រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
មន្រ្តីជាន់ខ្ពស់ម៉ុងហ្គោលី៖ វិស័យពិការភាពរបស់កម្ពុជា មានការរីកចម្រើនគួរឲ្យកត់សំគាល់ ជាគំរូដ៏ល្អមួយសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក
ចុះផ្សាយ: ថ្ងៃទី03 ខែ07 ឆ្នាំ2019
សេចក្តីជូនដំណឹស្តីពីការជ្រើរើសយុវជនមានពិការភាពចូលរួមកម្មវិធីប្រកួតប្រជែងជាសកល ផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០១៩ នៅទីក្រុង បូ៊សាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី19 ខែ06 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា៖ ប្រទេសកម្ពុជាដើរលើផ្លូវត្រូវក្នុងការអភិវឌ្ឍប្រទេស ជាពិសេសការធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដែលជាឱកាសដើម្បីលើកកម្ពស់សិទ្ធិជនពិការជាពិសេស ការផ្តល់ដីសម្បទានសង្គមកិច្ចនិងការគាំទ្រដល់ការស្តារឡើងវិញនូវរូបកាយសម្រាប់ជនពិ
ចុះផ្សាយ: ថ្ងៃទី12 ខែ06 ឆ្នាំ2019
រាជរដ្ឋាភិបាលចាត់ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចកម្ពុជា ចូលរួមសម័យប្រជុំលើកទី១២នៃរដ្ឋភាគី នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិច
ចុះផ្សាយ: ថ្ងៃទី09 ខែ06 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា៖ ការធ្វើវិនិយោគទុនចំពោះជនមានពិការភាព ក្នុងវិស័យទេសចរណ៍ ជាកត្តាដ៏សំខាន់ក្នុងការបង្កើនការងារសម្រាប់ជនមានពិការភាពនៅកម្ពុជា
ចុះផ្សាយ: ថ្ងៃទី30 ខែ05 ឆ្នាំ2019
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ជនមានពិការក្រីក្រជិត ២ពាន់នាក់ រស់នៅឃុំចំនួន៧ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ទទួលបានរបបគោលនយោបាយពិនិត្យ និងថែទាំសុខភាព

ចុះផ្សាយ: ថ្ងៃទី05 ខែ06 ឆ្នាំ2019

(កណ្តាល)៖ មូលនិធិជនពិការ បើកផ្តល់របបគោលនយោបាយ ជូនជនពិការក្រីក្រសរុបចំនួន ១.៦៥៣នាក់ នៅតាមសហគមន៍ ក្នុងឃុំចំនួន ០៧ ស្រុកមុខកំពូល ខេត្តកណ្តាល។ កម្មវិធីបើកផ្តល់គោលនយោបាយពិនិត្យ និងថែទាំសុខភាពនេះ នៅមានរយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩។ ចំពោះជនពិការកម្រិតធ្ងន់ ដែលមិនអាចមកបើកប្រាក់របបគោលនយោបាយនេះបាន សាខាមូលនិធិជនពិការខេត្ត និងសហការជាមួយភាគីពាក់ព័ន្ធនានា នឹងបន្តបើកផ្តល់ដល់ លំនៅដ្ឋានរបស់ពួកគាត់។

ជាក់ស្តែងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ម៉ុម សុត្ថារ៉ា នាយករងមូលនិធិជនពិការតំណាងលោក ជួរ រតនៈ នាយកមូលនិធិជនពិការ បានរៀបចំពិធីបើកផ្តល់របបគោលនយោបាយពិនិត្យ និងថែទាំសុខភាព ជនពិការក្រីក្រនៅតាមសហគមន៍ចំនួន ១៣៥នាក់ មកពីឃុំរកាកោង១ នៃស្រុកមុខកំពូល ខេត្តកណ្តាល ក្នុងបរិវេណសាខាធនាគារអេស៊ីលីដាឃុំព្រែកអញ្ចាញ។

ឱកាសនោះ លោក ម៉ុម សុត្ថារ៉ា នាយករងមូលនិធិជនពិការ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ដល់បងប្អូនជនពិការ ដោយបានដាក់ចេញ នូវយន្តការមួយចំនួនសម្រាប់លើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ជនពិការ ដើម្បីពួកគាត់មានលទ្ធភាពចូលរួមគ្រប់សកម្មភាពរបស់សង្គម។

លោកបន្តថា រយៈពេល៤ឆ្នាំ ចុងក្រោយនេះ មូលនិធិជនពិការ និងដៃគូអភិវឌ្ឍបានផ្តល់សេវាស្តារលទ្ធភាពពលកម្មជូនជនពិការបានចំនួន ៣៩០.០២៤នាក់ ដែលក្នុងនោះសេវាស្តារលទ្ធភាពពលកម្មកាយ សម្បទាបានចំនួន ១៣៥.០៩៨នាក់។ ស្តារលទ្ធភាពពលកម្មវេជ្ជសាស្ត្របានចំនួន ២៥៤.៩២៦នាក់។ ទន្ទឹមនឹងនេះ មូលនិធិជនពិការក៏បានបង្កើត កម្មវិធីនានាសម្រាប់ជួយដល់ជនពិការក្រីក្រ តាមរយៈការផ្តល់អំណោយសប្បុរសធម៌ចំនួន ៣០៧នាក់ ការផ្តល់ទុនសម្រាប់អភិវឌ្ឍសិប្បកម្មផលិតចង្ក្រានដែលធ្វើដោយជនពិការ និងថ្មីៗនេះមូលនិធិជនពិការបាន និងកំពុង រៀបចំនីតិវិធីក្នុងការសាងសង់ផ្ទះជូនជនពិការក្រីក្រ ដែលថវិកាសម្រាប់អនុវត្តកម្មវិធីទាំងនេះ គឺបានមកពីហិប ប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ។

រាជរដ្ឋាភិបាលអាណត្តិទី៦នេះ បានដាក់ចេញនូវកម្មវិធីនយោបាយកំណែទម្រង់ស៊ីជម្រៅ និងបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ផ្អែកលើយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ចតុកោណទី១ ត្រង់មុំទី៣៖ ការលើកកំពស់សេវាសុខភាពសាធារណៈ និងអាហាររូបត្ថម្ភ ដើម្បីគាំទ្រការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ប្រកបដោយចីរភាព និងមុំទី៤៖ ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីលើកស្ទួយស្ថានភាពសង្គម-សេដ្ឋកិច្ច និងពង្រឹងតួនាទីស្ត្រី ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចសង្គមជាតិ។

ទាំងនេះបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ គ្រប់ប្រភេទក្នុងសង្គម ពិសេសកុមារកំព្រា កុមារងាយរងគ្រោះ ស្តី្រ ជនចាស់ជរា ជនពិការ ជនពិការក្រីក្រ អតីតយុទ្ធជន អតីតមន្រ្តីរាជការស៊ីវិល គឺមិនទុកឱ្យជនរងគ្រោះណាម្នាក់ដោយមិនបានទទួលការយកចិត្តដាក់ពីរដ្ឋាភិបាលនោះឡើយ។

ចំពោះជនពិការភាព, រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ដោយដាក់ចេញនូវយន្តការមួយចំនួនសម្រាប់លើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ជនមពិការ ដើម្បីឱ្យពួកគាត់មានលទ្ធភាពចូលរួមគ្រប់សកម្មភាពក្នុងសង្គម។ ក្នុងការរួមចំណែកក្នុងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាព របស់បងប្អូនជនពិការក្រសួង ស.អ.យ បានបង្កើត និងអនុវត្តកម្មវិធីជាច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនជនពិការ។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៩នេះ កម្មវិធីបើកផ្តល់ប្រាក់របបគោលនយោបាយពិនិត្យ និងថែទាំសុខភាពនេះ ត្រូវផ្តល់ជូនជនពិការក្រីក្រនៅខេត្តមួយចំនួនដូចជា ខេត្តត្បូងឃ្មុំចំនួន ២.០០៩នាក់, ព្រៃវែងចំនួន ១.៦៣៥ នាក់, ស្វាយរៀងចំនួន ១.៦៩៨នាក់, ប៉ៃលិនចំនួន ១.៣១២នាក់, កំពង់ចាមចំនួន ៦៣៤នាក់, កណ្តាលចំនួន ១.៦៥៣នាក់, ខេត្តកំពង់ធំចំនួន ៣១៣នាក់, កំពង់ស្ពឺចំនួន ៤២២នាក់ , បាត់ដំបងចំនួន ១,៤៧២នាក់ និង ពោធិ៍សាត់ចំនួន ៤៨០នាក់៕

ដៃគូរបស់យើង