ប្តូរទំហំអក្សរ: A, A, A

កម្រងសេវាកម្មពិការភាពតាមប្រព័ន្ធអេឡិចត្រូនិកក្នុង​ប្រទេសកម្ពុជា

កម្រងសេវាកម្មពិការភាពតាមប្រព័ន្ធអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា ដែលបានផ្ដួចផ្ដើមឡើងដោយ ក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC) និង កាកបាទក្រហមអូស្ត្រាលី (ARC) ក្នុងឆ្នាំ២០១៥ និងដែល បានធ្វើបច្ចុប្បន្នភាពឡើងវិញដោយ ក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC), កាកបាទក្រហមអូស្ត្រាលី (ARC), អង្គការជនពិការអន្តរជាតិ (HI), យូនីសេហ្វ (UNICEF) និង កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ក្នុងឆ្នាំ២០១៥ ជាផ្នែកមួយនៃ ការបន្តខិតខំប្រឹងប្រែង ក្នុងការផ្ដល់ព័ត៌មាន អោយទាន់ពេលវេលា អំពីសេវា ដែលទាក់ទងជាមួយ/សម្រាប់ ជនពិការក្នុងប្រទេសកម្ពុជា។ វាក៏ត្រូវបានបង្កើតឡើង ដើម្បីជួយ ក្នុងការបញ្ជូនទៅរកសេវាផ្សេងៗ ព្រមទាំងជួយជនពិការ និងគ្រួសាររបស់​ពួក​គេ​អោយ​ទទួល​បានសេវាផងដែរ។

កម្រងសេវាកម្មផ្ដល់នូវ មុខងារស្វែងរកព័ត៌មានអំពី អង្គភាព, ប្រភេទសេវា, តំបន់ប្រតិបត្តិការ, ប្រភេទពិការភាព និង ក្រុមអាយុ ជាក់លាក់។ វាក៏ អនុញ្ញាតឲ្យអង្គភាព នីមួយៗ បញ្ចូលព័ត៌មានរបស់ពួកគេ ទៅក្នុងប្រព័ន្ធកម្រងសេវាកម្ម។

យើងស្វាគមន៍រាល់មតិកែលម្អ

កម្រងសេវាកម្មនេះផ្តល់នូវមុខងារអំពីភូមិសាស្ត្រ ក្រុមគោលដៅ និងស្វែងរកប្រធានបទជាក់លាក់ផ្សេងៗទៀត។
ដើម្បីស្វែងរកកម្រងសេវាកម្មសូមចុចទីនេះ
ចូលទៅកាន់ ផ្នែកស្វែងរកព័ត៌មាន

កម្រងសេវាកម្មអនុញ្ញាតឲ្យអង្គភាពបញ្ចូលនូវព័ត៌មានទៅក្នុងប្រព័ន្ធទិន្នន័យផងដែរ។
ដើម្បីបញ្ចូលឬកែប្រែនូវព័ត៌មានរបស់អង្គភាពរបស់អ្នកសូមចុចទីនេះ
បន្ថែម ឬ កែតម្រូវ អង្គការរបស់អ្នក

Top