រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
រដ្ឋមន្រ្តី វង សូត៖ យុវជនគ្រប់រូបត្រូវប្រឹងប្រែងរៀនសូត្រ ពេលប្រទេសជាតិមានសន្តិភាព ហើយត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន
ចុះផ្សាយ: ថ្ងៃទី06 ខែ07 ឆ្នាំ2017
ស្ថានភាពពិការភាពនៅកម្ពុជា ត្រូវបានឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច យកទៅផ្សាយពេញអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូយក!
ចុះផ្សាយ: ថ្ងៃទី13 ខែ06 ឆ្នាំ2017
ឯកឧត្តមរដ្ឋមន្រ្តី វង សូត ដឹកនាំប្រតិភូកម្ពុជា ចូលរួមសន្និសិទលើកទី១០ នៃរដ្ឋជាភាគីអនុសញ្ញាស្តីពី «សិទ្ធិជនពិការ» រយៈពេល៣ថ្ងៃ នៅទីក្រុងញ៉ូយក
ចុះផ្សាយ: ថ្ងៃទី12 ខែ06 ឆ្នាំ2017
ឯកឧត្តម ឯម ច័ន្ទមករា៖ ជនពិការកាន់តែទទួលបានការលើកតម្កើង និងយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ, ស្ថាប័ននៅទូទាំងប្រទេស
ចុះផ្សាយ: ថ្ងៃទី07 ខែ06 ឆ្នាំ2017
ឯកឧត្តម ឯម ច័ន្ទមករា៖ កុមារពិការ និងក្រុមគ្រួសារពេញចិត្តជាខ្លាំង ចំពោះអំណាយរទេះ៩០គ្រឿងរបស់ អង្គការអ្នកស័គ្រ្មចិត្តជប៉ុន
ចុះផ្សាយ: ថ្ងៃទី01 ខែ02 ឆ្នាំ2017
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ហ៊ុន ម៉ានិត លើកទឹកចិត្តជនពិការ ដោយសារ​សង្គ្រាម មិនត្រូវ​អស់សង្ឃឹម​នោះទេ​ គឺត្រូវបន្ដ​ជីវិត​ទៅទៀត ​

ចុះផ្សាយ: ថ្ងៃទី06 ខែ01 ឆ្នាំ2017

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទការល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លើកទឹកចិត្តដល់ជនពិការដោយសារសង្គ្រាម មិនត្រូវអស់សង្ឃឹមក្នុងឆាកជីវិតនោះទេ ព្រោះនៅពេលនេះអ្វីៗមិនបាត់បង់ទៅតាម ការពិការភាពនោះទេ គឺត្រូវតែតស៊ូដើម្បីកសាងជីវភាពនៅក្នុងគ្រួសារឲ្យកាន់តែប្រសើរ។

ការថ្លែងលើកទឹកចិត្តបែបនេះរបស់ឯកឧត្តម ហ៊ុន ម៉ានិត បានធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ក្នុងពិធីបរិច្ចាគជើងសិប្បនិម្មិតចំនួន១២០ ជូនដល់ជនពិការកម្ពុជា នាមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC)។

ឯកឧត្តម ហ៊ុន ម៉ានិត បានលើកឡើងថា «អ្វីដែលយើងជួបប្រទះនេះ មិនមានជាបញ្ហាចុងក្រោយ សម្រាប់យើងនោះទេ ជីវិតយើងនៅមានដង្ហើម អ្វីៗមិនបានបាត់ ទៅជាមួយការពិការភាពនោះទេ ទោះជាមានការលំបាកជាងមុនក៏ដោយ ប៉ុន្ដែយើងនៅមានក្រុមគ្រួសារ និងរាជរដ្ឋាភិបាលនៅជាមួយជានិច្ច ហើយយើងខំប្រឹងប្រែងបន្ដជីវិតយើង និងបង្កើនជីវភាពយើងបន្ដទៀត»

ឯកឧត្តម ហ៊ុន ម៉ានិត បន្ថែមថា ប្រសិនបើមានការខិតខំប្រឹងប្រែងតស៊ូ អត់ធ្មត់ជោគជ័យនឹងមកដល់ ជាក់ស្ដែងក្នុងឱកាសចែកជើងសិប្បនិម្មិតនេះ គឺដើម្បីជួយសម្រួលក្នុងការរស់នៅ ការប្រកបរបបចិញ្ចឹមជីវិតផ្សេងៗ របស់បងប្អូនជនពិការ។

ជាមួយគ្នានោះដែរ ឯកឧត្តម ហ៊ុន ម៉ានិត បានសម្ដែងនូវការថ្លែងអំណរគុណ ដល់ម្ចាស់ជំនួយទាំងអស់ ដែលជួយឧបត្ថម្ភ ទាំងថវិកា ឬសម្ភារៈផ្សេង ដែលជាការជួយសម្រួលដល់ជនពិការ៕

ដៃគូរបស់យើង