រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ជនពិការ ទទូចឲ្យរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ឱកាសជ្រើសរើសពួកគាត់ចូលបម្រើការងារ ក្នុងក្របខណ្ឌរដ្ឋឱ្យបានគ្រប់២ភាគរយ តាមការកំណត់
ចុះផ្សាយ: ថ្ងៃទី24 ខែ08 ឆ្នាំ2017
រដ្ឋមន្រ្តី វង សូត៖ ការអនុវត្តផែនការជាតិស្តីពីពិការភាព ចាំបាច់ត្រូវមានការចូលរួមពីគ្រប់ភាគីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ, វិស័យសាធារណៈ, ឯកជន និងអង្គការសង្គមស៊ីវិល
ចុះផ្សាយ: ថ្ងៃទី23 ខែ08 ឆ្នាំ2017
ឯកឧត្តម ឯម ច័ន្ទមករា អបអរសាទរជាមួយក្រសួងអប់រំបង្កើត «វិទ្យាស្ថានអប់រំពិសេស» ដើម្បីបង្រៀនដល់សិស្ស និស្សិតពិការ
ចុះផ្សាយ: ថ្ងៃទី04 ខែ08 ឆ្នាំ2017
រដ្ឋមន្រ្តី វង សូត៖ កុមារកំព្រា, កុមាររងគ្រោះ, ងាយរងគ្រោះ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង
ចុះផ្សាយ: ថ្ងៃទី27 ខែ07 ឆ្នាំ2017
រដ្ឋមន្រ្តី វង សូត៖ យុវជនគ្រប់រូបត្រូវប្រឹងប្រែងរៀនសូត្រ ពេលប្រទេសជាតិមានសន្តិភាព ហើយត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន
ចុះផ្សាយ: ថ្ងៃទី06 ខែ07 ឆ្នាំ2017
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា សម្តែងសុទិដ្ឋិនិយមថា នៅឆ្នាំខាងមុខជនពិការគ្រប់រូប នឹងអាចជិះរថយន្តក្រុងសាធារណៈ ដោយគ្មានឧបសគ្គរារាំង!

ចុះផ្សាយ: ថ្ងៃទី10 ខែ11 ឆ្នាំ2017

ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ បានសម្ដែងនូវសុទិដ្ឋិនិយមថា នៅឆ្នាំខាងមុខជនពិការគ្រប់រូប នឹងអាចជិះរថយន្តក្រុងសាធារណៈ ដោយគ្មានឧបសគ្គរារាំងឡើយ ខណៈដែលបច្ចុប្បន្ននេះ រថយន្ដក្រុងសាធារណៈមិនមានជម្រាលសម្រាប់ជនពិការជិះរទះ ឯជនពិការភ្នែកក៏មានការលំបាកព្រោះពុំមានសម្លេងប្រាប់ទីតាំងតាមស្តុបត្រូវឈប់នីមួយៗជាដើម។

ការថ្លែងបែបនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងឱកាសដែលលោក ចូលរួមវេទិកាសុន្ទនា ស្តីពីការស្វែងរកការគាំទ្រ ដល់ជនពិការ ដើម្បីទទួលបានការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយសាធារណៈ ជាមួយតំណាងស្ថាប័ន អង្គការ និងជនពិការ រៀបចំដោយអង្គការ Handicap International & QUT University នៅភោជនីយដ្ឋានទន្លេបាសាក់២។

ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ បានបញ្ជាក់ប្រាប់អង្គភាព Fresh Newsថា បច្ចុប្បន្ននេះជនពិការនៅមានការលំបាកក្នុងការប្រើប្រាស់រថយន្ដក្រុងសាធារណៈ ព្រោះរថយន្តក្រុងដែលកំពុងដំណើរការបច្ចុប្បន្ននេះនៅមិនទាន់មានឧបករណ៍ជំនួយសម្រាប់ជនពិការគ្រប់ប្រភេទអាចប្រើប្រាស់បាននៅឡើយទេ ជាក់ស្តែងដូចជាជម្រាល កន្លែងអង្គុយអាទិភាពសម្រាប់ជនពិការ សម្លេង ឬសញ្ញាបង្ហាញប្រាប់ទិសដៅ កន្លែងដាក់រទេះជនពិការ របៀបលើកដាក់ជនពិការឡើងចុះរថយន្ត កន្លែងរង់ចាំនៅមានការលំបាកសម្រាប់ជនពិការភ្នែក ព្រោះសម្លេងសម្គាល់ការមកដល់របស់រថយន្តជាដើម។

អគ្គលេខាធិការ លោក ឯម ច័ន្ទមករា បានធ្វើការអំពាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមយកចិត្តទុកដាក់ចំពោះជនពិការបន្ថែម ជាពិសេសការផ្តល់សេវាសាធារណៈដល់ជនពិការ។  ការអំពាវនាវបែបនេះ ត្រូវបានធ្វើឡើងស្របពេលដែល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជំរុញឲ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវតែបន្ដសកម្មភាពរបស់ខ្លួន ក្នុងការយកចិត្តទុកដាក់ចំពោះជនពិការ។

សូមបញ្ជាក់ថា សព្វថ្ងៃនេះ រថយន្ដក្រុងមិនទាន់ដាក់ស្លាកសញ្ញាសម្គាល់ សម្រាប់កៅអីជនពិការ ស្រ្ដីមានផ្ទៃពោះ សម្រាប់មនុស្សចាស់ជរាឬសម្រាប់កុមារនៅឡើយ ប៉ុន្ដែគេរំពឹងទុកថា បញ្ហាទាំងនេះស្ថាប័នពាក់ព័ន្ធ នឹងធ្វើការកែសម្រួលឡើងវិញ ដើម្បីផ្ដល់ភាពងាយស្រួលជូនអ្នកដែលទទួលសេវា៕

ដៃគូរបស់យើង