរបបគោលនយោបាយពិនិត្យ និងថែទាំសុខភាព
ចុះផ្សាយ: ថ្ងៃទី05 ខែ06 ឆ្នាំ2019
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការវិនិយោគលើវិស័យពិការភាពជាច្រើនឆ្នាំណាស់មកហើយ

ចុះផ្សាយ: ថ្ងៃទី01 ខែ04 ឆ្នាំ2019

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការវិនិយោគលើវិស័យពិការភាពជាច្រើនឆ្នាំណាស់មកហើយ។ តាមរយៈការស្តារនិងការអភិវឌ្ឍមាតុប្រទេស ពិសេសការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច គឺជាឱកាសសម្រាប់លើកកម្ពស់សិទ្ធិជនមានពិការភាពនៅកម្ពុជា។

ការផ្តល់នូវដីសម្បទាសង្គមកិច្ច និងការស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនមានពិការភាព ពិសេសការដាក់ចេញនូវគោលនយោបាយគាំពារសង្គមគឺជា ទឡ្ហីករណ៍ការឆ្លុះបញ្ចាំងថា កម្ពុជាមាននាយករដ្ឋមន្ត្រី ដែលបានគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតអំពីសុខមាលភាពរបស់ជនមានពិការភាព នៅគ្រប់ទិសទីយ៉ាងពិតប្រាកដមែន។

ភាពរីកចម្រើននៃវិស័យពិការភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានគេសន្មត់ថាជាគោលនយោបាយលើកទឹកចិត្តដែលជាការជំរុញយ៉ាងសកម្ម ពីរដ្ឋាភិបាលកម្ពុជាទៅដល់ក្រុមហ៊ុនវិនិយោគនានា ក្នុងនោះរួមទាំងការផ្តល់ឱកាសអាទិភាពសម្រាប់ជ្រើសរើសជនមានពិការភាពឲ្យចូលបម្រើការងារទៀតផង។ រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តជ្រើសរើសជនមានពិការភាពឲ្យចូលធ្វើការនៅតាមក្រសួង-ស្ថាប័នរដ្ឋឲ្យគ្រប់២%។

រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព រយៈពេល៥ឆ្នាំទៅមុខទៀត ២០១៩-២០២៣ ដើម្បីជំរុញការធ្វើកំណែទម្រង់នានានៃវិស័យពិការភាព សំដៅលើកកម្ពស់សមត្ថភាពស្ថាប័ន ពង្រឹងហេដ្ឋារចនាសម្ព័ន្ធសង្គមនិងសេដ្ឋកិច្ច ក្នុងទិសដៅបង្កើតកាលានុវត្តភាពការងារសម្រាប់ជនមានពិការភាព កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍការងារសំខាន់ៗរបស់វិស័យពិការភាពនៅកម្ពុជា។

ក្នុងស្មារតីលើកកម្ពស់ការអប់រំ សម្រាប់ជនជនខ្សោយសតិបញ្ញានិង អូទីស្សឹម ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលអនុវត្តកម្មវិធីទ្រទ្រង់វិស័យនេះ បានបង្កើតថ្នាក់អប់រំពិសេស ដោយបានបញ្ចូលនូវកម្មវិធីសិក្សាជាច្រើនដូចជា៖ កម្មវិធីកីឡា កម្មវិធីបណ្តុះបណ្តាល សិល្បៈ ព្រមទាំងកម្មវិធីវិជ្ជាជីវៈជាច្រើនទៀត។ ឈរលើមូលដ្ឋានលើកស្ទួយការអប់រំនៅកម្ពុជា ក្នុងឆ្នាំ២០១៨កន្លងទៅនេះ គោលនយោបាយស្តីពីការអប់រំបរិយាប័ន្ន ត្រូវបានរៀបចំដាក់ឲ្យអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងផ្តល់ការអប់រំដល់ជនស្ថិតក្នុងតម្រូវការពិសេស ឱ្យទទួលបាននូវ វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទាពេញលេញ ដើម្បីក្លាយខ្លួនជាសមាជិកសកម្ម និងអាចរស់នៅក្នុងសង្គមដោយគ្មានការរើសអើង ព្រមទាំងប្រកបដោយភាពសុខដុមរមនា។

ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ "ខ្ញុំមានកិត្តិយសដោយបានមកចូលរួមក្នុងនាមឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ" ក្នុងពិធីបើក “សិក្ខាសាលាថ្នាក់ជាតិស្តីពីអនុសាសន៍នានាលើគោលនយោបាយនិងការប្រមូលទិន្នន័យដល់ជនដែលមានអូទីស្សឹមលើកដំបូងនៅកម្ពុជា” នាព្រឹកថ្ងៃទី១ ខែមសា ឆ្នាំ២០១៩ នៅភោជនីដ្ឋានទន្លេបាសាក់៕

ដៃគូរបស់យើង