រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឯកឧត្តម ឯម ច័ន្ទមករា សម្តែងសុទិដ្ឋិនិយមថា នៅឆ្នាំខាងមុខជនពិការគ្រប់រូប នឹងអាចជិះរថយន្តក្រុងសាធារណៈ ដោយគ្មានឧបសគ្គរារាំង!
ចុះផ្សាយ: ថ្ងៃទី10 ខែ11 ឆ្នាំ2017
ជនពិការ ទទូចឲ្យរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ឱកាសជ្រើសរើសពួកគាត់ចូលបម្រើការងារ ក្នុងក្របខណ្ឌរដ្ឋឱ្យបានគ្រប់២ភាគរយ តាមការកំណត់
ចុះផ្សាយ: ថ្ងៃទី24 ខែ08 ឆ្នាំ2017
ឯកឧត្តម ឯម ច័ន្ទមករា អបអរសាទរជាមួយក្រសួងអប់រំបង្កើត «វិទ្យាស្ថានអប់រំពិសេស» ដើម្បីបង្រៀនដល់សិស្ស និស្សិតពិការ
ចុះផ្សាយ: ថ្ងៃទី04 ខែ08 ឆ្នាំ2017
រដ្ឋមន្រ្តី វង សូត៖ កុមារកំព្រា, កុមាររងគ្រោះ, ងាយរងគ្រោះ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង
ចុះផ្សាយ: ថ្ងៃទី27 ខែ07 ឆ្នាំ2017
រដ្ឋមន្រ្តី វង សូត៖ យុវជនគ្រប់រូបត្រូវប្រឹងប្រែងរៀនសូត្រ ពេលប្រទេសជាតិមានសន្តិភាព ហើយត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន
ចុះផ្សាយ: ថ្ងៃទី06 ខែ07 ឆ្នាំ2017
Find us on Facebook
ចំនួនអ្នកចូលទស្សនា

រដ្ឋមន្រ្តី វង សូត៖ ការអនុវត្តផែនការជាតិស្តីពីពិការភាព ចាំបាច់ត្រូវមានការចូលរួមពីគ្រប់ភាគីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ, វិស័យសាធារណៈ, ឯកជន និងអង្គការសង្គមស៊ីវិល

ចុះផ្សាយ: ថ្ងៃទី23 ខែ08 ឆ្នាំ2017

ភ្នំពេញ)៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពនេះ គឺជាមូលដ្ឋានគ្រឹះ និងជាឆ្អឹងខ្នង ដ៏សំខាន់ដែលមិនអាចខ្វះបាន ក្នុងការបន្ស៊ីច្បាប់ស្តីពីកិច្ចការពារនិង លើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ និងទសវត្សរ៍ជនពិការប្រចាំ តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ឆ្នាំ២០១៣-២០២២ យុទ្ធសាស្ត្រ អ៊ីនឈាន់ “ធ្វើឲ្យសិទិ្ធក្លាយជាការពិតដើម្បីធ្វើបរិយាប័ននិងបញ្ជ្រៀបនៅក្នុងផែនការសកម្មភាពរបស់ ក្រសួង ស្ថាប័ននិងជុំរុញការលើកកម្ពស់ជីវភាពនិងសិទ្ធិជនពិការ ក្នុងប្រទេសកម្ពុជា។ 

រដ្ឋមន្រ្តី វង សូត បន្ថែមថា ការអនុវត្តផែនការជាតិស្តីពីពិការភាពនេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធទាំង នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យសាធារណៈ ឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ផងដែរ។ លោក វង សូត បន្តថា របបគោលនយោបាយសម្រាប់ជនពិការក្រីក្រនៅតាមសហគមន៍ កំពុងបានអនុវត្តយ៉ាងផុលផុស នៅខេត្តចំនួន៤ ដែលមានជនពិការសរុប ៣២៤៣នាក់ កំពុងទទួលបានផលប្រយោជន៍ ហើយក្រសួងនឹងបន្តទៅខេត្តកំពង់ចាម និងកំពង់ធំក្នុងពេលឆាប់ៗនេះ។
លើវិស័យសុខុមាលភាពជនពិការ រាជរដ្ឋាភិបាលបានអនុវត្តយ៉ាងម៉ត់ចត់លើអនុក្រឹត្យស្ដីពីបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ ដែលរហូតដល់បច្ចុប្បន្ន ជនពិការប្រមាណ ១២.៧២% បានចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសាធារណៈនិងកំពុងបន្តជុំរុញវិស័យឯកជន ទទួលយកជនពិការតាមអត្រា ១%។

ជាមួយគ្នានោះ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានផ្តល់ជាអនុសាសន៍លើ៣ចំណុចសំខាន់ៗរួមមាន៖

១៖ ស្នើគ្រប់ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ពិនិត្យលទ្ធភាពរៀបចំការបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការដូចជា៖ ជម្រាល ធ្នាក់ដៃ បង្គន់ បន្ទប់ទឹក ចំណតយាន្តយន្ត និងមធ្យោបាយធ្វើដំណើរជាដើម។

២៖ គ្រប់ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ដៃគូរអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ត្រូវធ្វើរបាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៤-២០១៨ ផ្ញើរមកអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាព ជនពិការ ដើម្បីបូកសរុបរាយការណ៍ជូនរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ។

៣៖ គ្រប់ក្រសួង-ស្ថាប័ន រាជធានី ខេត្ត អង្គភាព ត្រូវវាយតម្លៃអំពីគោលនយោបាយ និង យុទ្ធសាស្រ្តដែលមានស្រាប់របស់ខ្លួន ជាមួយនិងផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ២០១៤-២០១៨ ដើម្បីកំណត់ពីវឌ្ឍនភាពនៃផ្នែកនីមួយៗ ដែលមិនទាន់បានធ្វើ និងកែតម្រូវឲ្យបានស្របគ្នា ហើយត្រូវរាយការណ៍ អំពីការសម្រេចបានលើការងារពិការភាពជារៀងរាល់ឆ្នាំ ជូនរាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាសកម្មភាពជនពិការ ។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបែបនេះ ខណៈ ឯកឧត្តមអញ្ចើញចូលរួម នៅក្នុង សិក្ខាសាលាថ្នាក់ជាតិ ដើម្បីពិនិត្យ លើការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៤-២០១៧ ដោយមានការចូលរួមពី ក្រុមប្រឹក្សាសកម្មភាពជនពិការ សហការជាមួយ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា ក្រោមកិច្ចឧបត្ថម្ភពីទីភ្នាក់ងារអូស្រ្តាលី ដើម្បីអភិវឌ្ឍអន្តរជាតិ បានរៀបចំសិក្ខាសាលានេះ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ន ពាក់ព័ន្ធថ្នាក់ជាតិ តំណាងអាជ្ញាធរថ្នាក់ក្រោមជាតិ តំណាងអង្គការ សង្គមស៊ីវិល និងបងប្អូនជនពិការសរុបចំនួន២៣០នាក់។

ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៤-២០១៨ គឺជាឧបករណ៍នយោបាយ ដែលទាមទារឲ្យមានការតាមដាន ការត្រួតពិនិត្យ និងការវាយតម្លៃ ព្រមទាំងកែលម្អជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងទាំងពេលបច្ចុប្បន្ន ទាំងពេលអនាគត តួយ៉ាងដូចជា ការកាត់បន្ថយភាពក្រីក្ររបស់ជនពិការ ការផ្តល់សេវាសុខភាព ការស្តារលទ្ធភាពពលកម្មកាយសម្បទា និងសតិបញ្ញា ការផ្តល់សេវាយុត្តិធម៌ ការពារការរើសអើង ការរំលោភបំពាន ការប្រមាថ និងការកេងប្រវ័ញ្ចលើជនពិការជាដើម។

ឯកឧត្តម ឯម ច័ន្ទមករា បន្តថា កន្លងមក ក៏ដូចជាបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានធ្វើឲ្យជនពិការទទួលបានការអប់រំប្រកបដោយគុណភាព។ ក្រៅពីនោះ ក្រោមការដឹកនាំរបស់ ឯកឧត្តម វងសូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ អនុក្រឹតស្តីពីការផ្តល់ប្រាក់រង្វាន់ចំពោះជ័យលាភីជនពិការ ក្នុងការប្រកួតជំនាញ ការប្រកួតកីឡាស្ពេស្យ៉ាល់អូឡាំពិក និងប្រាក់ឧត្ថម្ភគ្រូបង្វឹក និងគ្រូជំនួយ ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាល ដើម្បីជាការលើកទឹកចិត្តដល់ជនពិការ។

លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា បានលើកឡើងថា កន្លងមក វិស័យឯកជន និងវិស័យរដ្ឋនានា បានចូលរួមផ្តល់ ការអប់រំ ការផ្តល់ការងារ ដល់បងប្អូនជនពិការ ដូច្នេះ ក្នុងនាមអង្គការជនពិការ យើងរីករាយ ដែលមានការយកចិត្តទុកដាក់ ទាំងរបបគោលនយោបាយ ការផ្តល់ថ្លៃសុខភាព ដល់បងប្អូនជនពិការ។

បន្ថែមពីលើនេះ លោក ងិន សៅរ័ត្ន ចង់ឲ្យវិស័យឯកជន បន្តចូលរួមផ្តល់ការងារដល់បងប្អូនជនពិការឲ្យបាន ច្រើនថែមទៀត ជាពិសេស បណ្តាក្រសួងពាក់ព័ន្ធ នឹងជនពីការ ហើយគួរតែមានកញ្ចប់ថវិកា ក្នុងការអនុវត្ត ផែនការជាតិ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

លោកបន្តថា ការផ្តល់ឪកាសការងារបានច្រើនគួរឲ្យកត់សំគាល់ ប៉ុន្តែការផ្តល់របបគោលនយោបាយ បងប្អូន ជនពិការ ៥ដុល្លារ ហាក់ដូចជាមិនទាន់បានអនុវត្តទូទាំងប្រទេសនៅឡើយ ដូចនេះ យុទ្ធសាស្រ្តបន្តគួរ ជំរុញ បន្ថែមទៀត ក្នុងការផ្តល់របបគោលនយោបាយឲ្យបានទូលំទូលាយឲ្យបានដល់បងប្អូនជនពិការទូទាំងប្រទេស ហើយចំណុចមួយទៀតទាក់ទងនឹងទន្និន័យរបស់បងប្អូនជនពិការ ហាក់នៅមិនទាន់មានភាពច្បាស់លាស់ នៅឡើយ នៅតាមក្រសួងនានា ដូចជា នៅតែគិតថា ការងារជនពិការ ជាបន្ទុករបស់ក្រសួងសង្គមកិច្ចតែមួយ ប៉ុន្តែយើងត្រូវយល់ថា បញ្ហាពិការភាព គឺជាបញ្ហាអន្តរវិស័យ ដូចនេះ យើងចង់ឃើញអន្តរក្រសួងគិតគូ និង ដាក់ចូលបងប្អូនជនពិការ និងដាក់កញ្ចប់ថវិកាខ្លួនអនុវត្តគោលនយោបាយជាតិឲ្យបានល្អថែមទៀត៕

ដៃគូរបស់យើង