រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឯកឧត្តម ឯម ច័ន្ទមករា ស្នើប្រើពាក្យ «ជនមានពិការភាព» ជំនួសពាក្យ «ជនពិការ» ដើម្បីបំបាត់ការរើសអើង
ចុះផ្សាយ: ថ្ងៃទី18 ខែ12 ឆ្នាំ2017
ឯកឧត្តម ឯម ច័ន្ទមករា ថ្កោលទោសយ៉ាងដាច់អហង្ការ​ លើជនដៃដល់ កាប់យុវតីគ-ថ្លង់ស្ទើរដាច់ក នៅខេត្តកំពត, លោកថ្លែងថា នេះជាអំពើសាហាវបំផុត ដែលមិនអាចលើកលែងទោសបាន
ចុះផ្សាយ: ថ្ងៃទី03 ខែ12 ឆ្នាំ2017
អន្តរជាតិស្តាប់សេចក្តីថ្លែងការណ៍រដ្ឋមន្ត្រីសង្គមកិច្ចកម្ពុជា៖ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល កម្ពុជាលុបចោលរាល់ចំណុចរើសអើងជនពិការ!
ចុះផ្សាយ: ថ្ងៃទី30 ខែ11 ឆ្នាំ2017
ឯកឧត្តម វង សូត ប្រាប់រដ្ឋមន្ត្រីក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិចថា៖ កម្ពុជាចាត់វិស័យពិការភាពជាកិច្ចការអាទិភាព ដោយកំណត់ច្បាស់យុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល!
ចុះផ្សាយ: ថ្ងៃទី30 ខែ11 ឆ្នាំ2017
រដ្ឋមន្ត្រី និងតំណាងរដ្ឋាភិបាល មកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិច ប្រជុំគ្នានៅទីក្រុងប៉េកាំង ដើម្បីពិនិត្យឡើងវិញការអនុវត្តកិច្ចការពិការភាព!
ចុះផ្សាយ: ថ្ងៃទី30 ខែ11 ឆ្នាំ2017
Find us on Facebook
ចំនួនអ្នកចូលទស្សនា

សន្និសិទពិភពលោកស្តីពីឧបករណ៍ជំនួយ និងបច្ចេកវិទ្យាសម្រាប់ជនពិការ

ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2015

កិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីប្រចាំតំបន់អាស៊ី-អឺរ៉ុប (ASEM) ស្តីពីពិការភាព និង សន្និសីទពិភពលោកស្តីពីឧប ករណ៍ជំនួយ និងបច្ចេកវិទ្យាសម្រាប់ជនពិការ ត្រូវបានគេប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៥ម្សិលមិញនេះ ក្រោមអធិបតីភាព ឯកឧត្តម  លី ខាយឈាង នាយករដ្ឋមន្រ្តីចិន និង និងលោកជំទាវ អេនជីឡា ម៉ាកែល អធិការបតីអាល្លឺម៉ង់។

កិច្ចប្រជុំនេះ មានអ្នកចូលរួមសរុបប្រមាណ ២០០នាក់ មកពីបណ្តាប្រទេសក្នុងពិភពលោកចំនួន៤០ ក្នុងនោះមន្រ្តី ក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា ក៏ត្រូវបានអញ្ជើញឲ្យចូលរួមផងដែរ ដឹកនាំដោយ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ និងជាអនុប្រធាន ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្ត្រី និងជាប្រធាន ក្រុមប្រឹក្សាសកម្មភាពជនពិការ និង ឯកឧត្តម ឯម ច័ន្ទមករា សមាជិកអចិន្ត្រៃយ៍ និងជា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។

ឯកឧត្តម ឯម ច័ន្ទមករា បានប្រាប់ Fresh News ពីទីក្រុងប៉េកាំងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥នេះថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងបំណងធានា និង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ី-អឺរ៉ុប ដើម្បីធ្វើឲ្យមានការរីកចម្រើនផ្នែកឧស្សាហ៍កម្មនានា ក្នុងកំណើនសេដ្ឋកិច្ច និងដាក់ចេញនូវសំណើទៅសហគមន៍អន្តរជាតិ ដើម្បីធានាដល់សិទ្ធិពេញលេញសម្រាប់ជនពិការនាពេលអនាគត។

នៅក្នុងកិច្ចប្រជុំនេះ បញ្ហាប្រឈមរបស់ជនពិការ ក៏ដូចជាការប្រឹងប្រែង ដើម្បីស្តារស្ថានភាពរស់នៅ និងការគោរព សិទ្ធិរបស់ជនពិការនៅកម្ពុជា ត្រូវបានលើកបង្ហាញផងដែរ។ ឯកឧត្តម សែម សុខា បានថ្លែងបញ្ជាក់ថា គណៈអធិបតី និងអ្នកចូលរួមទាំងអស់ថា ជនពិការនៅកម្ពុជា មានជាង ៣០ម៉ឺននាក់ តែចំនួននេះតិចជាងបណ្តាប្រទេស ដែលកំពុងអភិវឌ្ឍន៍ដទៃទៀត។ ចំនួនតិចនេះ ដោយសារកម្ពុជា ឲ្យនិយមន័យពិការភាពតាមបែបវេជ្ជសាស្រ្ត ហើយកម្ពុជាកំពុងតែធ្វើបច្ចុប្បន្នភាព ជនពិការតាមប្រព័ន្ធ ICF ។

ឯកឧត្តម សែម សុខា បានបន្តថា ការងារពិការរភាព គឺជាការងារពហុវិស័យទាមទារឲ្យមានការចូលរួមយកចិត្តទុក ដាក់ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាបាននូវការផ្តល់ប្រយោជន៍ឲ្យជនពិការអាចរស់នៅបានប្រកបដោយសុខុមាលភាព និងមានការគោរពសិទ្ធិស្មើមុខស្មើមាត់នៅក្នុងសង្គម។

ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ កម្ពុជា រំពឹងថា នឹងទទួលបានបទពិសោធន៍ថ្មីៗ ដែលជួយឲ្យជនពិការកម្ពុជា អាចប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ពិសេសឧបករណ៍ជំនួសទំនើបៗ ដើម្បីស្តារលទ្ធភាពពលកម្មសម្រាប់ជនពិការ។ ហើយក៏ជួយឲ្យកម្ពុជា អាចសិក្សាអំពីជោគជ័យ និង ដកបទពិសោធន៍ល្អៗ អំពីការផ្តល់សេវាសហគម ពិសេសការធានាដល់ការដករបាំង ឬឧបសគ្គរេរាំងរបស់ជនពិការ ពីបណ្តាលប្រទេសផ្សេងៗ ទាំងក្នុងតំបន់អាស៊ី និង អឹរ៉ុប៕


ដៃគូរបស់យើង