រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
មន្រ្តីជាន់ខ្ពស់ម៉ុងហ្គោលី៖ វិស័យពិការភាពរបស់កម្ពុជា មានការរីកចម្រើនគួរឲ្យកត់សំគាល់ ជាគំរូដ៏ល្អមួយសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក
ចុះផ្សាយ: ថ្ងៃទី03 ខែ07 ឆ្នាំ2019
សេចក្តីជូនដំណឹស្តីពីការជ្រើរើសយុវជនមានពិការភាពចូលរួមកម្មវិធីប្រកួតប្រជែងជាសកល ផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០១៩ នៅទីក្រុង បូ៊សាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី19 ខែ06 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា៖ ប្រទេសកម្ពុជាដើរលើផ្លូវត្រូវក្នុងការអភិវឌ្ឍប្រទេស ជាពិសេសការធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដែលជាឱកាសដើម្បីលើកកម្ពស់សិទ្ធិជនពិការជាពិសេស ការផ្តល់ដីសម្បទានសង្គមកិច្ចនិងការគាំទ្រដល់ការស្តារឡើងវិញនូវរូបកាយសម្រាប់ជនពិ
ចុះផ្សាយ: ថ្ងៃទី12 ខែ06 ឆ្នាំ2019
រាជរដ្ឋាភិបាលចាត់ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចកម្ពុជា ចូលរួមសម័យប្រជុំលើកទី១២នៃរដ្ឋភាគី នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិច
ចុះផ្សាយ: ថ្ងៃទី09 ខែ06 ឆ្នាំ2019
ជនមានពិការក្រីក្រជិត ២ពាន់នាក់ រស់នៅឃុំចំនួន៧ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ទទួលបានរបបគោលនយោបាយពិនិត្យ និងថែទាំសុខភាព
ចុះផ្សាយ: ថ្ងៃទី05 ខែ06 ឆ្នាំ2019
Find us on Facebook
ចំនួនអ្នកចូលទស្សនា

រដ្ឋមន្ត្រី វង សូត៖ ការប្រារព្ធទិវាអូទីស្សឹម និងដោនសាំងដ្រូម គឺដើម្បីជាការលើកទឹកចិត្តជនខ្យោយសតិបញ្ញាក្នុងការប្រាស្រ័យទាក់ទង និងលើកកម្ពស់កា រចូលរួមសកម្មភាពសង្គមនានា

ចុះផ្សាយ: ថ្ងៃទី02 ខែ04 ឆ្នាំ2019
រដ្ឋមន្ត្រី វង សូត៖ ការប្រារព្ធទិវាអូទីស្សឹម និងដោនសាំងដ្រូម គឺដើម្បីជាការលើកទឹកចិត្តជនខ្យោយសតិបញ្ញាក្នុងការប្រាស្រ័យទាក់ទង និងលើកកម្ពស់កា រចូលរួមសកម្មភាពសង្គមនានា
 
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជានៅលើពិភពលោក បានកំណត់យកថ្ងៃទី០២ ខែមេសា រៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាអូទីស្សឹមនិងដោនសាំងដ្រូម ឬហៅថាជនខ្សោយសតិបញ្ញា គឺដើម្បីជាការលើកទឹកចិត្តដល់ជនខ្យោយសតិបញ្ញា គ្រប់រូប ក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សទូទៅ ក៏ដូចជាការលើកកម្ពស់ការចូលរួមសកម្មភាពសង្គមនានាផងដែរ។

ផ្នែកតាមការស្រាវជ្រាវ ជំងឺនេះ តែងតែកើតមានចំពោះកុមារ ដែលមានអាយុក្រោម ៣ឆ្នាំ ហើយអត្រាកុមារា មានចំនួនខ្ពង់ជាងកុមារី។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងទិវាអូទីស្សឹមនិងដោនសាំងដ្រូម ឬហៅថាជនខ្សោយសតិបញ្ញា អន្តរជាតិឆ្នាំ២០១៩ ក្រោមប្រធានបទ «លុបបំបាត់ឧបសគ្គរារំាងការចូលរួមក្នុងសង្គមរបស់មនុស្សអូទីស្សឹម និងដោនសាំងដ្រូម»។

ទិវាដ៏មានសារៈសំខាន់នេះ បានរៀបចំឡើង ដោយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងបណ្តាអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិពាក់ព័ន្ធ វិស័យពិការភាព នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគហ៊ុន សែន ខេត្តកណ្តាល នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានលើកឡើងទៀតថា ដើម្បីបង្ហាញពីឆន្ទៈ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ក្នុងការលើកស្ទួយ ការគាំទ្រ និងលើកទឹកចិត្តដល់បងប្អូនជនមានពិការភាព សំដៅផ្តល់ឱកាសដល់ពួកគេទទួលបានសិទ្ធិពេញលេញ និងចូលរួម ក្នុងសកម្មភាពអភិវឌ្ឍសង្គម។

ជាមួយគ្នានោះ រដ្ឋមន្ត្រី វង សូត បានបន្ថែមថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជ ន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ បានខិតខំប្រឹងប្រែង យ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ជូនជនមានជំងឺអូទីស្សឹម និងដោនសាំងដ្រូម និងខិតខំជំរុញឲ្យសង្គមមួយ គ្មានឧបសគ្គរារាំង ហើយធ្វើបរិយាប័ន្ន ទៅក្នុងសកម្មភាពសេដ្ឋមកិច្ច សង្គមកិច្ច សិល្បៈ វប្បធម៌ នយោបាយ ប្រកបដោយសេច ក្តីថ្លៃថ្នូរ និងគ្មា នការរើសអើង។

ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា ការចូលរួមរបស់ជនខ្សោយសតិបញ្ញា និងអូទីស្សឹម ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) ដែលរាជរដ្ឋាភិបាលកម្ពុជាមាន ឆន្ទៈយ៉ាងមុតមាំក្នុងការសម្រេចឲ្យខាងទេបាននូវគោលដៅអភិវឌ្ឍន៍មួយនេះ។

ឯកឧត្តម បានបន្ថែមថា ក្នុងខណៈ ដែលភាពជឿនលឿន នៃផ្នែកបច្ចេកវិទ្យាកំពុងតែរីករាលដាល់ ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាជំនួយសម្រាប់ជនមានពិការភាព បានក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងយុគសម័យបច្ចេកវិទ្យាទំនើប ហើយក៏ជាឧបសគ្គចម្បងមួយ ដែលជនមានពិការភាពកំពុងជួបប្រទះ ទោះយ៉ាងដូចជា ការចំណាយត្រូវមានកម្រិតខ្ពស់ លទ្ធភាពនៃប្រើប្រាស់ឧបករណ៍ ជំនួយបច្ចេកវិទ្យានៅមានកម្រិត កង្វះខាតការយល់ដឹងអំពីសក្ដានុពលនៃ បច្ចេកវិទ្យាជំនួយ និងកង្វះនៃការហ្វឹកហាត់ក្នុងការប្រើប្រាស់ឧបករណ៍ដោយរបស់ជនមានពិការភាពរបស់យើង។

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បន្ថែមថា ជនខ្សោយសតិបញ្ញានិងអូទីស្សឹម ត្រូវការជាចាំបាច់នូវគ្រឿងបច្ចេកវិទ្យាជំនួយដែលអាចជួយកាត់បន្ថយឬលុបបំបាត់ឧបសគ្គនៃការចូលរួមក្នុងសង្គមរបស់ពួកគេដោយឈរលើមូលដ្ឋានស្មើគ្នាជាមួយអ្នកដទៃ។ ក្នុងន័យនេះ ការផ្តល់នូវឧបករណ៍ជំនួយបច្ចេកវិទ្យា ក៏ជាតម្រូវការអាទិភាពដើម្បីជំរុញឲ្យជនខ្សោយសតិបញ្ញានិងអូទីស្សឹម ទទួលបានសិទ្ធិមនុស្សជាមូលដ្ឋាន របស់ពួកគេ និងអាចចូលរួមយ៉ាងពេញលេញ នៅក្នុងជីវិតសហគមន៍របស់ពួកគេ ក្នុងទិសដៅរួមចំណែកដល់ការសម្រេចបាននូវ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០៣ នាពេលខាងមុខ។

គួរបញ្ជាក់ថា ជំងឺអូទីស្ស៊ឹម ត្រូវបានរកឃើញតាំងពីយូរណាស់មកហើយ នៅឆ្នាំ១៩៣៨ ដោយលោក វេជ្ជបណ្ឌិត Leo Kanner នៃមន្ទីរពេទ្យ Jonhs Hopkins សហរដ្ឋអាមេរិក លោកបានណែនាំឱ្យហៅជំងឺនេះថា ជំងឺអូទីស្ស៊ឹម ដែលជំងឺនេះកើតឡើងលើមនុស្សមានវិបត្តិនៃការលូតលាស់ប្រព័ន្ធខួរក្បាលតាំងពីកំណើត ហើយមានបញ្ហាលំបាកលើញាណដឹង លំបាកក្នុងការទំនាក់ទំនងក្នុងសង្គមតាមរយការនិយាយ មានឥរិយាបថរឹងរូសនិងបញ្ហាផ្សេងៗជាច្រើនទៀត។ តាមការស្រាវជ្រាវ នៅលើពិភពលោក ក្នុងចំណោមកុមារចំនួន ១.០០០នាក់ គឺមានអ្នកជំងឺអូទីស្ស៊ឹម ពីម្នាក់ទៅពីរនាក់ ហើយភាគច្រើនតែងកើតមានលើកុមារាដែលជំងឺនេះនឹងកើតលើបុគ្គលនោះអស់មួយជីវិត។

នៅកម្ពុជា ទិវានេះត្រូវបានប្រារព្ធឡើងជាលើកទី៦ ក្នុងគោលបំណងលើកទឹកចិត្តដល់ជនខ្សោយសតិបញ្ហានិងអូទីស្សឹមក្លាយទៅជាជនឯករាជ្យអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងបាន និងជំរុញការគាំទ្រពីសហគមន៍ និងគ្រួសារ ពិសេសគ្រូដែលមានជំនាញផ្នែកខ្សោយសតិបញ្ញា ព្រោះជនពិការប្រភេទនេះ មិនអាចព្យាបាលក្នុងរយៈពេលខ្លីបានឡើយ ចាំបាច់ប្រើរយៈពេលថែរក្សានិងព្យាបាលរយៈពេលវែង៕

ដៃគូរបស់យើង