រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ជនពិការ ទទូចឲ្យរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ឱកាសជ្រើសរើសពួកគាត់ចូលបម្រើការងារ ក្នុងក្របខណ្ឌរដ្ឋឱ្យបានគ្រប់២ភាគរយ តាមការកំណត់
ចុះផ្សាយ: ថ្ងៃទី24 ខែ08 ឆ្នាំ2017
រដ្ឋមន្រ្តី វង សូត៖ ការអនុវត្តផែនការជាតិស្តីពីពិការភាព ចាំបាច់ត្រូវមានការចូលរួមពីគ្រប់ភាគីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ, វិស័យសាធារណៈ, ឯកជន និងអង្គការសង្គមស៊ីវិល
ចុះផ្សាយ: ថ្ងៃទី23 ខែ08 ឆ្នាំ2017
រដ្ឋមន្រ្តី វង សូត៖ កុមារកំព្រា, កុមាររងគ្រោះ, ងាយរងគ្រោះ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង
ចុះផ្សាយ: ថ្ងៃទី27 ខែ07 ឆ្នាំ2017
រដ្ឋមន្រ្តី វង សូត៖ យុវជនគ្រប់រូបត្រូវប្រឹងប្រែងរៀនសូត្រ ពេលប្រទេសជាតិមានសន្តិភាព ហើយត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន
ចុះផ្សាយ: ថ្ងៃទី06 ខែ07 ឆ្នាំ2017
ស្ថានភាពពិការភាពនៅកម្ពុជា ត្រូវបានឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច យកទៅផ្សាយពេញអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូយក!
ចុះផ្សាយ: ថ្ងៃទី13 ខែ06 ឆ្នាំ2017
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា អបអរសាទរជាមួយក្រសួងអប់រំបង្កើត «វិទ្យាស្ថានអប់រំពិសេស» ដើម្បីបង្រៀនដល់សិស្ស និស្សិតពិការ

ចុះផ្សាយ: ថ្ងៃទី04 ខែ08 ឆ្នាំ2017

ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាព ជនពិការ និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសម្តែងការអបអរសាទរ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដែលបានសម្រេចបង្កើត «វិទ្យាស្ថានអប់រំពិសេស» ដើម្បីបង្រៀន និងបណ្តុះបណ្តាល ដល់សិស្ស និស្សិតពិការ តាំងពីកម្រិត មត្តេយ្យសិក្សា រហូត ដល់វិទ្យាល័យ។

ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា សមិទ្ធិផលថ្មីក្នុងវិស័យពិការភាពនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះ រហូតទទួលបានការសម្រេច ពី ប្រមុខរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

អគ្គលេខាធិការជនពិការរូបនេះ បានបន្ថែមថា ជោគជ័យនៃសមិទ្ធិផលថ្មីនាពេលនេះ គឺរឹតតែការបង្ហាញអំពីឆន្ទៈ របស់រាជរដ្ឋាភិបាលកម្ពុជាជនពិការគ្រប់ប្រភេទ ដើម្បីទទួលបានការអប់រំពិសេស តាំងពីកម្រិត មត្តេយ្យសិក្សា រហូត ដល់វិទ្យាល័យ។ លោកបានបន្តថា កិច្ចខិតខំប្រឹងប្រែរបស់ក្រសួងអប់រំ យុវជន និងកីឡា នាពេលនេះ គឺការចូលរួមចំណែក ដ៏ធំធេងនៃសមទ្ធិផលការអនុវត្ដច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពី សិទ្ធិជនពិការ ក៏ដូចជាផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៤-២០១៨។

ជាមួយគ្នានោះ ឯកឧត្តម ឯម ច័ន្ទមករា បានអំពាវនាវដល់គ្រប់ស្ថាប័ន ពាក់ព័ន្ធ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បន្តការ គាំទ្រចំពោះជនពិការកម្ពុជារបស់យើង ដោយសូមចាត់ទុកថា បើទោះបីជាគាត់មានពិការភាពពិតមែន ប៉ុន្តែគាត់ មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គម ដូចជនមិនពិការដែរ។

កាលពីពេលថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពី «ការរៀ
បចំ និងការប្រព្រឹត្តទៅនៃ វិទ្យាស្ថានជាតិអប់រំពិសេស» ជូនចំពោះក្រសួងអប់រំ យុវជន និងកីឡា។ «វិទ្យាស្ថានជាតិអប់រំពិសេស» ដែលមានទីតាំង ស្ថិតនៅភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងអនុក្រឹត្យនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេច បង្កើត «វិទ្យាស្ថានជាតិអប់រំពិសេស» ដើម្បីបណ្តុះបណ្តាលគ្រូបង្រៀន គ្រប់គម្រិតសិក្សាសម្រាប់ជនពិការ, អភិវឌ្ឍសមត្ថភាព បុគ្គលិកអប់រំលើការងារជនពិការ, អភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល និងវិក្រិតការឲ្យស្របតាមស្តង់ដារ សមត្ថភាពកម្រិតគុណវុឌ្ឍជាតិ និតតម្រូវការទីផ្សារការងារសម្រាប់ជនពិការជាដើម៕

ដៃគូរបស់យើង