រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
រដ្ឋមន្ត្រី វង សូត៖ ការប្រារព្ធទិវាអូទីស្សឹម និងដោនសាំងដ្រូម គឺដើម្បីជាការលើកទឹកចិត្តជនខ្យោយសតិបញ្ញាក្នុងការប្រាស្រ័យទាក់ទង និងលើកកម្ពស់កា រចូលរួមសកម្មភាពសង្គមនានា
ចុះផ្សាយ: ថ្ងៃទី02 ខែ04 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការវិនិយោគលើវិស័យពិការភាពជាច្រើនឆ្នាំណាស់មកហើយ
ចុះផ្សាយ: ថ្ងៃទី01 ខែ04 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា៖ រដ្ឋមន្ត្រី វង សូត អបអរសាទរកីឡាករពិការខ្សោយសតិបញ្ញា ដែលទទួលបានមេដាយលំដាប់ថ្នាក់ពិភពលោក
ចុះផ្សាយ: ថ្ងៃទី23 ខែ03 ឆ្នាំ2019
រដ្ឋមន្ត្រីសង្គមកិច្ច៖ អូស្ត្រាលីនៅតែបន្តគម្រោងសមធម៌ ជួយដល់ជនមានពិការភាព និងប្រឆំាងអំពើហិង្សាលើក្មេងស្រីនៅកម្ពុជា
ចុះផ្សាយ: ថ្ងៃទី21 ខែ03 ឆ្នាំ2019
សិក្ខាសាលាពិគ្រោះយោបល់លើសកម្មភាពជាអាទិភាព ទាក់ទងនឹងផ្នែកពិការភាពសម្រាប់កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាពនិងសមធម៌ (ហៅកាត់ថា ACCESS)
ចុះផ្សាយ: ថ្ងៃទី25 ខែ02 ឆ្នាំ2019
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា​៖ ជនមានពិការភាពនៅតែមានសមត្ថភាពបម្រើការងារ ក្នុងវិស័យទេសចរណ៍ ហើយជនមានពិការភាព នៅតែជាអតិថិជនប្រើប្រាស់សេវាកម្មទេសចរណ៍ដូចគ្នា

ចុះផ្សាយ: ថ្ងៃទី22 ខែ05 ឆ្នាំ2018

(តាកែវ)៖ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានបញ្ជាក់ ឲ្យដឹងថា ជនពិការពិតជាមានសក្តានុពល ក្នុងវិស័យទេសចរណ៍ ហើយក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុង វិស័យមួយនេះផងដែរ ។

ឯកឧត្តម ឯម ច័ន្ទមករា បានបន្តថា ការធ្វើវិនិយោគទុនចំពោះជនមានពិការភាពក្នុងវិស័យទេសចរណ៍ គឺជាកត្តាដ៏សំខាន់ក្នុងការលើក កម្ពស់អាជីពសមស្របនិងកំណើនការងារសម្រាប់ជនមានពិការភាពនៅកម្ពុជា រួមមាន អាជីវករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានម្ចាស់កន្លែងកំសាន្តជាដើម។

ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងបែបនេះ ខណៈឯកឧត្តមចូលរួមនៅក្នុង សិក្ខាសាលាស្តីពី «ការកាត់បន្ថយភាពក្រីក្រ របស់ជនមានពិការភាពតាមរយៈការលើកកម្ពស់កំណើនការងារនិងអាជីពសម្រាប់ជនមានពិការភាព» ដើម្បីបង្កើនជីវភាពរស់នៅសមរម្យ និងពង្រឹងភាពជាម្ចាស់ការក្នុងវិស័យទេសចរណ៍។ សិក្ខាសាលានេះរៀបចំដោយក្រុមការងារសកម្មភាពជនពិការនៃក្រសួងទេសចរណ៍ សហការណ៍ជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងមន្ទីទេសចរណ៍ខេត្តតាកែវ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅខេត្តតាកែវ ដោយបានអញ្ជើញភាគីពាក់ព័ន្ធ ក្នុងវិស័យទេសចរណ៍ ប្រមាណជាង៧០នាក់ បានមកទទួលការបញ្ជ្រាបព័ត៌មានជាច្រើនអំពីវិស័យពិការភាពនេះផងដែរ។

ឯកឧត្តម ឯម ច័ន្ទមករា បានបន្ថែមថា «កុំគិតថាជនពិការទាំងអស់សុទ្ធតែមានជីវភាពក្រីក្រ តែក៏មានជនពិការមួយចំនួនទៀត មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការស្នាក់នៅ និងហូបចុក ក្នុងសណ្ឋាគារ និងភោជនីយដ្ឋានទំនើបៗដូចប្រជាពលរដ្ឋធម្មតាៗ»

ឯកឧត្តម ឯម ច័ន្ទមករា បានស្នើឲ្យ ម្ចាស់ ឬអ្នកគ្រប់គ្រងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ខារ៉ាអូខេ និងអ្នកពាក់ព័ន្ធក្នុង វិស័យទេសចរណ៍ ចូលរួមយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលទៅដល់ជនពិការ ដោយបង្កើតឲ្យមាន ជំរាលដែលមាន ភ្នាក់ដៃ នៅតាមសណ្ឋាគារ និងភោជនីយដ្ឋានជាដើម។ ឯកឧត្តមថា ការបង្កើតឲ្យមានជំរាលបែបនេះ មិនមែនជួយបង្កភាពងាយស្រួលទៅដល់ជនពិការនោះទេគឺអាចជួយសម្រូល ដល់មនុស្សចាស់ជរាចីះលើរទេះរុញ និងរទេះរបស់កូនក្មេងជាដើម។

ជាមួយគ្នានោះ ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឲ្យឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានថ្លែងគាំទ្រចំពោះការលើកនេះ ហើយ ឯកឧត្តមបានបញ្ជាក់ថា ក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់ បានបេ្តជ្ញាចិត្ត ចូលរួមការងារ គ្រប់សកម្មភាពទាំងផ្នែកច្បាប់ និងសីលធម៌ និងខិតខំរកនូវវិធានការយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់នូវផលប៉ះពាល់អវិជ្ជមានទាំងឡាយណា ដែលជះឥទ្ធិពលមកល់ជនពិការ។

ឯកឧត្តម ហោ សារុន បានបន្ថែមដោយស្នើអំពាវនាវឲ្យ ភាគីពាកព័ន្ធចុះពិនិត្យ និងតាមដានការងារក្នុងវិស័យទេសចរណ៍ឲ្យបាន ច្បាស់លាស់នៅតាមគោលដៅសំខាន់ៗ ដែលក្រុមការងារ សកម្មភាពជនពិការនៃក្រសួងទេសចរណ៍ សហការណ៍ជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងមន្ទីទេសចរណ៍នានាតាមបណ្តាខេត្ត ជុំវិញការចុះបញ្ជ្រាបព័ត៌មានជាច្រើនអំពីវិស័យពិការភាព ថាតើបានអនុវត្តដ៏កំរិតណា នាពេលកន្លងមក៕

ដៃគូរបស់យើង