រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឯកឧត្តម ឯម ច័ន្ទមករា៖ កម្ពុជា បានបង្កើតឱកាសថ្មីៗជាច្រើនដើម្បីបង្កើតការងារ និងមុខរបរសម្រាប់ជនមានពិការភាព ឲ្យទទួលបានជោគជ័យ
ចុះផ្សាយ: ថ្ងៃទី17 ខែ12 ឆ្នាំ2018
ឯកឧត្តម ឯម​ ច័ន្ទមករា ស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់បន្តរួមគ្នាជួយដល់រដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៩-២០២៣
ចុះផ្សាយ: ថ្ងៃទី12 ខែ12 ឆ្នាំ2018
ម​ន្ត្រីៈ ឆ្នាំ ២០១៨ ជា​ឆ្នាំ​វឌ្ឍនភាព​ខ្លាំ​ក្នុង​វិស័យ​ពិការភាព​នៅ​កម្ពុជា​
ចុះផ្សាយ: ថ្ងៃទី06 ខែ12 ឆ្នាំ2018
សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២០ និងទិវាជនមានពិការភាពអន្ដរជាតិ លើកទី៣៦
ចុះផ្សាយ: ថ្ងៃទី03 ខែ12 ឆ្នាំ2018
មន្ត្រី​ជនពិកា​រៈ គ្រប់​ស្ថាប័ន​ប​គ្បី​បង្កើន​ការប្រើ​ភាសា​សញ្ញា​ឱ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន
ចុះផ្សាយ: ថ្ងៃទី16 ខែ10 ឆ្នាំ2018
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ការបោះជំហានទៅមុខក្នុងការតស៊ូមតិសម្រាប់ខ្លួនឯង របស់ជនពិការសតិបញ្ញានៅក្នុងបណ្តាប្រទេស នៃមហាអនុតំបន់ទន្លេមេគង្គ

ចុះផ្សាយ: ថ្ងៃទី05 ខែ09 ឆ្នាំ2013

កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៣ ប្រតិភូតំណាង ព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោក អៀម សារ៉ាត ប្រធានផ្នែកសុខុមាលភាពនិងស្តារលទ្ធភាព ពលកម្ម អមដំណើរដោយមន្ត្រីនៃអគ្គលេខា ធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមជាមួយមន្រ្តីមក ពីអង្គការកុមារពិការកម្ពុជា និងកុមារពិការសតិបញ្ញា ដែលជាប្រធាន-អនុប្រធានក្រុមជួយខ្លួនឯងសរុបចំនួន ១៧ រូប បានចូលរួមក្នុងសិក្ខាសាលាស្តីពីការតស៊ូមតិ ដោយខ្លួនឯងចំពោះពិការភាពសតិបញ្ញា នៅក្នុងមហា អនុតំបន់ទន្លេមេគង្គ ថ្ងៃទី០៤-០៥ ខែកញ្ញា ឆ្នាំ២០១៣ និងកិច្ចប្រជុំដើម្បីពិនិត្យឯកសារ ងាយយល់នៃយុទ្ធ សាស្រ្ត អ៊ីន ឈាន់ ក្នុងចំណោមប្រទេសតំបន់ទន្លមេគង្គ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣ នៅទីក្រុងបាងកក ប្រទេស ថៃ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយ មជ្ឈមណ្ឌលអភិវឌ្ឍពិការភាព ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក(APCD) សហការជាមួយគណកម្មការអង្គការសហប្រជាជាតិសម្រាប់សេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក(ESCAP)។ សិក្ខាសាលានេះមានការចូលរួមពីប្រតិភូរួមមាន តំណាងរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងកុមារពិការសតិបញ្ញា មកពីប្រទេសចំនួន៥ នៅអនុតំបន់ ទន្លេមេគង្គរួមមាន៖ កម្ពុជា វៀតណាម ឡាវ ថៃ និងភូមា ព្រមទាំងមានការចូលរួមពី ប្រទេសជប៉ុនផងដែរ។

ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលា លោក Akiie Ninomiya នាយកប្រតិបត្តិមជ្ឈមណ្ឌលអភិវឌ្ឍ ពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា៖ សិក្ខាសាលានេះ គឺជាទីកន្លែងធ្វើការជួបជុំ ពិគ្រោះយោបល់រវាងក្រុមបណ្តាញ កុមារពិការសតិបញ្ញា ដើម្បី ១-បង្កើតបណ្តាញជាផ្លូវការសម្រាប់ពិការភាព សតិបញ្ញានៅមហាអនុតំបន់ទន្លេមេគង្គ និង បង្កើតគំនិតផ្តួចផ្តើមសម្រាប់កម្រិតអនុតំបន់ ២-ផលិតឯកសារ ងាយយល់ស្តីពីយុទ្ធសាស្ត្រ អ៊ីន ឈាន់ សម្រាប់មនុស្ស ជាតិទូទៅ។ លោក Akiie Ninomiya បានបន្ថែមទៀតថា គម្រោងនេះត្រូវបានផ្តួចផ្តើមឡើងដោយមជ្ឈមណ្ឌលអភិវឌ្ឍ ពិការភាពប្រចាំតំបន់ អាស៊ីនិងប៉ាស៊ីហ្វិក និងបានចាប់ផ្តើមលើកដំបូងនៅក្នុងប្រទេសថៃ និងបន្ទាប់បានបន្តទៅប្រទេស ភូមា កម្ពុជា វៀតណាម ឡាវ និងប្រទេសជប៉ុន ដែលក្នុងនោះប្រទេសនិមួយៗមានក្រុមតំណាងកុមារពិការសតិបញ្ញាដូច ជា៖ ក្រុមកូលាបនៅប្រទេសកម្ពុជា  ក្រុមអនាគតរបស់ខ្ញុំនៅប្រទេសវៀតណាម ក្រុមថាលែននៅប្រទេសឡាវ ក្រុមដាវរឿង នៅប្រទេសថៃ  ក្រុមអនាគតតារានៅប្រទេសភូមា និងក្រុមអ៊ីនគ្លូសិនចាភែននៅប្រទេសជប៉ុន។

ការបង្កើតបណ្តាញនេះ នឹងក្លាយទៅជាជំហានថ្មីមួយទៀតសម្រាប់ជនពិការសតិបញ្ញានៅក្នុង ប្រទេសនៃមហាអនុតំបន់ ទន្លេមេគង្គ ក្នុងការធ្វើឱ្យប្រសើឡើងទាំងស្ថានភាព សុខភាព ជីវភាពរស់នៅ ការ ចូលរួមក្នុងសកម្មភាពសង្គមនានា ជា ពិសេសស្របតាមពាក្យស្លោក ធ្វើឱ្យសិទ្ធិក្លាយជាការពិត

ដៃគូរបស់យើង