រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឯកឧត្តមរដ្ឋមន្ត្រី វង សូត ប្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ត្រូវពង្រឹងប្រសិទ្ធភាពការងារ ក្នុងអាណត្តិថ្មីនេះឲ្យទទួលបានលទ្ធផលល្អ ច្រើនជាងអាណត្តិមុន
ចុះផ្សាយ: ថ្ងៃទី13 ខែ09 ឆ្នាំ2018
កម្ពុជាបន្តបង្ហាញឆន្ទៈនៅចំពោះមុខអង្គការសហប្រជាជាតិគាំទ្រការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាពសម្រេចឲ្យខាងតែបាននិងមានស័ក្តសិទ្ធភាព!
ចុះផ្សាយ: ថ្ងៃទី15 ខែ06 ឆ្នាំ2018
សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសយុវជនពិការ ចូលរួមពិធីប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនពិការឆ្នាំ២០១៨( The Global IT Challenge for Youth with Disabilities 2018)
ចុះផ្សាយ: ថ្ងៃទី29 ខែ05 ឆ្នាំ2018
ឯកឧត្តម ឯម ច័ន្ទមករា​៖ ជនមានពិការភាពនៅតែមានសមត្ថភាពបម្រើការងារ ក្នុងវិស័យទេសចរណ៍ ហើយជនមានពិការភាព នៅតែជាអតិថិជនប្រើប្រាស់សេវាកម្មទេសចរណ៍ដូចគ្នា
ចុះផ្សាយ: ថ្ងៃទី22 ខែ05 ឆ្នាំ2018
ឯក​ឧត្តម ​ឯម ​ច័ន្ទមករា ​គាំទ្រ​​ការ​អំពាវ​នាវ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ កុំឲ្យ​រើស​អើង​ជន​​មានពិការភាព​
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2018
Find us on Facebook
ចំនួនអ្នកចូលទស្សនា

«ពិព័រណ៍បណ្តាញបេះដូងតែ១នៃជនពិការអាស៊ី២០១៨នៅកម្ពុជា» ប្រមូលផ្តុំជនមានពិការភាពរាប់រយនាក់ មកពី៧ប្រទេស ដើម្បីបង្ហាញស្នាដៃ និងបង្កើនទំនាក់ទំនងល្អនឹងគ្នា

ចុះផ្សាយ: ថ្ងៃទី11 ខែ03 ឆ្នាំ2018

(ភ្នំពេញ)៖ អង្គការមជ្ឈមណ្ឌលជីវិតរស់នៅ ដោយឯករាជ្យនៃជនពិការភ្នំពេញ គាំទ្រដោយបណ្តាញជីវិត នៃឯករាជ្យបេះដូងតែមួយ រួមសហការជាមួយ ក្រុមហ៊ុនពាណិជ្ជកម្មជាច្រើនទៀត បានរួមគ្នាបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ សម្រាប់ជនមានពិការភាព នោះគឺ ព្រឹត្តិការណ៍ «ពិព័រណ៍បណ្តាញបេះដូងតែ១នៃជនពិការអាស៊ី២០១៨នៅកម្ពុជា» ប្រមូលផ្តុំជនមានពិការ រាប់រយនាក់ មកពី៧ប្រទេស រួមមានប្រទេសកម្ពុជា ជប៉ុន កូរ៉េ ម៉ុងហ្គោលី ប៉ាគីស្ថាន និងតៃវ៉ាន់ ដើម្បីបង្ហាញស្នាដៃ, សមត្ថភាព និងបង្កើនទំនាក់ទំនងល្អរវាងជនមានពិការភាពកម្ពុជា ជាមួយនឹងជនមានពិការភាពមកពីប្រទេសផ្សេងៗ ទៀត នៅលើសាកលលោក។ នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់ជនមានពិការភាពនាពេលនេះ មានការចូលរួមពីជនមានពិការភាព ជិត៤០០នាក់ រួមនឹងសាធារណជនយ៉ាងច្រើនកុះករ។ ព្រឹត្តិការណ៍នេះ រៀបចំធ្វើនៅរមណីយដ្ឋានវត្តភ្នំ ជាបេះដូងនៃរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ។

ជនមានពិការភាពជិត៤០០នាក់ បានបង្ហាញស្នាដៃជាច្រើនដូចជា ការសម្តែងសិល្បៈ របាំបុរាណទៅតាមប្រពៃណីទំនៀមទំលាប់ របស់ប្រទេសនីមួយៗ និងមានការដាក់តាំងបង្ហាញពីម្ហូបអាហារ ដែលជាស្នាដៃរបស់ជនមានពិការភាព ក្រៅពីនោះ ក៏មានការចាប់ រង្វាន់ធំៗជាច្រើនទៀត ជូនចំពោះ ជនមានពិការភាព និងមហាជនទូទៅ ដែលបានចូលរួមដើរទស្សនាការដាក់ពិពរណ៍ផងដែរ។

នៅក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ក៏មានការចូលរួមពី ឯកឧត្តមឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា សកម្មភាពជនពិការ និងជាតំណាងរបស់ ឯកឧត្តមវង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច រួមនឹងមន្រ្តីក្រសួងសង្គមកិច្ច តំណាងសាលារាជធានីភ្នំពេញ មន្រ្តីអង្គការសង្គមស៊ីវិល និងដៃគូសហការធ្វើការពាក់ព័ន្ធ នឹងជនមានពិការភាពជាច្រើរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តមឯម ច័ន្ទមករា តំណាងរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានថ្លែងកោតសរសើរដល់អង្គការមជ្ឈមណ្ឌលជីវិតរស់នៅ ដោយឯករាជ្យនៃជនពិការភ្នំពេញ (PPCIL) ដែលមានគំនិតរៀបចំពិព័រណ៍នេះឡើង ក្នុងន័យលើកកម្ពស់ ការចូលរួមរបស់ជនមានពិការភាព ក្នុងសង្គមដោយស្មើភាព និងចែករំលែកបទពិសោធន៍ លើការងារពិការភាពពីវាគ្មិន ដែលមានពិការភាព តាមរយៈការរៀនសូត្រពីគ្នាទៅវិញទៅមក ផ្លាស់ប្តូរវប្បធម៌ ប្រពៃណី និងការធ្វើម្ហូបជាដើម។

ឯកឧត្តមឯម ច័ន្ទមករា ក៏បានអរគុណដល់បងប្អូនជនមានពិការភាព មកពីប្រទេសជប៉ុន កូរ៉េ ម៉ុងហ្គោលី ប៉ាគីស្ថាន និងតៃវ៉ាន់ ដែលបានសហការរួមគ្នា ជាមួយកម្ពុជា ដែលមានអង្គការPPCIL ជាតំណាងបានខិតខំធ្វើឲ្យពិព័រណ៍នេះ កើតឡើងនៅលើទឹកដីប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា នេះជាឱកាសថ្មីមួយទៀត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការល្អ លើចលនាពិការភាពរវាងកម្ពុជា និងប្រទេស ជប៉ុន កូរ៉េ ម៉ុងហ្គោលី ប៉ាគីស្ថាន និងតៃវ៉ាន់។

លោក ម៉ី សាម៉ីត នាយកប្រតិបត្តិអង្គការមជ្ឈមណ្ឌលជីវិតរស់នៅ ដោយឯករាជ្យនៃជនពិការភ្នំពេញ បានប្រាប់ឲ្យដឹងថា «ពិព័រណ៍បណ្តាញបេះដូងតែ១នៃជនពិករអាស៊ី២០១៨នៅកម្ពុជា»នាពេលនេះ គឺដើម្បីចូលរួមលើកម្ពស់សិទ្ធិ និងការចូលរួមដោយស្មើភាពរបស់ជនមានពិការភាព ក្នុងសកម្មភាពសង្គម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនមានពិការភាព ជាសេនាធិការ។

លោក ម៉ី សាម៉ីត បានបន្ថែមថា តាមរយៈកម្មវិធីពិព័រណ៍ដ៏មានសារៈសំខាន់នេះ នឹងធ្វើឲ្យបងប្អូនជនមានពិការភាព សប្បាយរីករាយ និងបានសិក្សាស្វែងយល់ពីសកម្មភាពក្នុងវិស័យពិការភាព វប្បធម៌ ប្រពៃណី និងការធ្វើម្ហូបប្រចាំប្រទេសជាសមាជិកនីមួយៗ មិនត្រឹមតែប៉ុណ្ណោះ បងប្អូនជនមានពិការភាព នឹងបានបង្ហាញពីសមត្ថភាព និងសក្តានុពល របស់ពួកគេ ទៅកាន់សាធារណៈជនតាមរយៈការសម្តែងសិល្បៈ រាំកម្សាន្ត និងលេងល្បែងប្រជាប្រិយ សំដៅចូលរួមលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាព ដែលគ្មានឱកាស និងតែងតែស្ថិតនៅក្នុងផ្ទះ មិនបានចេញក្រៅ អស់រយៈពេលយូរឆ្នាំ ឲ្យពួកគាត់បានចូលរួម ក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ នឹងអាចមានឱកាសបង្កើតមិត្តភក្តិ លើកទឆកចិត្តឲ្យមានក្តីសង្ឃឹមក្នុងជីវិត និងឲ្យពួកគាត់គិតវិជ្ជមានមកលើខ្លួនគាត់ផ្ទាល់។

បន្ថែមពីលើនេះ ឯកឧត្តម ឯម ច័ន្ទមករា បានជំរុញ និងលើកទឹកចិត្ត ជនមានពិការភាពទាំងអស់ ត្រូវធ្វើអ្វីដែលខ្លួនចង់ធ្វើដោយចូលរួម និងប្រើប្រាស់ឲ្យអស់លទ្ធភាពនូវវេទិកានានា ដែលទាក់ទងនឹងវិស័យពិការភាព ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត សម្រាបើបង្កើនសមត្ថភាពរបស់ខ្លួន សំដៅចូលរួមក្នុងគ្រប់ដំណើរការនៃការអភិវឌ្ឍប្រទេស៕

ដៃគូរបស់យើង