រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឯកឧត្តម ឯម ច័ន្ទមករា ថ្កោលទោសយ៉ាងដាច់អហង្ការ​ លើជនដៃដល់ កាប់យុវតីគ-ថ្លង់ស្ទើរដាច់ក នៅខេត្តកំពត, លោកថ្លែងថា នេះជាអំពើសាហាវបំផុត ដែលមិនអាចលើកលែងទោសបាន
ចុះផ្សាយ: ថ្ងៃទី03 ខែ12 ឆ្នាំ2017
ឯកឧត្តម វង សូត ប្រាប់រដ្ឋមន្ត្រីក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិចថា៖ កម្ពុជាចាត់វិស័យពិការភាពជាកិច្ចការអាទិភាព ដោយកំណត់ច្បាស់យុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល!
ចុះផ្សាយ: ថ្ងៃទី30 ខែ11 ឆ្នាំ2017
រដ្ឋមន្ត្រី និងតំណាងរដ្ឋាភិបាល មកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិច ប្រជុំគ្នានៅទីក្រុងប៉េកាំង ដើម្បីពិនិត្យឡើងវិញការអនុវត្តកិច្ចការពិការភាព!
ចុះផ្សាយ: ថ្ងៃទី30 ខែ11 ឆ្នាំ2017
ឯកឧត្តម ឯម ច័ន្ទមករា សម្តែងសុទិដ្ឋិនិយមថា នៅឆ្នាំខាងមុខជនពិការគ្រប់រូប នឹងអាចជិះរថយន្តក្រុងសាធារណៈ ដោយគ្មានឧបសគ្គរារាំង!
ចុះផ្សាយ: ថ្ងៃទី10 ខែ11 ឆ្នាំ2017
ជនពិការ ទទូចឲ្យរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ឱកាសជ្រើសរើសពួកគាត់ចូលបម្រើការងារ ក្នុងក្របខណ្ឌរដ្ឋឱ្យបានគ្រប់២ភាគរយ តាមការកំណត់
ចុះផ្សាយ: ថ្ងៃទី24 ខែ08 ឆ្នាំ2017
Find us on Facebook
ចំនួនអ្នកចូលទស្សនា

អន្តរជាតិស្តាប់សេចក្តីថ្លែងការណ៍រដ្ឋមន្ត្រីសង្គមកិច្ចកម្ពុជា៖ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល កម្ពុជាលុបចោលរាល់ចំណុចរើសអើងជនពិការ!

ចុះផ្សាយ: ថ្ងៃទី30 ខែ11 ឆ្នាំ2017

(ទីក្រុងប៉េងកាំង)៖ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៅកម្ពុជា ត្រូវបានលុបចោលនូវចំណុចរើសអើងជនពិការត្រង់ឃ្លា «បេក្ខជនត្រូវមានកាយសម្បទាគ្រប់គ្រាន់»។ នេះជាការថ្លែងការរបស់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងនៅចំពោះមុខប្រតិភូប្រមាណជាង៣០០នាក់ មកពីតំបន់អាសុីនិងប៉ាសុីភិច។

ឯកឧត្តម រដ្ឋមន្ត្រី វង សូត បានថ្លែងបន្តទៀតថា ថ្មីៗនេះ កម្ពុជា បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម គឺដើម្បីកំណត់ផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការធានាឱ្យមានសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយ ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ប្រជាជន សំដៅលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម វង សូត ក៏បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំអន្តររដ្ឋាភិបាលនេះផងដែលថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវលបានសម្របសម្រួលជាមួយបណ្តាលក្រុមហ៊ុនយន្តហោះជាច្រើន ដើម្បីលើកលែងការបង់ប្រាក់បន្ថែមថ្លៃលើកដាក់ជនពិការជិះរទះ នៅតាមព្រលានយន្តហោះទាំងអស់នៅកម្ពុជា។ ឯនៅតាមមន្ទីពេទ្យរបស់រដ្ឋ ក៏មានការផ្តល់សេវាថែទាំសុខភាពដល់ជនពិការដោយឥតបង់ប្រាក់។

គួរបញ្ជាក់ផងដែលថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ កន្លងមក នៅឯវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានប្រកាសគាំទ្រលើការអនុវត្តទសវត្សជនពិការប្រចាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ២០១៣-២០២២ យុទ្ធសាស្រ្តអ៊ីនឈាន់ «ធ្វើឲ្យសិទ្ធិក្លាយជាការពិត» ក្នុងគោលបំនងបង្ហាញអំពីឆន្ទៈរបស់កម្ពុជាក្នុងគាំទ្រជនពិការទាំងក្នុងប្រទេសនិងលើពិភពលោក៕

ដៃគូរបស់យើង