រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឯកឧត្តម ឯម ច័ន្ទមករា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ នឹងដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និបាតលើកទី១២ នៃរដ្ឋភាគីអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព នៅទីស្នាក់ក
ចុះផ្សាយ: ថ្ងៃទី21 ខែ05 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការទទួលជួប ប្រធានកម្មវិធីស្តារលទ្ធភាពកាយសម្បទានៃកាកបាទក្រហមអន្តរជាតិ ICRC
ចុះផ្សាយ: ថ្ងៃទី10 ខែ05 ឆ្នាំ2019
សម្ដេច ស ខេង បញ្ជា​ឲ្យ​មន្ត្រី​រក​មូលហេតុ ដែល​ពលករ​ខ្មែរមាន​ពិការភាព ពេល​ត្រឡប់​ពី​ធ្វើការ​ក្រៅប្រទេស​វិញ​
ចុះផ្សាយ: ថ្ងៃទី24 ខែ04 ឆ្នាំ2019
រដ្ឋមន្ត្រី វង សូត៖ ការប្រារព្ធទិវាអូទីស្សឹម និងដោនសាំងដ្រូម គឺដើម្បីជាការលើកទឹកចិត្តជនខ្យោយសតិបញ្ញាក្នុងការប្រាស្រ័យទាក់ទង និងលើកកម្ពស់កា រចូលរួមសកម្មភាពសង្គមនានា
ចុះផ្សាយ: ថ្ងៃទី02 ខែ04 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការវិនិយោគលើវិស័យពិការភាពជាច្រើនឆ្នាំណាស់មកហើយ
ចុះផ្សាយ: ថ្ងៃទី01 ខែ04 ឆ្នាំ2019
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម​ ច័ន្ទមករា ស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់បន្តរួមគ្នាជួយដល់រដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៩-២០២៣

ចុះផ្សាយ: ថ្ងៃទី12 ខែ12 ឆ្នាំ2018

(ភ្នំពេញ)៖ ឯកឧត្តម ឯម ច័ន្ទមករា តំណាងឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអំពាវនាវសារជាថ្មីចំពោះក្រសួង ស្ថាប័ន អង្គការដៃគូអភិវឌ្ឍពាក់ព័ន្ធ វិស័យ ឯកជន និងសង្គមស៊ីវិលទាំងអស់ សូមបន្តរួមគ្នាជួយដល់រដ្ឋាភិបាល ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៩-២០២៣ ក្រោយការអនុម័តឲ្យទទួលបានជោគជ័យនាពេលខាងមុខ។

ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងបែបនេះ នៅក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី «ការកសាងសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៩-២០២៣» រយៈពេល២ថ្ងៃ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ក្រោមការចូលរួមពី នាយកប្រចាំប្រទេសកម្មវិធីអភិវឌ្ឍសហប្រជាជាតិ UNDP ប្រចាំនៅកម្ពុជា លោក Nick Beresford និងមន្រ្តីក្រសួង ស្ថាប័ន អង្គការដៃគូអភិវឌ្ឍពាក់ព័ន្ធ វិស័យ ឯកជន និងសង្គមស៊ីវិល និងជនមានពិការភាពយ៉ាងច្រើនកុះករ។

ថ្លែងនៅក្នុងពិធីបិទសិក្ខាសាលានោះ ឯកឧត្តម ឯម ច័ន្ទមករា បានវាយតម្លៃខ្ពស់ថា សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី «ការកសាងសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៩-២០២៣» រយៈពេល២ថ្ងៃ គឺបានដំណើរការទៅប្រកបដោយភាពជោគជ័យ។

ក្នុងនាមជាអ្នកសម្របសម្រួលវិស័យពិការភាពនៅកម្ពុជា
ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា «ពិតណាស់ថា ការរៀបចំកសាងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ មិនមែនជាការចៃដន្យនោះទេ គឺជាការគិតគូរយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសេនាធិការនិងយន្តការច្បាស់លាស់ដើម្បី ទទួលយកទៅអនុវត្ត»

ឯកឧត្តមបានបន្តថា ជនមានពិការភាព កំពុងរងចាំទទួលផលជាក់ស្តែង ព្រោះផែនការយុទ្ធសាស្ត្រនេះ ដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ ហើយមានសុគតិភាពជាមួយនឹងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ និងទសវត្សរ៍ជនពិការប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ២០១៣- ២០២២ យុទ្ធសាស្ត្រអ៊ីនឈាន់ និងសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង ដែលបានអនុម័តកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅសំដៅពន្លឿនការអនុវត្តដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ជនមានពិការភាពឱ្យកាន់ តែមានប្រសិទ្ធភាព និងជោគជ័យបន្ថែមទៀត។

ដោយឡែក ស្ថាប័នថ្នាក់ក្រោមជាតិ សូមមេត្តាត្រៀមរៀបចំបញ្ចៀបនិងកម្លាយផែនការយុទ្ធសាស្ត្រនេះ ដាក់ចូលជាផែនការសកម្មភាពអភិវឌ្ឍរបស់ថ្នាក់មន្ទីរ រាជធានី ខេត្ត ស្រុក ខណ្ឌ និងឃុំសង្កាត់ដើម្បីសក្តិសិទ្ធភាពនិងកិត្តិយសរបស់ប្រទេសជាតិក្នុងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ។
ជារួម ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៩-២០២៣ អាចទទួលជោគជ័យបាន អាស្រ័យដោយមានការចូលរួមសហការណ៍ពីគ្រប់ ភាគីពាក់ព័ន្ធទាំងអស់ដោយមិនអាចខ្វះបាន។

ឯកឧត្តម ឯម ច័ន្ទមករា តំណាងរដ្ឋមន្រ្តី វង សូត បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោយពេលប្រកាសដាក់ឲ្យអនុវត្តនូវផែនការយុទ្ធសាស្ត្រខាងលើនេះហើយ យើងនឹងទទួលបានការគាំទ្រ និងលើកទឹកចិត្ត ការលើកកម្ពស់សិទ្ធិប្រកបដោយសេចក្តីថ្លៃថ្នូរ ការជំរុញឲ្យមានការដាក់បញ្ចូល បងប្អូន មានពិការភាពទៅក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ការជួយ ដល់ជនមានពិការភាព និងក្រុមគ្រួសារឱ្យទទួលបានគុណភាពជីវភាពល្អប្រសើរ គ្មានការរើសអើង ទទួលបានសេវាសង្គម និងសេវាសាធារណៈស្មើគ្នា ឯការបង្ការពិការភាពនឹងកាន់តែភាពប្រសើរឡើង៕

 

ដៃគូរបស់យើង