រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
សម្ដេចក្រឡាហោម ស ខេង៖ រាជរដ្ឋាភិបាល បានចំណាយថវិកាយ៉ាងច្រើន ដើម្បីលើកស្ទួយជនមានពិការភាពនៅកម្ពុជា ដោយគ្មានការរើសអើង!
ចុះផ្សាយ: ថ្ងៃទី03 ខែ12 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា៖ រដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិជនពិការ និងត្រៀមរៀបចំយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣
ចុះផ្សាយ: ថ្ងៃទី10 ខែ10 ឆ្នាំ2019
កិច្ចប្រជុំវិសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមាន សមាជិក សមាជិកាមកពីក្រសួង ស្ថាប័ន និងតំណាងអាជ្ញាធរថ្នាក់ក្រោមជាតិ តំណាងអង្គការសង្គមស៊ីវិល ព្រមទាំងតំណាងជនមានពិការភាព
ចុះផ្សាយ: ថ្ងៃទី19 ខែ09 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា៖ មនុស្សគថ្លង់កម្ពុជា ពិតជាមានសំណាង ដែលទទួលបានការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈយ៉ាងពេញលេញ
ចុះផ្សាយ: ថ្ងៃទី18 ខែ09 ឆ្នាំ2019
លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី និងសប្បុរសជន បានអញ្ជើញចុះសួរសុខទុក្ខ ជាមួយកុមារពិការខ្សោយសតិបញ្ញា និងអូទីស្សឹម
ចុះផ្សាយ: ថ្ងៃទី28 ខែ08 ឆ្នាំ2019
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា៖ កម្ពុជា បានបង្កើតឱកាសថ្មីៗជាច្រើនដើម្បីបង្កើតការងារ និងមុខរបរសម្រាប់ជនមានពិការភាព ឲ្យទទួលបានជោគជ័យ

ចុះផ្សាយ: ថ្ងៃទី17 ខែ12 ឆ្នាំ2018

(ភ្នំពេញ)៖ ឯកឧត្តម ឯម ច័ន្ទមករា តំណាងឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា កម្ពុជា បានបង្កើតឱកាសថ្មីៗជាច្រើន សម្រាប់ជនមានពិការភាព បើទោះបីជានៅមានបញ្ហាប្រឈមមួយចំនួនក៍ដោយ។

ឯកឧត្តម ឯម ច័ន្ទមករា បានបន្ថែមថា បញ្ហាប្រឈមទាំងនេះជំរុញឱ្យយើងទាំងអស់គ្នាបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងរបស់យើង ដើម្បីរក្សាមធ្យោបាយ ពាណិជ្ជកម្ម និងការវិនិយោគ ដែលបើកចំហឱកាសសម្រាប់ជនមានពិការភាពនៅកម្ពុជានិងតំបន់អាស៊ីនិងសហគមន៍អន្តរជាតិ។ យើងត្រូវតែធានាថា ពាណិជ្ជករ ក្នុងតំបន់អាស៊ី ដែលពិការភាពត្រូវចូលរួមយ៉ាងពេញលេញនៅក្នុងដំណើរការពាណិជ្ជកម្មនិងការវិនិយោគ និងត្រូវបានលើកទឹកចិត្តឱ្យ បង្កើតសហគ្រាសខ្នាតតូចនិងមធ្យម ដើម្បីទទួលបានជោគជ័យភាព ដែលនឹងបង្កើតការងារ និងមុខរបរសម្រាប់ពួកគេ។

ការលើកឡើងខាងលើនេះ បានធ្វើឡើងនៅក្នុង សន្និសីទអាស៊ីស្តីពី «លទ្ធភាពការងារសម្រាប់ជនមានពិការភាព Workability Asia” លើកទី១១ ឆ្នាំ២០១៨» រៀបចំឡើងនៅសណ្ឋគារសាន់វ៉េ ចំនុចកណ្តាល នៃរាជធានីភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។

សន្និសីទនេះរៀបចំដោយអង្គការបុគ្គលសារវន្តកម្ពុជា និងអង្គការ Workability Asia សហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រោមប្រធានបទ «ជំរុញមានឱកាសការងារចម្រុះប្រកបដោយភាពច្នៃប្រឌិតថ្មីឆ្ពោះទៅរកការប្រកួតប្រជែងប្រកបដោយនិរន្តរភាព»។

ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា ឯកឧត្តមបានចូលរួមក្នុងសន្និសីទដ៏មានសារៈសំខាន់នេះជាតំណាងឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ។ សន្និសីទនេះមានប្រតិភូបរទេសជាពាណិជ្ជករ មន្ត្រីអង្គការអន្តរជាតិ
មកពីប្រទេសបង់ក្លាដេស សាធារណៈរដ្ឋប្រជាមានិតចិន ហ្វាំងឡង់ សាធារណរដ្ឋឥណ្ឌា ជប៉ុន ម៉ាឡេស៊ី នេប៉ាល់ ហូឡង់ ហ្វីលីពីន ព្រះរាជាណាចក្រថៃ សហរដ្ឋអាមេរិច និងសាធារណរដ្ឋប្រជាមានិតសង្គមនិយមវៀតណាម ហុងកុង ម៉ាកាវ និងតៃវ៉ាន់។

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការដដែល បានបន្តឲ្យដឹងថា ភាពរីកចម្រើននៃវិស័យជនមានពិការភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានគេសន្មត់ថា ជាគោលនយោបាយលើកទឹកចិត្ត ដែលជាការជំរុញយ៉ាងសកម្មពីរដ្ឋាភិបាលកម្ពុជាទៅដល់ក្រុមហ៊ុនវិនិយោគ នានាក្នុងការជ្រើសរើសជនមានពិការភាពឲ្យចូលបម្រើការងារ។

រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តជ្រើសរើសជនមានពិការភាពឲ្យចូលធ្វើការនៅតាមក្រសួងស្ថាប័ន រដ្ឋ ២% ហើយកម្ពុជាជាប្រទេសគំរូមួយ ក្នុងតំបន់ ដែលទទួលស្គាល់សារៈសំខាន់ នៃការរីកលូតលាស់វិស័យឯកជននិងស្វាគមន៍ការវិនិយោគរបស់បរទេសក្នុងគ្រប់វិស័យ ដើម្បីធានាដល់ការងារ របស់ជនមានពិការភាព ក្នុងគោលបំនង ទ្រទ្រង់សេដ្ឋកិច្ចឲ្យរឹងមាំនិងមាននិរន្តភាពសម្រាប់ជនមានពិការភាព។

ជាមួយគ្នានោះ ឯកឧត្តម ឯម ច័ន្ទមករា សង្ឃឹមយ៉ាងមោះមុតថា សន្និសីទរយៈពេល២ថ្ងៃនេះ នឹងផ្តល់ផលប្រយោជន៍លើកតម្កើងគុណភាពជីវិតជនមានពិការភាពទាំងនៅប្រទេសកម្ពុជា និងនៅតំបន់អាស៊ី៕

 

width="650" />

ដៃគូរបស់យើង