រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឯកឧត្តម ឯម ច័ន្ទមករា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ នឹងដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និបាតលើកទី១២ នៃរដ្ឋភាគីអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព នៅទីស្នាក់ក
ចុះផ្សាយ: ថ្ងៃទី21 ខែ05 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការទទួលជួប ប្រធានកម្មវិធីស្តារលទ្ធភាពកាយសម្បទានៃកាកបាទក្រហមអន្តរជាតិ ICRC
ចុះផ្សាយ: ថ្ងៃទី10 ខែ05 ឆ្នាំ2019
រដ្ឋមន្ត្រី វង សូត៖ ការប្រារព្ធទិវាអូទីស្សឹម និងដោនសាំងដ្រូម គឺដើម្បីជាការលើកទឹកចិត្តជនខ្យោយសតិបញ្ញាក្នុងការប្រាស្រ័យទាក់ទង និងលើកកម្ពស់កា រចូលរួមសកម្មភាពសង្គមនានា
ចុះផ្សាយ: ថ្ងៃទី02 ខែ04 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការវិនិយោគលើវិស័យពិការភាពជាច្រើនឆ្នាំណាស់មកហើយ
ចុះផ្សាយ: ថ្ងៃទី01 ខែ04 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា៖ រដ្ឋមន្ត្រី វង សូត អបអរសាទរកីឡាករពិការខ្សោយសតិបញ្ញា ដែលទទួលបានមេដាយលំដាប់ថ្នាក់ពិភពលោក
ចុះផ្សាយ: ថ្ងៃទី23 ខែ03 ឆ្នាំ2019
Find us on Facebook
ចំនួនអ្នកចូលទស្សនា

សម្ដេច ស ខេង បញ្ជា​ឲ្យ​មន្ត្រី​រក​មូលហេតុ ដែល​ពលករ​ខ្មែរមាន​ពិការភាព ពេល​ត្រឡប់​ពី​ធ្វើការ​ក្រៅប្រទេស​វិញ​

ចុះផ្សាយ: ថ្ងៃទី24 ខែ04 ឆ្នាំ2019

ភ្នំពេញ៖ ពលករខ្មែរខុសច្បាប់មួយចំនួន ទទួលរងពិការភាព នៅពេលដែលពួកគេ ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ។ វាជារឿងដែលមន្ត្រីមានសមត្ថកិច្ច ត្រូវសិក្សាស្រាវជ្រាវដោះស្រាយលើបញ្ហានេះ។ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩ នាថ្ងៃទី២៣ មេសា។

សម្ដេច ស ខេង ចាត់ទុកបញ្ហាពលកររងគ្រោះនេះ ជារឿងសំខាន់មួយ ដែលមន្ត្រីពាក់ព័ន្ធទាំងអស់ មិនត្រូវឈរឱបដៃមើលនោះទេ ពោលគឺត្រូវរកវិធីដោះស្រាយបញ្ហានេះ ដើម្បីរកភាពយុត្តិធម៌ដល់ពលករខ្មែរ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ដូច្នេះថា៖«(ពលករ)ពេលដែលទៅ(ចំណាកស្រុក)នោះ ទោះបីជាទៅខុសច្បាប់ ឬមិនដឹងថាទៅរបៀបម៉េច មិនទាន់ជាមនុស្សពិការទេ។ ប៉ុន្តែពេលបញ្ចូនមកវិញ តាមច្រកហ្នឹងវាទៅជាមនុស្សពិការ ។ នេះជាបញ្ហាមួយ ដែលយើងមានការសោកស្ដាយ និងឈឺចាប់ណាស់។ ពេលគាត់ទៅ គាត់ជាមនុស្សមានកាយសម្បទាគ្រប់គ្រាន់ ដៃជើង អាចមានកម្លាំងធ្វើការបាន តែពេលត្រឡប់មកវិញ បាក់ដៃម្ខាង បាក់ជើងម្ខាង ខ្វាក់ភ្នែកម្ខាង និងខ្វះភ្នែកទាំងពីរ។ នេះជាសោកនាដកម្មមួយ ដែលយើងមិនអាចឈរ

 

ដើម្បីដោះស្រាយបញ្ហានេះ សម្ដេច ស ខេង បញ្ជាឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវចេញមុខស្រាវជ្រាវរកមូលហេតុ និងដោះស្រាយជាមួយអាជ្ញាធរក្នុងប្រទេសនីមួយៗ ដែលបញ្ជូនពលករខ្មែររងគ្រោះ ដូចការរៀបរាប់ខាងលើឲ្យខាងតែបាន។ បើតាមសម្ដេច ស ខេង ការយកចិត្តទុកដាក់ដោះស្រាយលើបញ្ហាពលករខ្មែរ រងគ្រោះដោយពិការភាពនេះ វាក៏ជារឿងមួយល្អ សម្រាប់រដ្ឋាភិបាល ដើម្បីបញ្ចៀសការចោទប្រកាន់ ឬថ្មបាក់ទម្លាក់មកលើការដឹកនាំរបស់ខ្លួនផងដែរ។

កាលពីឆ្នាំ២០១៨កន្លងមក រដ្ឋាភិបាល បានជួយសង្គ្រោះពលករខ្មែររងគ្រោះជាង៨ពាន់នាក់ ពីបណ្ដាប្រទេសនានា ។ក្នុងនោះពួកគេរងគ្រោះ ដោយសារអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ និងការកេងប្រវ័ញ្ចកម្លាំងពលករជាដើម។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ៕

ដៃគូរបស់យើង