រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កម្ពុជាបន្តបង្ហាញឆន្ទៈនៅចំពោះមុខអង្គការសហប្រជាជាតិគាំទ្រការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាពសម្រេចឲ្យខាងតែបាននិងមានស័ក្តសិទ្ធភាព!
ចុះផ្សាយ: ថ្ងៃទី15 ខែ06 ឆ្នាំ2018
សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសយុវជនពិការ ចូលរួមពិធីប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនពិការឆ្នាំ២០១៨( The Global IT Challenge for Youth with Disabilities 2018)
ចុះផ្សាយ: ថ្ងៃទី29 ខែ05 ឆ្នាំ2018
ឯកឧត្តម ឯម ច័ន្ទមករា​៖ ជនមានពិការភាពនៅតែមានសមត្ថភាពបម្រើការងារ ក្នុងវិស័យទេសចរណ៍ ហើយជនមានពិការភាព នៅតែជាអតិថិជនប្រើប្រាស់សេវាកម្មទេសចរណ៍ដូចគ្នា
ចុះផ្សាយ: ថ្ងៃទី22 ខែ05 ឆ្នាំ2018
ឯក​ឧត្តម ​ឯម ​ច័ន្ទមករា ​គាំទ្រ​​ការ​អំពាវ​នាវ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ កុំឲ្យ​រើស​អើង​ជន​​មានពិការភាព​
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2018
ឯកឧត្តម ឯម ច័ន្ទមករា៖ ជនខ្សោយសតិបញ្ញា និងអូទីស្សឹម ទទួលបានការជួយឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា និងអង្គការដៃគូជាច្រើន
ចុះផ្សាយ: ថ្ងៃទី06 ខែ04 ឆ្នាំ2018
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា ប្រកាសលះបង់ប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន១០ខែ ស្មើនឹង៥ពាន់ដុល្លារ ដើម្បីចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមការអំពាវនាវរបស់សម្តេចតេជោ

ចុះផ្សាយ: ថ្ងៃទី11 ខែ04 ឆ្នាំ2018

(ភ្នំពេញ)៖ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ របស់ក្រសួងសង្គមកិច្ច និងជាអតីតប្រធានគណៈកម្មាធិការកុមារ បានប្រកាសលះបង់ប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន១០ខែ ស្មើនឹង៥ពាន់ដុល្លារ ដើម្បីចូលរួមបរិច្ចាគថវិកា ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តបតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តម ឯម ច័ន្ទមករា តាំងពីវ័យ១៣ឆ្នាំមកម៉្លេះ បានចូលរួមធ្វើការងារយ៉ាងសកម្មជាច្រើន ដើម្បីលើកស្ទួយសិទ្ធិកុមារនិងឲ្យគេយល់ដឹងពីកុមារ ដែលពួកគេជាសមាសភាពនៃសង្គម ដោយឈរលើហេតុផលនេះទើបអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលពោពេញដោយសមត្ថភាពរូបនេះបានតស៊ូ និងពុះពារគ្រប់ឧបសគ្គ គ្រប់កាលៈទេសៈដើម្បីបុព្វហេតុកុមារកម្ពុជា។

ការប្រកាសលះបង់របស់ឯកឧត្តម ឯម ច័ន្ទមករា ដែលជាអគ្គលេខាដ៏ល្បីឈ្មោះមួយរូបលើវិស័យពិការភាពនាពេលនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើកុមារនៅកម្ពុជា តាមរយៈបទពិសោធន៍ការងាររាប់មិនអស់នាពេលកន្លងមក។

កាលពីឯកឧត្តម ឯម ច័ន្ទមករា បម្រើការងារជាប្រធានគណៈកម្មាធិការកុមារកម្ពុជា លោកធ្លាប់បានបញ្ជាក់ថា ការបង្កើតឲ្យមានគណៈកម្មាធិការនោះ គឺដើម្បីផ្សព្វផ្សាយពីអនុសញ្ញាស្តីពីសិទ្ធកុមារ ដល់សាធារណជនបានដឹង និងដើម្បីលើកស្ទួយសិទ្ធិកុមារផងដែរ។

សកម្មភាពទាំងអស់នេះអាចបញ្ជាក់ថា អតីតប្រធានគណៈកម្មាធិការកុមារ ឯកឧត្តម ឯម ច័ន្ទមករា ពិតជាបានគិតគូរដល់កុមារនៅកម្ពុជា ហើយការលះបង់នាពេលនេះ ក៏ដើម្បីជាការតបស្នងដល់ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្ត ទុកដាក់លើកុមារ រហូតឈានដល់ការបង្កើតជាមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយដល់ការព្យាបាល និងជួយកុមាររងគ្រោះនៅទូទាំងប្រទេស។

គួរបញ្ជាក់ថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់សប្បុរសជនទាំងអ្នកមានធនធាន និងប្រជាពលរដ្ឋទូទៅឲ្យចូលរួម បរិច្ចាគថវិកាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចជាប្រធានកិត្តិយស ដើម្បីចូលរួមទ្រទ្រង់ ដល់មន្ទីរពេទ្យគន្ធបុប្ផានៅក្នុងប្រទេសកម្ពុជា។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីពិសាបាយសាមគ្គីជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមសម្ព័ន្ធខ្មែរ-ចិន ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ។

សម្តេចតេជោ ហ៊ុន សែន រំពឹងថា អ្នកដែលរកស៊ីមានបាននៅលើទឹកដីកម្ពុជា នឹងចូលរួមវិភាគទានក្នុងមូលនិធិគន្ធបុប្ផា ហើយការរួមវិភាគទានទ្រទ្រង់មូលនិធិគន្ធបុប្ផា គឺជាការសាមគ្គីដើម្បីការរស់រានមានជីវិតរបស់កុមារកម្ពុជា។

សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសផងដែរថា សម្រាប់អ្នកដែលចូលវិភាគទានចាប់ពីប្រមាណ ២ម៉ឺនដុល្លារឡើង នឹងក្លាយជាសមាជិកស្ថាបនិក សម្រាប់អ្នកចូលវិភាគទានចាប់ពី៥ពាន់ដុល្លារ នឹងក្លាយជាសមាជិកកិត្តិយស ហើយសម្រាប់អ្នកចូលវិភាគទានប្រមាណ ៥ពាន់រៀលជារៀងរាល់ខែ នឹងក្លាយជាសមាជិកគាំទ្រនៃមូលនិធិគន្ធបុប្ផានេះ។

សូមបញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជា នឹងត្រូវប្រកាសបើកដំណើរដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨៕

 

ដៃគូរបស់យើង