រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឯកឧត្តម ឯម ច័ន្ទមករា ថ្កោលទោសយ៉ាងដាច់អហង្ការ​ លើជនដៃដល់ កាប់យុវតីគ-ថ្លង់ស្ទើរដាច់ក នៅខេត្តកំពត, លោកថ្លែងថា នេះជាអំពើសាហាវបំផុត ដែលមិនអាចលើកលែងទោសបាន
ចុះផ្សាយ: ថ្ងៃទី03 ខែ12 ឆ្នាំ2017
អន្តរជាតិស្តាប់សេចក្តីថ្លែងការណ៍រដ្ឋមន្ត្រីសង្គមកិច្ចកម្ពុជា៖ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល កម្ពុជាលុបចោលរាល់ចំណុចរើសអើងជនពិការ!
ចុះផ្សាយ: ថ្ងៃទី30 ខែ11 ឆ្នាំ2017
ឯកឧត្តម វង សូត ប្រាប់រដ្ឋមន្ត្រីក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិចថា៖ កម្ពុជាចាត់វិស័យពិការភាពជាកិច្ចការអាទិភាព ដោយកំណត់ច្បាស់យុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល!
ចុះផ្សាយ: ថ្ងៃទី30 ខែ11 ឆ្នាំ2017
ឯកឧត្តម ឯម ច័ន្ទមករា សម្តែងសុទិដ្ឋិនិយមថា នៅឆ្នាំខាងមុខជនពិការគ្រប់រូប នឹងអាចជិះរថយន្តក្រុងសាធារណៈ ដោយគ្មានឧបសគ្គរារាំង!
ចុះផ្សាយ: ថ្ងៃទី10 ខែ11 ឆ្នាំ2017
ជនពិការ ទទូចឲ្យរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ឱកាសជ្រើសរើសពួកគាត់ចូលបម្រើការងារ ក្នុងក្របខណ្ឌរដ្ឋឱ្យបានគ្រប់២ភាគរយ តាមការកំណត់
ចុះផ្សាយ: ថ្ងៃទី24 ខែ08 ឆ្នាំ2017
Find us on Facebook
ចំនួនអ្នកចូលទស្សនា

រដ្ឋមន្ត្រី និងតំណាងរដ្ឋាភិបាល មកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិច ប្រជុំគ្នានៅទីក្រុងប៉េកាំង ដើម្បីពិនិត្យឡើងវិញការអនុវត្តកិច្ចការពិការភាព!

ចុះផ្សាយ: ថ្ងៃទី30 ខែ11 ឆ្នាំ2017

(ទីក្រុងប៉េកាំង)៖ តំណាងរដ្ឋាភិបាលទាំងថ្នាក់រដ្ឋមន្ត្រី និងថ្នាក់ឧត្តមមន្ត្រី មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិច បានទៅជួបប្រជុំគ្នានៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យឡើងវិញលើការអនុវត្តកិច្ចការពាក់ព័ន្ធវិស័យពិការភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិ នៃការអនុវត្តទសវត្សជនពិការ ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០១៣-២០២២ យុទ្ធសាស្រ្តអ៊ីនឈាន់ «ធ្វើឲ្យសិទ្ធិក្លាយជាការពិត»។ ប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានឱ្យដឹងថា កិច្ចប្រជុំនេះរៀបចំឡើងដោយគណៈកម្មាធិការអេស្កាប់ ESCAP សហការជាមួយសហព័ន្ធជនពិការចិន នៅទីក្រុងប៉េកាំង ប្រព្រឹត្តទៅរយៈពេលពេល៥ថ្ងៃ ពីថ្ងៃទី២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ដែលមានអ្នកចូលរួមប្រមាណជាង៣០០នាក់ ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពដែលបានអនុវត្តកន្លងទៅ នៃយុទ្ធសាស្រ្តអ៊ីនឈាន់សម្រាប់ជនពិការ តាមរយៈការប្រមូលរបាយការណ៍ដោយគណៈកម្មាធិការ ESCAP ដែលរដ្ឋាភិបាល សង្គមស៊ីវិល អង្គការអន្តរជាតិ និងទីភ្នាក់ងារអភិវឌ្ឍន៍ បានអនុវត្តកន្លងមក។ «នេះជាផ្តល់ព័ត៌មានរបស់ឯកឧត្តម ឯម ច័ន្ទមករា ដែលជាប្រតិភូអមដំណើររដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម វង សូត»។

គួរបញ្ជាក់ផងដែរថា ក្រៅពីការថ្លែងការណ៍ក្នុងកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិ នៃការអនុវត្តទសវត្សជនពិការប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឯកឧត្តមរដ្ឋមន្ត្រី វង សូត ក៏បានអញ្ជើញធ្វើជាវាគ្មិនកិត្តិយស ក្នុងព្រឹត្តិការណ៍បន្ថែមតបតាមការអញ្ជើញរបស់ប្រទេសបង់ក្លាដេស ដើម្បីចែករំលែកពីបទពិសោធន៍របស់កម្ពុជា ចំពោះការអនុវត្តគោលនយិបាយនានាចំពោះជនពិការអូទីស្សឹមផងដែរ។ នេះបើតាមការឱ្យដឹងបន្ថែមពីអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា៕

width="650" />

ដៃគូរបស់យើង