រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឯក​ឧត្តម ​ឯម ​ច័ន្ទមករា ​គាំទ្រ​​ការ​អំពាវ​នាវ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ កុំឲ្យ​រើស​អើង​ជន​​មានពិការភាព​
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2018
ឯកឧត្តម ឯម ច័ន្ទមករា ប្រកាសលះបង់ប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន១០ខែ ស្មើនឹង៥ពាន់ដុល្លារ ដើម្បីចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមការអំពាវនាវរបស់សម្តេចតេជោ
ចុះផ្សាយ: ថ្ងៃទី11 ខែ04 ឆ្នាំ2018
ឯកឧត្តម ឯម ច័ន្ទមករា៖ ជនខ្សោយសតិបញ្ញា និងអូទីស្សឹម ទទួលបានការជួយឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា និងអង្គការដៃគូជាច្រើន
ចុះផ្សាយ: ថ្ងៃទី06 ខែ04 ឆ្នាំ2018
អគ្គលេខាធិការជនពិការ៖ ទោះគ្មានការជំរុញរបស់ NGOs ក៏រដ្ឋាភិបាល បាននិងកំពុងអនុវត្តកាតព្វកិច្ច ជួយជនពិការនៅកម្ពុជា ដោយគ្មានការរារែកឡើយ!
ចុះផ្សាយ: ថ្ងៃទី22 ខែ03 ឆ្នាំ2018
«ពិព័រណ៍បណ្តាញបេះដូងតែ១នៃជនពិការអាស៊ី២០១៨នៅកម្ពុជា» ប្រមូលផ្តុំជនមានពិការភាពរាប់រយនាក់ មកពី៧ប្រទេស ដើម្បីបង្ហាញស្នាដៃ និងបង្កើនទំនាក់ទំនងល្អនឹងគ្នា
ចុះផ្សាយ: ថ្ងៃទី11 ខែ03 ឆ្នាំ2018
Find us on Facebook
ចំនួនអ្នកចូលទស្សនា

អគ្គលេខាធិការជនពិការ ហួសចិត្តករណីប្រើហិង្សាយ៉ាងព្រៃផ្សៃលើកុមារគថ្លង់ម្នាក់ បណ្តាលឲ្យរងរបួស និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ចុះផ្សាយ: ថ្ងៃទី03 ខែ04 ឆ្នាំ2018

(ភ្នំពេញ)៖ ឯកឧត្តមឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានចេញមុខប្រតិកម្ម និងថ្កោលទោស ចំពោះ ការប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃ ទៅលើកុមារគថ្លង់ម្នាក់ បណ្តាលឲ្យរងរបួស និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ឯកឧត្តម ឯម ច័ន្ទមករា បានបន្ថែមថាឯកឧត្តមវង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ មានការយកចិត្តទុកដាក់ណាស់ចំពោះករណីការប្រើអំពើហិង្សាទៅលើកុមារគថ្លង់ខាងលើនេះ ដែលជាអំពើឃោរឃៅបំផុត ដែលមិនអាចទទួលយកបានឡើយ។ លោកអគ្គលេខាធិការចាត់ទុកថា ជារូបភាពដ៏អាក្រក់មួយ ដែលសង្គមមិនអាចទទួលយកបាន។

ឯកឧត្តមអគ្គលេខាធិការ ឯម ច័ន្ទមករា បានប្រតិកម្មធ្ងន់ៗថាមិនគួរឱ្យកើតមានរូបភាពប្រើអំពើហឹង្សាដល់អនីតិជនមានពិការភាពនេះសោះ ដោយគ្រាន់តែរឿងទឹកក្រូច ១កំប៉ុង គួរណាស់ហៅគ្នាមកអប់រំ ឬឱ្យអាណាព្យាបាលយកលុយមកបង់ទៅជាការស្រេច។ លោកអគ្គលេខាធិការជនពិការរូបនេះ បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធាន លើជនបង្កតាមផ្លូវច្បាប់ឲ្យខានតែបាន ដើម្បីកុំឲ្យហេតុការណ៍នេះ ក្លាយទៅជារូបភាពមិនល្អ ជិះឥទ្ធិពលដល់សង្គមយកគំរូតាម។

យោងតាមការរៀបរាប់របស់សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ កុមារគថ្លង់ម្នាក់ ត្រូវបានជនបង្ក ប្រើអំពើហិង្សា ដោយបានវាយសំពោង រហូតមានឈាមហូរតាមត្រចៀក និងវាយដំខ្លួនប្រាណ ដោយសារតែកុមារនោះ បានលួចទឹកក្រូចមួយកំប៉ុង នៅកន្លែងលក់ដូរ របស់គាត់។ ក្រោយមានហេតុការណ៍នេះ ខាងគ្រួសាររបស់កុមាររងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងរួចរាល់ហើយ តែពាក្យបណ្តឹងនោះ ក៏ត្រូវបានដកវិញ ក្រោយមានការចរចាសម្របសម្រួលពីជនបង្ក ក្នុងការសងសំណង់។

ឯកឧត្តមឯម ច័ន្ទមករា បានបញ្ជាក់ឲ្យដឹងថា ការប្រើអំពើ់ហិង្សាលើ កុមារគថង់ និងជនមានពិការភាព មិនគួរកើតមានឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ឯកឧត្តម ឯម ច័ន្ទមករា តំណាងឲ្យរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់ជានិច្ច ទៅលើជនមានពិការភាព ហើយបានទទូចឱ្យប្រជាពលរដ្ឋទាំងអស់ឈប់ប្រើអំពើហឹង្សា ជាពិសេសការវាយដំលើជនមានពិការភាព ដែលជាជនងាយរងគ្រោះជាងគេ៕

 

ដៃគូរបស់យើង