រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កម្ពុជាបន្តបង្ហាញឆន្ទៈនៅចំពោះមុខអង្គការសហប្រជាជាតិគាំទ្រការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាពសម្រេចឲ្យខាងតែបាននិងមានស័ក្តសិទ្ធភាព!
ចុះផ្សាយ: ថ្ងៃទី15 ខែ06 ឆ្នាំ2018
សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសយុវជនពិការ ចូលរួមពិធីប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនពិការឆ្នាំ២០១៨( The Global IT Challenge for Youth with Disabilities 2018)
ចុះផ្សាយ: ថ្ងៃទី29 ខែ05 ឆ្នាំ2018
ឯកឧត្តម ឯម ច័ន្ទមករា​៖ ជនមានពិការភាពនៅតែមានសមត្ថភាពបម្រើការងារ ក្នុងវិស័យទេសចរណ៍ ហើយជនមានពិការភាព នៅតែជាអតិថិជនប្រើប្រាស់សេវាកម្មទេសចរណ៍ដូចគ្នា
ចុះផ្សាយ: ថ្ងៃទី22 ខែ05 ឆ្នាំ2018
ឯក​ឧត្តម ​ឯម ​ច័ន្ទមករា ​គាំទ្រ​​ការ​អំពាវ​នាវ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ កុំឲ្យ​រើស​អើង​ជន​​មានពិការភាព​
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2018
ឯកឧត្តម ឯម ច័ន្ទមករា ប្រកាសលះបង់ប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន១០ខែ ស្មើនឹង៥ពាន់ដុល្លារ ដើម្បីចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមការអំពាវនាវរបស់សម្តេចតេជោ
ចុះផ្សាយ: ថ្ងៃទី11 ខែ04 ឆ្នាំ2018
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា ថ្កោលទោសយ៉ាងដាច់អហង្ការ​ លើជនដៃដល់ កាប់យុវតីគ-ថ្លង់ស្ទើរដាច់ក នៅខេត្តកំពត, លោកថ្លែងថា នេះជាអំពើសាហាវបំផុត ដែលមិនអាចលើកលែងទោសបាន

ចុះផ្សាយ: ថ្ងៃទី03 ខែ12 ឆ្នាំ2017

ភ្នំពេញ)៖ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានប្រកាសតាមរយៈសារព័ត៌មាន Fresh News ថ្កោលទោសយ៉ាងដាច់អហង្ការ លើជនដៃដល់ កាប់យុវតីគ-ថ្លង់ស្ទើដាច់ក នៅខេត្តកំពត។ ឯកឧត្តម ឯម ច័ន្ទមករា បានបន្ថែមថា ទង្វើរបស់ជនដៃដល់រូបនេះ គឺជាអំពើព្រៃផ្សៃ និងសាហាវបំផុត មិនអាចលើកលែងទោសឲ្យបានឡើយ។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការរូបនេះ ក៏បានអំពាវនាវឲ្យសមត្ថកិច្ចចាត់ការលើជនដៃដល់រូបនេះឲ្យខាតតែបាន និងអនុវត្តទៅតាមច្បាប់កំណត់ ដើម្បីកុំឲ្យបុគ្គលដទៃទៀត ប្រព្រឹត្តអំពើអាក្រក់ទៅតាមជនដៃដល់នេះ។

ឯកឧត្តម ឯម ច័ន្ទមករា បានសម្តែងការសោកស្តាយ ចំពោះគ្រួសាររបស់ យុវតីគ-ថ្លង់ខាងលើ ដែលបានក្លាយជាជនរងគ្រោះម្នាក់ ដោយសារតែជនដៃដល់ ហ៊ានលើកដៃកាប់ជនពិការ ដែលមានសតិមិនល្អបែបនេះ។

យោងតាមព័ត៌មានដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧នេះ ករណីកាប់យុវតី គ-ថ្លង់ អាយុ១៤ឆ្នាំ ស្ទើស្លាប់ស្ទើរស់ ភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ពេលនេះសមត្ថកិច្ចចាប់បាន ជនដៃដល់ ហើយ។ ចំពោះមូលហេតុនៃការប្រើអំពើហិង្សាដ៏ឃោរឃៅនេះ គឺដោយសារតែជនដៃដល់ ដែលជាក្មេងជំទង់នោះប៉ុនប៉ងរំលោភ នាងកណ្តាលវាលស្រែ ប៉ុន្តែត្រូវនាងស្រែក។

ការចាប់ខ្លួនជនដៃដល់ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បានធ្វើឡើងនៅម៉ោង៨៖០០យប់ម្សិលមិញនេះ នៅជើងភ្នំនាងសេដា អោន ស្ថិតក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត បន្ទាប់ពីសមត្ថកិច្ចជំនាញខេត្តកំពត បានធ្វើការតាមប្រមាញ់ ជាច្រើនម៉ោង ក្រោយកើតហេតុ។

សមត្ថកិច្ចបានឱ្យដឹងថា ជនដៃដល់ដែលជាក្មេងជំទង់ មានឈ្មោះ អាន ប៉ាវ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅក្នុងភូមិ/ ឃុំកើតហេតុ។ ចំណែកយុវតីរងគ្រោះ មានឈ្មោះ ស្រី ខេម អាយុ១៤ឆ្នាំ ជាមនុស្សគ ហើយសតិមិនគ្រប់ រស់នៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ នៅក្បែរផ្ទះរបស់ជនដៃដល់។ ជនរងគ្រោះ រងការកាប់ឲ្យរបួសចំនួន ៣កន្លែង រួមមានកញ្ចឹងកឆ្វេង២កន្លែង និងភ្លៅ១កន្លែង។

បើតាមចម្លើយសារភាព របស់ជនដៃដល់ បានឱ្យដឹងថា រូបគេបានកាប់ទៅលើជនរងគ្រោះ ព្រោះតែនាងស្រែក នៅពេលដែល រូបគេប៉ុនប៉ងរំលោភ មិនបានសម្រេច នៅក្នុងវាលស្រែ។

សូមបញ្ជាក់ថា នៅរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ មានករណីកាប់ទៅលើ យុវតី គ-ថ្លង់ម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ នៅចំណុចក្នុងស្រែ ស្ថិតក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ក្រោយពេលធ្វើសកម្មភាពរួច ជនដៃដល់បានរត់គេចខ្លួន។ យ៉ាងណាក៏ដោយ ក្រោយចាប់ខ្លួន និងសួរចម្លើយរួចនោះ សមត្ថកិច្ច បញ្ជូនជនដៃដល់ទៅតុលាការ ដើម្បីអនុវត្តទៅតាមច្បាប់៕

ដៃគូរបស់យើង