រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឯកឧត្តម ឯម ច័ន្ទមករា៖ ប្រទេសកម្ពុជាដើរលើផ្លូវត្រូវក្នុងការអភិវឌ្ឍប្រទេស ជាពិសេសការធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដែលជាឱកាសដើម្បីលើកកម្ពស់សិទ្ធិជនពិការជាពិសេស ការផ្តល់ដីសម្បទានសង្គមកិច្ចនិងការគាំទ្រដល់ការស្តារឡើងវិញនូវរូបកាយសម្រាប់ជនពិ
ចុះផ្សាយ: ថ្ងៃទី12 ខែ06 ឆ្នាំ2019
រាជរដ្ឋាភិបាលចាត់ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចកម្ពុជា ចូលរួមសម័យប្រជុំលើកទី១២នៃរដ្ឋភាគី នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិច
ចុះផ្សាយ: ថ្ងៃទី09 ខែ06 ឆ្នាំ2019
ជនមានពិការក្រីក្រជិត ២ពាន់នាក់ រស់នៅឃុំចំនួន៧ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ទទួលបានរបបគោលនយោបាយពិនិត្យ និងថែទាំសុខភាព
ចុះផ្សាយ: ថ្ងៃទី05 ខែ06 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា៖ ការធ្វើវិនិយោគទុនចំពោះជនមានពិការភាព ក្នុងវិស័យទេសចរណ៍ ជាកត្តាដ៏សំខាន់ក្នុងការបង្កើនការងារសម្រាប់ជនមានពិការភាពនៅកម្ពុជា
ចុះផ្សាយ: ថ្ងៃទី30 ខែ05 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា៖ ការបង្ការបញ្ហាពិការភាព ផ្តើមចេញពីស្រ្តីខ្លួនឯង និងត្រូវយកចិត្តទុកដាក់លើការថែរក្សាគភ៌ឲ្យបានល្អបំផុត
ចុះផ្សាយ: ថ្ងៃទី29 ខែ05 ឆ្នាំ2019
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា៖ រដ្ឋមន្ត្រី វង សូត អបអរសាទរកីឡាករពិការខ្សោយសតិបញ្ញា ដែលទទួលបានមេដាយលំដាប់ថ្នាក់ពិភពលោក

ចុះផ្សាយ: ថ្ងៃទី23 ខែ03 ឆ្នាំ2019

(ភ្នំពេញ)៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសម្តែងការអបអរសាទរកីឡាករពិការខ្សោយសតិបញ្ញា ដែលទទួលបានមេដាយលំដាប់ថ្នាក់ពិភពលោក ក្នុងការប្រកួតកីឡាជើងឯកពិភពលោក «Special Olympic World Games ABU DHABI 2019» នៅទីក្រុងឌូប៉ៃ ប្រទេសអារ៉ាប់រួម ថ្ងៃទី ១៤-២១ ខែមីនា ឆ្នាំ២០១៩។

ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាជនពិការកម្ពុជា បានថ្លែងឲ្យដឹងថា «ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ពិតជាសេចក្តីរំភើបរីករាយ និងអបអរសាទរយ៉ាងខ្លាំងបំផុត ក្រោយទទួលបានដំណឹងថា ក្រុមកីឡាករកម្ពុជា ទទួលបានមេដាយជាច្រើននៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជើងឯកពិភពលោក »។

ឯកឧត្តម ឯម ច័ន្ទមករា បានបន្ថែមថា អ្វីដែលពិសេសនោះ គឺក្រុមកីឡាករខ្សោយសតិបញ្ញាកម្ពុជាចំនួន១០រូប បានទទួលមេដាយសរុប ចំនួន១០គ្រឿង ក្នុងនោះ មានមេដាយមាស ចំនួន៣គ្រឿង មេដាយប្រាក់ ចំនួន៣គ្រឿង និងមេដាយសំរឹទ្ធ ចំនួន៤គ្រឿង សុទ្ធតែជាមេដាយលំដាប់ពិភពលោក។

រដ្ឋមន្ត្រី វង សូត បានចាត់តាំង ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាជនពិការកម្ពុជា ជាតំណាងរបស់រដ្ឋមន្រ្តីវ វង សូត អញ្ជើញទៅទទួលបដិសណ្ឋារកិច្ចប្រតិភូកីឡា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីរាត្រី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។

ក្នុងទិដ្ឋភាពនៃការទទួលស្វាគមន៍ជ័យលាភី របស់ក្រុមកីឡាករពិការខ្សោយសតិបញ្ញារបស់កម្ពុជា នាពេលនោះក៏មានចូលរួមអបអរសាទរ ពីប្រជាពលរដ្ឋ និងអ្នកគាំទ្រ ពីក្រុមគ្រួសារ អាណាព្យាបាល និងអ្នកសារព័ត៌មានក្នុងស្រុក និងក្រៅស្រុក យ៉ាងច្រើនកុះករ។

ជាមួយគ្នានោះ ក៏សង្កេតឃើញថា មានវត្តមាន លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការចូលរួមលើកទឹកចិត្ត សម្តែងការសាទរ ជាមួយក្រុមកីឡាករពិការខ្សោយសតិបញ្ញារបស់កម្ពុជាផងដែរ។

យោងតាមអនុក្រឹត្យលេខ ១៤អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការផ្តល់ប្រាក់រង្វាន់ចំពោះជ័យលាភីជនពិការ ក្នុងការប្រកួតប្រជែងមុខជំនាញ ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក និងប្រាក់ឧបត្ថម្ភសម្រាប់គ្រូបង្វិក គ្រូបង្វិកជំនួយ គឺរាជរដ្ឋាភិបាលកម្ពុជាមានគោលការណ៍ឧបត្ថម្ភប្រាក់រង្វាន់សម្រាប់ជ័យលាភីទទួលបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ ក្នុងការប្រកួតប្រជែងកីឡាស្ប៉េស្យាល់អូឡាំពិក លំដាប់ពិភពលោក រដូវក្តៅលើកនេះដូចខាងក្រោម៖

១-មេដាយមាស ក្នុង១គ្រឿង លំដាប់ពិភពលោក ចំនួន ៣០ ០០០ ០០០រៀល

២-មេដាយប្រាក់ ក្នុង១គ្រឿង លំដាប់ពិភពលោក ២០ ០០០ ០០០រៀល

៣-មេដាយសំរឹទ្ធ ក្នុង១គ្រឿង លំដាប់ពិភពលោក ១៦ ០០០ ០០០រៀល។

គួរបញ្ជាក់ផងដែលថា កាលពីថ្ងៃទី ១៤-២១ ខែមីនា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនប្រតិភូកីឡាស្ប៉េស្យាល់អូឡាំពិក ចំនួន១៦រូប ក្នុងនោះមានប្រធានប្រតិភូ ដឹកនាំដោយឯកឧត្តម មាស សារិន និងគ្រូបង្វិកចំនួន២រូប គ្រូជំនួយ២រូប មន្ត្រីពេទ្យ រូប កីឡាករចំនួន៥រូប និងកីឡាការីនី៥រូប។ ប្រទេសដែលបានបញ្ជូនកីឡាករទៅចូលរួមប្រកួតមានចំនួន ១៩០ប្រទេស៕

ដៃគូរបស់យើង