រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឯកឧត្តម ឯម ច័ន្ទមករា សម្តែងសុទិដ្ឋិនិយមថា នៅឆ្នាំខាងមុខជនពិការគ្រប់រូប នឹងអាចជិះរថយន្តក្រុងសាធារណៈ ដោយគ្មានឧបសគ្គរារាំង!
ចុះផ្សាយ: ថ្ងៃទី10 ខែ11 ឆ្នាំ2017
រដ្ឋមន្រ្តី វង សូត៖ ការអនុវត្តផែនការជាតិស្តីពីពិការភាព ចាំបាច់ត្រូវមានការចូលរួមពីគ្រប់ភាគីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ, វិស័យសាធារណៈ, ឯកជន និងអង្គការសង្គមស៊ីវិល
ចុះផ្សាយ: ថ្ងៃទី23 ខែ08 ឆ្នាំ2017
ឯកឧត្តម ឯម ច័ន្ទមករា អបអរសាទរជាមួយក្រសួងអប់រំបង្កើត «វិទ្យាស្ថានអប់រំពិសេស» ដើម្បីបង្រៀនដល់សិស្ស និស្សិតពិការ
ចុះផ្សាយ: ថ្ងៃទី04 ខែ08 ឆ្នាំ2017
រដ្ឋមន្រ្តី វង សូត៖ កុមារកំព្រា, កុមាររងគ្រោះ, ងាយរងគ្រោះ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង
ចុះផ្សាយ: ថ្ងៃទី27 ខែ07 ឆ្នាំ2017
រដ្ឋមន្រ្តី វង សូត៖ យុវជនគ្រប់រូបត្រូវប្រឹងប្រែងរៀនសូត្រ ពេលប្រទេសជាតិមានសន្តិភាព ហើយត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន
ចុះផ្សាយ: ថ្ងៃទី06 ខែ07 ឆ្នាំ2017
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ជនពិការ ទទូចឲ្យរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ឱកាសជ្រើសរើសពួកគាត់ចូលបម្រើការងារ ក្នុងក្របខណ្ឌរដ្ឋឱ្យបានគ្រប់២ភាគរយ តាមការកំណត់

ចុះផ្សាយ: ថ្ងៃទី24 ខែ08 ឆ្នាំ2017

តំណាងជនពិការ រួមនឹងជនពិការជាច្រើននាក់ បានអំពាវនាវយ៉ាងទទូច ឲ្យរាជរដ្ឋាភិបាលកម្ពុជា ពន្លឿនការជ្រើសរើសជនពិការ ចូលបម្រើការងារ ក្នុងក្របខណ្ឌរដ្ឋឲ្យបានគ្រប់២ភាគរយ ស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។ ជនពិការទាំងនោះ បានអះអាងថា កន្លងមកពួកគាត់ឃើញមានតែការជ្រើសរើស ជនពិការ តែនៅក្នុងរាជធានីភ្នំពេញ តែនៅតាមបណ្តាខេត្តហាក់ដូចជា មិនមានការជ្រើសរើសឡើយ។

តំណាងជនពិការបានបន្ថែមថា ចាប់តាំងពីអនុក្រឹត្យស្តីពី «ការកំណត់អត្រា និងបែបបទនៃការជ្រើសរើស ជនពិការ ចូលបម្រើការងារ» បានចូលជាធរមានតាំងពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១០ រហូតមកដល់ ឆ្នាំ២០១៧នេះ សន្ទុះនៃការអនុវត្តលើអនុក្រឹត្យមួយនេះ ហាក់មានភាពយឺតយ៉ាវ។

ជនពិការ បានអះអាងថា ការជ្រើសរើសជនពិការ ចូលបម្រើការងារ ក្នុងក្របខណ្ឌរដ្ឋ និងឯកជន ហាក់នៅមានកំរិត ខណៈនៅមានជនពិការជាច្រើនទៀត មានការត្អូញត្អែរថាមានការលំបាកក្នុងការប្រលងចូលក្របខណ្ឌរដ្ឋ ដូចនេះ សូមស្នើឲ្យរាជរដ្ឋាភិបាល ផ្តល់ឱកាសដល់ពួកគាត់ចូលបម្រើការងារ ក្នុងក្របខណ្ឌរដ្ឋ ស្របតាមអនុក្រឹត្យដែលចូលជាធរមានផង តាំងពីឆ្នាំ២០១០មកម្ល៉េះ។

យោងតាមអនុក្រឹត្យស្តីពី «ការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ» បានរៀបរាប់ថា ក្រសួង-ស្ថាប័នរដ្ឋ ដែលមានមន្រ្តីរាជការ ចាប់ពី៥០នាក់ឡើងទៅ ត្រូវមានជនពិការ ដែលមានលក្ខណសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារ តួនាទី និងការទទួលខុសត្រូវ ក្នុងមុខតំណែង ទៅតាមប្រភេទការងារ ដូចកំណត់ត្រាមមាត្រា១១ នៃអនុក្រឹត្យ ចូលបម្រើការងារ ក្នុងក្របខណ្ឌមន្រ្តីរាជការ ក្នុងអត្រា២ភាគរយ នៃចំនួនមន្រ្តីរាជការសរុប។

អនុក្រឹត្យបានបន្ថែមថា សម្រាប់នីតិបុគ្គល ដែលមានកម្មករ និយោជិត ចាប់ពី១០០នាក់ឡើងទៅ ត្រូវមាន ជនពិការ ដែលមានលក្ខណសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារ តួនាទី និងការទទួលខុសត្រូវ ក្នុងមុខដំណែង ទៅតាមប្រភេទការងារ ដូចកំណត់តាមមាត្រា១១ នៃអនុក្រឹត្យនេះ ក្នុងអត្រា១ភាគរយ នៃចំនួនកម្មករ និយោជិតសរុប។

ការទទូចរបស់ក្រុមជនពិការនេះ បានធ្វើឡើងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ដើម្បីពិនិត្យ លើការអនុវត្តផែនការ យុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៤-២០១៨ ដែលបានរៀបចំធ្វើ រយៈពេល២ថ្ងៃ នៅថ្ងៃទី២៤ និង២៥ ខែសីហា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលានោះ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រាប់ឲ្យដឹងថា រាជរដ្ឋាភិបាល បានអនុវត្តយ៉ាងម៉ត់ចត់លើអនុក្រឹត្យស្ដីពីបែបបទ នៃការជ្រើសរើស ជនពិការចូលបម្រើការងារ ដែលរហូតដល់ពេលបច្ចុប្បន្ន ជនពិការប្រមាណ ១.៧២ភាគរយ បានចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសាធារណៈ និងកំពុងបន្តជុំរុញវិស័យឯកជន ទទួលយកជនពិការ តាមអត្រា១ភាគរយ។

រដ្ឋមន្រ្តី វង សូត បានបន្ថែមថា ការជ្រើសរើសជនពិការចូលបម្រើការងារក្នុងវិស័យសាធារណៈ និងឯកជន ការគាំទ្រឧបករណ៍ សម្ភារៈ និងស្មារតីពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ជាទឡ្ហីកម្មមួយថ្មីទៀត ក្នុងការឆ្លុះបញ្ចាំងការ យកចិត្តទុកដាក់ដល់បងប្អូនជនពិការ ក្រុមគ្រួសសារ និងសហគមន៍ ស្របតាមគោលនយោបាយជាតិ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ។

ជាមួយគ្នានោះ លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិ អង្គការជនពិការកម្ពុជា បានអះអាងថា ទាំង លោក និង ជនពិការដទៃទៀត ចង់ឲ្យវិស័យឯកជន បន្តចូលរួមផ្តល់ការងារដល់បងប្អូនជនពិការឲ្យបាន ច្រើនថែមទៀត ជាពិសេស បណ្តាក្រសួងពាក់ព័ន្ធ នឹងជនពីការ ហើយគួរតែមានកញ្ចប់ថវិកា ក្នុងការអនុវត្ត ផែនការជាតិឲ្យ កាន់តែល្អប្រសើរឡើងថែមទៀត។

លោក ងិន សៅរ័ត្ន បន្តថា ចំនួនបងប្អូនជនពិការ បម្រើការងារ នៅតាម ក្រសួងនានា ហាក់នៅមិនទាន់មាន ភាពច្បាស់លាស់នៅឡើយ ហើយក៏នៅមានមតិមួយចំនួនគិតថា ការងារជនពិការជាបន្ទុករបស់ក្រសួងសង្គមកិច្ច តែមួយ ប៉ុន្តែយើងត្រូវយល់ថា បញ្ហាពិការភាព គឺជាបញ្ហាអន្តរវិស័យ ដូចនេះ យើងចង់ឃើញអន្តរក្រសួងគិតគូ និង ដាក់ចូលបងប្អូនជនពិការ និងដាក់កញ្ចប់ថវិកាខ្លួនអនុវត្តគោលនយោបាយជាតិឲ្យបានល្អថែមទៀត។

លោកស្រី ឃ្លែរ វ៉ានឌឺ វារេន អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា បានឲ្យដឹងថា ចាប់តាំង ពីឆ្នាំ២០១៤ មកអង្គការសហប្រជាជាតិ នៅកម្ពុជា តាមរយៈការងាររួមគ្នា នៃយូអិនឌីភីយូនីសឺហ្វ និង អង្គការ សុខភាពពិភពលោក ក្នុងភាពជាដៃគូជាមួយក្រសួងការបរទេស និងពាណិជ្ជកម្មនៃរដ្ឋាភិបាលអូស្ត្រាលី បាននិង កំពុងគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្ររួមទាំងការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ។

លោកស្រីថា កម្មវិធីរួមនេះ អង្គការផ្តួចផ្តើម សិទ្ធិជនពិការកម្ពុជា (DRIC) គាំទ្រ ដល់ការអនុវត្ត ប្រកបដោយ ប្រសិទ្ធភាព នៃផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាពដើម្បីធានាឱកាសកាន់តែច្រើនឡើង សម្រាប់ជនពិការ កម្ពុជាក្នុងការចូលរួមក្នុងសង្គមសេដ្ឋកិច្ចវប្បធម៌ និងនយោបាយនៃប្រទេសរបស់ពួកគេ។

ដៃគូរបស់យើង