រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឯកឧត្តម ឯម ច័ន្ទមករា៖ ប្រទេសកម្ពុជាដើរលើផ្លូវត្រូវក្នុងការអភិវឌ្ឍប្រទេស ជាពិសេសការធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដែលជាឱកាសដើម្បីលើកកម្ពស់សិទ្ធិជនពិការជាពិសេស ការផ្តល់ដីសម្បទានសង្គមកិច្ចនិងការគាំទ្រដល់ការស្តារឡើងវិញនូវរូបកាយសម្រាប់ជនពិ
ចុះផ្សាយ: ថ្ងៃទី12 ខែ06 ឆ្នាំ2019
រាជរដ្ឋាភិបាលចាត់ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចកម្ពុជា ចូលរួមសម័យប្រជុំលើកទី១២នៃរដ្ឋភាគី នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិច
ចុះផ្សាយ: ថ្ងៃទី09 ខែ06 ឆ្នាំ2019
ជនមានពិការក្រីក្រជិត ២ពាន់នាក់ រស់នៅឃុំចំនួន៧ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ទទួលបានរបបគោលនយោបាយពិនិត្យ និងថែទាំសុខភាព
ចុះផ្សាយ: ថ្ងៃទី05 ខែ06 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា៖ ការបង្ការបញ្ហាពិការភាព ផ្តើមចេញពីស្រ្តីខ្លួនឯង និងត្រូវយកចិត្តទុកដាក់លើការថែរក្សាគភ៌ឲ្យបានល្អបំផុត
ចុះផ្សាយ: ថ្ងៃទី29 ខែ05 ឆ្នាំ2019
ឯកឧត្ដមរដ្ឋមន្ត្រីសង្គមកិច្ចដាក់ចេញចក្ខុវិស័យពង្រឹងអង្គភាពនិងវិស័យពិការភាពក្លាយជាច្រកចេញចូលតែមួយ!
ចុះផ្សាយ: ថ្ងៃទី23 ខែ05 ឆ្នាំ2019
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា៖ ការធ្វើវិនិយោគទុនចំពោះជនមានពិការភាព ក្នុងវិស័យទេសចរណ៍ ជាកត្តាដ៏សំខាន់ក្នុងការបង្កើនការងារសម្រាប់ជនមានពិការភាពនៅកម្ពុជា

ចុះផ្សាយ: ថ្ងៃទី30 ខែ05 ឆ្នាំ2019

(ព្រះវិហារ)៖ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានបញ្ជាក់ ការធ្វើវិនិយោគទុនចំពោះជនមានពិការភាពក្នុងវិស័យទេសចរណ៍ គឺជាកត្តាដ៏សំខាន់ក្នុងការលើក កម្ពស់អាជីពសមស្របនិងកំណើនការងារសម្រាប់ជនមានពិការភាពនៅកម្ពុជា រួមមាន អាជីវករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ភោជនីយដ្ឋានម្ចាស់ កន្លែងកំសាន្តជាដើម។ ឯកឧត្តមបានឲ្យដឹងថា ជនពិការពិតជាមានសក្តានុពល ក្នុងវិស័យទេសចរណ៍ ហើយក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុង វិស័យមួយនេះផងដែរ។

ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងបែបនេះ ខណៈលោកចូលរួមនៅក្នុងសិក្ខាសាលាស្តីពី «ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាពតាមរយៈការលើកកម្ពស់ កំណើនការងារក្នុងវិស័យ ទេសចរណ៍»។ សិក្ខាសាលានេះរៀបចំដោយក្រុមការងារសកម្មភាពជនពិការនៃក្រសួងទេសចរណ៍ សហការណ៍ជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងមន្ទីទេសចរណ៍ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅខេត្តព្រះវិហារ ដោយបានអញ្ជើញភាគីពាក់ព័ន្ធ ក្នុងវិស័យទេសចរណ៍ជាច្រើននាក់បានមកទទួលការបញ្ជ្រាប ព័ត៌មានជាច្រើនអំពីវិស័យពិការភាពនេះផងដែរ។

ឯកឧត្តម ឯម ច័ន្ទមករា បានបន្ថែមថា «កុំគិតថាជនពិការទាំងអស់សុទ្ធតែមានជីវភាពក្រីក្រ តែក៏មានជនពិការមួយចំនួនទៀត មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការស្នាក់នៅ និងហូបចុក ក្នុងសណ្ឋាគារ និងភោជនីយដ្ឋានទំនើបៗដូចប្រជាពលរដ្ឋធម្មតាៗ»

ឯកឧត្តម ឯម ច័ន្ទមករា បានស្នើឲ្យ ម្ចាស់ ឬអ្នកគ្រប់គ្រងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ខារ៉ាអូខេ និងអ្នកពាក់ព័ន្ធក្នុង វិស័យទេសចរណ៍ ចូលរួមយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលទៅដល់ជនពិការ ដោយបង្កើតឲ្យមាន ជំរាលដែលមាន ភ្នាក់ដៃ នៅតាមសណ្ឋាគារ និងភោជនីយដ្ឋានជាដើម។ ឯកឧត្តមថា ការបង្កើតឲ្យមានជំរាលបែបនេះ មិនមែនជួយបង្កភាពងាយស្រួលទៅដល់ជនពិការនោះទេគឺអាចជួយសម្រូល ដល់មនុស្សចាស់ជរាជិះលើរទេះរុញ និងរទេះរបស់កូនក្មេងជាដើម។

ជាមួយគ្នានោះ ឯកឧត្តម ម៉ម វាសនា អគ្គនាយរងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារសកម្មភាពជនពិការ តំណាងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងគាំទ្រចំពោះការលើកនេះ ហើយ លោកបានបញ្ជាក់ថា ក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់ បានបេ្តជ្ញាចិត្ត ចូលរួមការងារ គ្រប់សកម្មភាពទាំងផ្នែកច្បាប់ និងសីលធម៌ និងខិតខំរកនូវវិធានការ យុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់នូវផលប៉ះពាល់អវិជ្ជមានទាំងឡាយណា ដែលជះឥទ្ធិពលមកល់ជនពិការ។

ឯកឧត្តម ម៉ម វាសនា បានបន្ថែមដោយស្នើអំពាវនាវឲ្យ ភាគីពាកព័ន្ធ ចុះពិនិត្យ និងតាមដានការងារក្នុងវិស័យទេសចរណ៍ឲ្យបាន ច្បាស់លាស់នៅតាមគោលដៅសំខាន់ៗ ដែលក្រុមការងារ សកម្មភាពជនពិការនៃក្រសួងទេសចរណ៍ សហការណ៍ជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងមន្ទីទេសចរណ៍នានាតាមបណ្តាខេត្ត ជុំវិញការចុះបញ្ជ្រាបព័ត៌មានជាច្រើនអំពីវិស័យពិការភាព ថាតើបានអនុវត្តដ៏កំរិតណា នាពេលកន្លងមក។

បន្ថែមពីលើនេះ ឯកឧត្តម លី សារ៉ារឹទ្ធ អភិបាលរងខេត្តព្រះវិហារ បានលើកឡើងថា ក្រោមកិច្ចសហការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍ជំនាញ គឺមានការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ក្នុងនោះគឺមន្ទីរបានបណ្តុះបណ្តាលបុគ្គលិក និងម្ចាស់ អ្នកគ្រប់គ្រង សេវាកម្មបានជាច្រើននាក់ទៀត។

ឯកឧត្តម លី សារ៉ារឹទ្ធ បានបន្តថា ដោយវិស័យទេសចរណ៍ ត្រូបានចាត់ទុកជាមាស បៃតង និងជាវិស័យអាទិភាព ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម របស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត មន្ទីរបានកសាងផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍៥ឆ្នាំ ស្របតាមគោលការណ៍របស់ក្រសួង ហើយទាក់ទងនឹង ច្រកព្រំដែនអន្តរជាតិនៅក្នុងខេត្តព្រះវិហារ គិតមកដល់ពេលនេះ គឺមានច្រកទ្វារភាគីអានសេះ នៅជាប់ភូមិសាស្រ្តខេត្តឧប៊ុនរាជធានី នៃប្រទេសថៃ នឹងបើកឲ្យដំណើរការក្នុងពេលឆាប់ៗ ដើម្បីឲ្យប្រជាពលរដ្ឋទាំង២ភាគី បានផ្លាស់ប្តូរទំនិញ និងអាចមានលំហូទេសចរ ធ្វើដំណើរចេញចូលតាមច្រកនេះផងដែរ៕

 

ដៃគូរបស់យើង