រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
មន្រ្តីជាន់ខ្ពស់ម៉ុងហ្គោលី៖ វិស័យពិការភាពរបស់កម្ពុជា មានការរីកចម្រើនគួរឲ្យកត់សំគាល់ ជាគំរូដ៏ល្អមួយសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក
ចុះផ្សាយ: ថ្ងៃទី03 ខែ07 ឆ្នាំ2019
សេចក្តីជូនដំណឹស្តីពីការជ្រើរើសយុវជនមានពិការភាពចូលរួមកម្មវិធីប្រកួតប្រជែងជាសកល ផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០១៩ នៅទីក្រុង បូ៊សាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី19 ខែ06 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា៖ ប្រទេសកម្ពុជាដើរលើផ្លូវត្រូវក្នុងការអភិវឌ្ឍប្រទេស ជាពិសេសការធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដែលជាឱកាសដើម្បីលើកកម្ពស់សិទ្ធិជនពិការជាពិសេស ការផ្តល់ដីសម្បទានសង្គមកិច្ចនិងការគាំទ្រដល់ការស្តារឡើងវិញនូវរូបកាយសម្រាប់ជនពិ
ចុះផ្សាយ: ថ្ងៃទី12 ខែ06 ឆ្នាំ2019
រាជរដ្ឋាភិបាលចាត់ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចកម្ពុជា ចូលរួមសម័យប្រជុំលើកទី១២នៃរដ្ឋភាគី នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិច
ចុះផ្សាយ: ថ្ងៃទី09 ខែ06 ឆ្នាំ2019
ជនមានពិការក្រីក្រជិត ២ពាន់នាក់ រស់នៅឃុំចំនួន៧ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ទទួលបានរបបគោលនយោបាយពិនិត្យ និងថែទាំសុខភាព
ចុះផ្សាយ: ថ្ងៃទី05 ខែ06 ឆ្នាំ2019
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ម​ន្ត្រីៈ ឆ្នាំ ២០១៨ ជា​ឆ្នាំ​វឌ្ឍនភាព​ខ្លាំ​ក្នុង​វិស័យ​ពិការភាព​នៅ​កម្ពុជា​

ចុះផ្សាយ: ថ្ងៃទី06 ខែ12 ឆ្នាំ2018

អគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងអំពីស្ថានភាពវិស័យពិការភាពនៅកម្ពុជា ក្នុង ឆ្នាំ ២០១៨ នេះថា  ២០១៨ គឺជាឆ្នាំដែលមានវឌ្ឍនភាពខ្លាំងក្លា ទាំងផ្នែកសិទ្ធិសេរីភាព សេដ្ឋកិច្ច ការងារ សង្គមកិច្ច អប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ហើយការរើសអើងចំពោះជនដែលមានពិការភាពត្រូវបានកាត់បន្ថយយ៉ាងច្រើន ហើយជនមានពិការភាពជិត ១ ម៉ឺននាក់ត្រូវបានជ្រើសរើសចូលបម្រើការទាំងក្នុងស្ថាប័នរដ្ឋ និង ស្ថាប័នឯកជន ក្នុងនោះ បងប្អូនមានពិការភាពខ្លះក្លាយជាអ្នកដឹកនាំនៅក្នុងស្ថាប័នទាំងនោះទៀតផង  ។

 

ឯកឧត្តម ឯម ច័ន្ទមករា មានប្រសាសន៍ប្រកបដោយមោទនភាពដូច្នេះ នៅក្នុងទិវាជនមានពិការភាពកម្ពុជា លើកទី ២០ និង ទិវាជនមានពិការភាពអន្តរជាតិ លើកទី ៣៦ ក្រោមប្រធានបទ លើកកម្ពស់សិទ្ធិជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និង សមភាព រៀបចំដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៅឯមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ចូលរួមដោយជនមានពិការភាពជិត ៣ ពាន់នាក់ ។

ឯកឧត្តម ឯម ច័ន្ទមករា បន្ថែមថា វឌ្ឍនភាពដ៏គួរជាទីត្រេកអរមួយទៀតក្នុងវិស័យពិការភាព គឺពាក្យថា ជនពិការ ត្រូវបានប្រើជំនួសដោយពាក្យថា ជនមានពិការភាព វិញ ដែលពាក្យនេះ បង្កប់នូវអត្ថន័យមិនរើសអើងចំពោះជនដែលមានពិការភាព ហើយគឺជាពាក្យដែលពិភពលោកកំពុងព្យាយាមប្រើប្រាស់ ។


អគ្គលេខាធិការរូបនេះបន្ថែមថា ចំពោះហេដ្ឋារចនាសម្ព័ន្ធវិញ មានក្រសួងស្ថាប័នរដ្ឋយ៉ាងហោចណាស់ ៦ បានចេញសេចក្តីណែនាំឱ្យស្ថាប័នក្រោមឱវាទរបស់ខ្លួនរៀបចំសម្របសម្រួលធ្វើយ៉ាងណាឱ្យមានលក្ខណៈងាយស្រួលចេញចូលដល់ជនមានពិការភាព ដូចជាជម្រាលផ្លូវ បង្កាន់ដៃបន្ទប់ទឹក និង ចំណតរថយន្តជាដើម សូម្បីនៅតាមចិញផ្លូវសាធារណៈជាច្រើនរាជធានីខេត្ត ក៏រៀបចំសម្រាប់ជនមានពិការភាពដែរ ។ ហើយនៅឆ្នាំ ២០១៩ ខាងមុខនេះ ការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ផ្តល់ងាយស្រួលដល់បងប្អូនមានពិការភាព នឹងបន្តបង្កើនថែមទៀត ។

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយទ្ធជន និង យុវនីតិសម្បទា និង ជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ជនមានពិការភាពប្រមាណជា ២៨. ០០០ នាក់ បានទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាគ្រប់ប្រភេទ ដោយឥតគិតថ្លៃ ។ សេវានេះបានឆ្លើយតបទៅនឹងតម្រូវការរបស់ជនមានពិការភាពទាំងបរិមាណ និង គុណភាព ។ ចំពោះវិស័យអប់រំវិញ ឆ្នាំសិក្សា ២០១៧-២០១៨ ជនមានពិការភាព ជាង ៦ ម៉ឺននាក់ បានចូលសិក្សាចាប់ពីបឋមសិក្សា ឧត្តមសិក្សា និង ក្រោយឧត្តមសិក្សា ពោលគឺថ្នាក់អនុបណ្ឌិត និង បណ្ឌិត ក៏មានជនមានពិការភាពចូលសិក្សាច្រើនគួរឱ្យកត់សម្គាល់ដែរ ៕

 

ដៃគូរបស់យើង