រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឯកឧត្តម ឯម ច័ន្ទមករា៖ ប្រទេសកម្ពុជាដើរលើផ្លូវត្រូវក្នុងការអភិវឌ្ឍប្រទេស ជាពិសេសការធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដែលជាឱកាសដើម្បីលើកកម្ពស់សិទ្ធិជនពិការជាពិសេស ការផ្តល់ដីសម្បទានសង្គមកិច្ចនិងការគាំទ្រដល់ការស្តារឡើងវិញនូវរូបកាយសម្រាប់ជនពិ
ចុះផ្សាយ: ថ្ងៃទី12 ខែ06 ឆ្នាំ2019
រាជរដ្ឋាភិបាលចាត់ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចកម្ពុជា ចូលរួមសម័យប្រជុំលើកទី១២នៃរដ្ឋភាគី នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិច
ចុះផ្សាយ: ថ្ងៃទី09 ខែ06 ឆ្នាំ2019
ជនមានពិការក្រីក្រជិត ២ពាន់នាក់ រស់នៅឃុំចំនួន៧ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ទទួលបានរបបគោលនយោបាយពិនិត្យ និងថែទាំសុខភាព
ចុះផ្សាយ: ថ្ងៃទី05 ខែ06 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា៖ ការធ្វើវិនិយោគទុនចំពោះជនមានពិការភាព ក្នុងវិស័យទេសចរណ៍ ជាកត្តាដ៏សំខាន់ក្នុងការបង្កើនការងារសម្រាប់ជនមានពិការភាពនៅកម្ពុជា
ចុះផ្សាយ: ថ្ងៃទី30 ខែ05 ឆ្នាំ2019
ឯកឧត្ដមរដ្ឋមន្ត្រីសង្គមកិច្ចដាក់ចេញចក្ខុវិស័យពង្រឹងអង្គភាពនិងវិស័យពិការភាពក្លាយជាច្រកចេញចូលតែមួយ!
ចុះផ្សាយ: ថ្ងៃទី23 ខែ05 ឆ្នាំ2019
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា៖ ការបង្ការបញ្ហាពិការភាព ផ្តើមចេញពីស្រ្តីខ្លួនឯង និងត្រូវយកចិត្តទុកដាក់លើការថែរក្សាគភ៌ឲ្យបានល្អបំផុត

ចុះផ្សាយ: ថ្ងៃទី29 ខែ05 ឆ្នាំ2019

(កំពង់ឆ្នាំង)៖ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា កិច្ចការងារបង្ការពិការភាព គឺផ្តើមចេញពីខ្លួនឯង ពីព្រោះថា ស្រ្តីដែលមានផ្ទៃពោះគ្រប់រូប ត្រូវយកចិត្តទុកដាក់ទៅពិនិត្យគភ៌ឲ្យបានទៀតទាត់ ទៅតាមវេជ្ជបណ្ឌិតនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ដើម្បីតាមដានសុខភាពឲ្យបានល្អ និងពេលកូនកើតមកមិនអាចប្រឈម នឹងពិការភាព ។

ឯកឧត្តមបានបន្តថា ភាគច្រើន ស្រ្តីដែលមានគភ៌រស់នៅតាមជនបទគឺ ពិសារស្រាថ្នាំ នៅពេលគាត់ឈឺពោះ ដោយមិនបាន ទៅពិនិត្យសុខភាព ឬទៅនមន្ទីរពេទ្យ ចំណុចនេះហើយ អាចធ្វើឲ្យកូនក្នុងផ្ទៃ ប្រឈមមានពិការភាព។

ការលើកឡើងរបស់ឯកឧត្តម ឯម ច័ន្ទមករា បានធ្វើឡើងនៅក្នុងយុទ្ធនាការដើរផ្សព្វផ្សាយសិទ្ធិជនមានពិការភាពក្នុងសហគមន៍ក្រោមប្រធានបទ «សារប្រយោជន៍មុននិងក្រោយសម្រាល ដើម្បីបង្កាកុំឱ្យមានពិការភាព និងសិទ្ធិទទួលបានសេវាសុខភាពសាធារណៈដោយឥតបង់ថ្លៃ» របស់ប្រជាពលរដ្ឋប្រមាណ ៥០០នាក់ក្នុងខេត្តកំពង់ឆ្នាំង រៀបចំដោយអង្គការករុណាបាត់ដំបង នៅបរិវេណ វត្តបល័ង្គ ឃុំពង្រ ស្រុករលាប្អៀរ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ។

ថ្លែងបន្ថែមនៅក្នុងពិធីនោះ ឯកឧត្តម ឯម ច័ន្ទមករា បានអំពាវនាវឲ្យមន្ទីរសុខាភិបាល យកចិត្តទុកដាក់ឲ្យបានល្អទៅលើស្រ្តីមានគភ៌ និងបានអំពាវនាវដល់ មន្ទីរអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាព ក្នុងការផ្តល់ក្របខណ្ឌពិសេស ដល់គ្រូនៅតាមអង្គការនានាដែលបានបម្រើឲ្យវិស័យពិការភាព។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវឲ្យ អាជ្ញាធរបញ្រ្ជបវិស័យពិការភាព ទៅក្នុងផែនការមេដូចជាការដោះស្រាយបញ្ហាជីវិត អនុវត្តភូមិ ឃុំ មានសុវត្ថិភាព ដើម្បីឲ្យវិស័យពិការភាពមាននិរន្តរភាព។

យ៉ាងណាក៏ដោយ ឯកឧត្តមក៏បានទទួលស្គាល់ពីការកង្វះគ្រូបង្រៀន អូទីស្រីម ដោយសារតែការមើលថែកុមារកើតជំងឺអូទស្រីម ចាំបាច់ត្រូវ មា នគ្រូ ដែលមានបទពិសោធន៍ និងយល់ដឹងពីការងារពិការភាពឲ្យបានច្រើន។

ឯកឧត្តម ឯម ច័ន្ទមករា ក៏បានរំលឹកឲ្យដឹងថា កាលពីពេលថ្មីៗនេះ នៅក្នុងកិច្ចប្រជុំនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានបំផុសឲ្យមានការគិតគូរបង្កើតនូវស្ថាប័នមួយដែលគ្របដណ្តប់គ្រប់សេវាសម្រាប់បំរើឲ្យផលប្រយោជន៍ជនមានពិការភាពនៅកម្ពុជា។

រដ្ឋមន្ត្រីសង្គមកិច្ច បានណែនាំឲ្យថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកវិស័យពិការភាពនិងផ្នែកជំនាញ គិតឲ្យបានឆាប់រហ័សបំផុតអំពីការរួមបញ្ចូលយន្តការនិងស្ថាប័នដែលមានស្រាប់ ប្រែក្លាយជាអង្គភាពតែមួយដើម្បីងាយស្រួលដឹកនាំ គ្រប់គ្រង និងចាត់ចែងឲ្យមានប្រសិទ្ធភាព៕

 

ដៃគូរបស់យើង