រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
Find us on Facebook
ចំនួនអ្នកចូលទស្សនា
ព្រឹត្តិការណ៍អន្តរជាតិ
អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ  អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណ:កម្មការប្រតិបត្តិ គម្រោងសមាហរណកម្មអាស៊ាន-ជប៉ុន ស្តីពីបរិស្ថានគ្មានពិការភាព នៃប្រទេសក្នុងអនុតំបន់មេគង្គ កម្ពុជា ឡាវ ភូមា និងវៀតណាម

ចុះផ្សាយ: ថ្ងៃទី08 ខែ06 ឆ្នាំ2013
ក្នុងរយ:ពេលបំពេញទស្សនកិច្ចជាផ្លូវការ ពីថ្ងៃទី៦-៧ ខែមិថុនា ឆ្នាំ២០១៣ នៅទីក្រុងបាងកក នៃព្រះរាជាណា ចក្រថៃ គណ:ប្រតិភូក្រុមប្រឹក្សាសកម្មភាពជនពិការដឹកនាំដោយឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខា ធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញចូលរួមកិច្ចក្នុងប្រជុំ គណ:កម្មការប្រតិបត្តិគម្រោងសមាហរណកម្មអាស៊ាន ជប៉ុន ស្តីពីបរិស្ថានគ្មានពិការភាព នៃប្រទេសក្នុងអនុតំបន់មេគង្គ កម្ពុជា ឡាវ ភូមា និងវៀតណាម ដែលរៀបចំដោយ មជ្ឈមណ្ឌលអភិវឌ្ឍជនពិការប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដើម្បីពិនិត្យសម្រេចលើសេចក្តីព្រាងឯកសារជំនួយស្មារតី ស្តីពី បរិស្ថានគ្មានពិការភាពដើម្បីលើកកម្ពស់ការរួមបញ្ចូលពិការភាពទៅក្នុងផែនការអភិវឌ្ឍសហគមន៍។
ក្រុមប្រឹក្សាសកម្មភាពជនពិការបញ្ជូនមន្ត្រី ១រូប ចូលរួមកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ នៃអនុសញ្ញាអូតាវ៉ា កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
ក្រុមប្រឹក្សាសកម្មភាពជនពិការបញ្ជូនមន្ត្រី ១រូប ចូលរួមកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ នៃអនុសញ្ញាអូតាវ៉ា កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
ចុះផ្សាយ: ថ្ងៃទី01 ខែ06 ឆ្នាំ2013
កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក សេត មូហាំម៉ាត់ស៊ីស លេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ បានចូលរួម កិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍នៃអនុសញ្ញា អូតាវ៉ា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលមានគណៈ ប្រតិភូចូលរួមចំនួនប្រមាណ ៤០០ រូប អញ្ជើញមកពី
អគ្គលេខាធិការដ្ឋាន ក.ស.ជ បញ្ជូនមន្ត្រី១រូប ចូលរួមសិក្ខាសាលាអាស៊ាន ស្តីពី ”ការកសាងបណ្តាញអ្នកជំនាញសហគ្រិន ភាពអាស៊ាន”  នៅទីក្រុងភូកេត ប្រទេសថៃ
អគ្គលេខាធិការដ្ឋាន ក.ស.ជ បញ្ជូនមន្ត្រី១រូប ចូលរួមសិក្ខាសាលាអាស៊ាន ស្តីពី ”ការកសាងបណ្តាញអ្នកជំនាញសហគ្រិន ភាពអាស៊ាន” នៅទីក្រុងភូកេត ប្រទេសថៃ
ចុះផ្សាយ: ថ្ងៃទី13 ខែ05 ឆ្នាំ2013
ដោយមានគោលការណ៍អនុញ្ញាតដ៏ខ្ពស់ខ្ពស់អំពី ឯកឧត្តមបណ្ឌិត អិុត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ កាលពីថ្ងៃទី០៨-១០ ខែឧសភា ឆ្នាំ២០១៣ លោក សេត មូហាំម៉ាត់ស៊ីស លេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការបានចូលរួមសិក្ខាសាលាអាស៊ាន
សិក្ខាសាលាប្រចាំតំបន់ស្តីពី ការដាក់បញ្ចូលពិការភាព ទៅក្នុងការអភិវឌ្ឍកសិឧស្សាហកម្ម
សិក្ខាសាលាប្រចាំតំបន់ស្តីពី ការដាក់បញ្ចូលពិការភាព ទៅក្នុងការអភិវឌ្ឍកសិឧស្សាហកម្ម
ចុះផ្សាយ: ថ្ងៃទី24 ខែ02 ឆ្នាំ2013
នៅថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០១៣ នៅមជ្ឈមណ្ឌលអនុសញ្ញាអង្គការសហប្រជាជាតិ ទីក្រុង បាងកក ប្រទេសថៃ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ឯម ច័ន្ទមករា ទីប្រឹក្សាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាលេខាធិការ នៃលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានចូលរួមសិក្ខាសាលាប្រចាំតំបន់ស្តីពីការដាក់បញ្ចូល ពិការភាពទៅក្នុងការអភិវឌ្ឍកសិឧស្សាហកម្ម ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលអភិវឌ្ឍជនពិការប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក (APCD) អង្គការស្បៀងអាហារនិងកសិកម្មអង្គការសហប្រជាជាតិ និង មូលនិធិនីពផន។
កម្ពុជាមានមោទនភាពខ្ពស់ដោយបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ
កម្ពុជាមានមោទនភាពខ្ពស់ដោយបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ
ចុះផ្សាយ: ថ្ងៃទី22 ខែ02 ឆ្នាំ2013
កម្ពុជាមានមោទនភាពខ្ពស់ដោយបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ ហើយដែលបានចូលជាធរមាននៅអង្គការសហប្រជាជាតិកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ថ្មីៗកន្លងទៅនេះ។ លោក ឯម ច័ន្ទមករា ទីប្រឹក្សាក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញដឹកនាំប្រតិភូមន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាសកម្មភាពជនពិការ រួមជាមួយមន្រ្តីជាន់ខ្ពស់ពីមូលនិធិជនពិការ និងតំណាងអង្គការជនពិការកម្ពុជា ចូលរួមសិក្ខាសាលាថ្នាក់អាស៊ាន ស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ “ការរួមបញ្ចូលសង្គមតែមួយសម្រាប់លក្ខណៈងាយស្រួលសម្រាប់ទាំងអស់គ្នា” នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ពីថ្ងៃទី១៨ ដល់ ២០ ខែកុម្ភៈ ឆ្នាំ២០១៣។
ដៃគូរបស់យើង