រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
មន្រ្តីជាន់ខ្ពស់ម៉ុងហ្គោលី៖ វិស័យពិការភាពរបស់កម្ពុជា មានការរីកចម្រើនគួរឲ្យកត់សំគាល់ ជាគំរូដ៏ល្អមួយសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក
ចុះផ្សាយ: ថ្ងៃទី03 ខែ07 ឆ្នាំ2019
សេចក្តីជូនដំណឹស្តីពីការជ្រើរើសយុវជនមានពិការភាពចូលរួមកម្មវិធីប្រកួតប្រជែងជាសកល ផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០១៩ នៅទីក្រុង បូ៊សាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី19 ខែ06 ឆ្នាំ2019
រាជរដ្ឋាភិបាលចាត់ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចកម្ពុជា ចូលរួមសម័យប្រជុំលើកទី១២នៃរដ្ឋភាគី នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិច
ចុះផ្សាយ: ថ្ងៃទី09 ខែ06 ឆ្នាំ2019
ជនមានពិការក្រីក្រជិត ២ពាន់នាក់ រស់នៅឃុំចំនួន៧ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ទទួលបានរបបគោលនយោបាយពិនិត្យ និងថែទាំសុខភាព
ចុះផ្សាយ: ថ្ងៃទី05 ខែ06 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា៖ ការធ្វើវិនិយោគទុនចំពោះជនមានពិការភាព ក្នុងវិស័យទេសចរណ៍ ជាកត្តាដ៏សំខាន់ក្នុងការបង្កើនការងារសម្រាប់ជនមានពិការភាពនៅកម្ពុជា
ចុះផ្សាយ: ថ្ងៃទី30 ខែ05 ឆ្នាំ2019
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា៖ ប្រទេសកម្ពុជាដើរលើផ្លូវត្រូវក្នុងការអភិវឌ្ឍប្រទេស ជាពិសេសការធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដែលជាឱកាសដើម្បីលើកកម្ពស់សិទ្ធិជនពិការជាពិសេស ការផ្តល់ដីសម្បទានសង្គមកិច្ចនិងការគាំទ្រដល់ការស្តារឡើងវិញនូវរូបកាយសម្រាប់ជនពិ

ចុះផ្សាយ: ថ្ងៃទី12 ខែ06 ឆ្នាំ2019

ឯកឧត្តម ឯម ច័ន្ទមករា៖ ប្រទេសកម្ពុជាដើរលើផ្លូវត្រូវក្នុងការអភិវឌ្ឍប្រទេស ជាពិសេសការធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដែលជាឱកាសដើម្បីលើកកម្ពស់សិទ្ធិជនពិការជាពិសេស ការផ្តល់ដីសម្បទានសង្គមកិច្ចនិងការគាំទ្រដល់ការស្តារឡើងវិញនូវរូបកាយសម្រាប់ជនពិការ។

សហរដ្ឋអាមេរិក៖ សម័យប្រជុំលើកទី១២ នៃរដ្ឋភាគីអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព បានចាប់ដំណើរនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ត្រូវនឹងរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ម៉ោងនៅប្រទេសកម្ពុជា នៅសាលប្រជុំ General Assembly នាទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ ក្រោមប្រធានបទ "ធានាការចូលរួមរបស់ជនមានពិការភាពដើម្បីភាពផ្លាស់ប្តូរពិភពលោកតាមរយៈការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព"។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Gutteres ក៏ឃើញមានវត្តមានក្នុងកិច្ចប្រជុំនេះជាមួយប្រតិភូជាន់ខ្ពស់ពីបណ្តាលប្រទេសផេ្សងៗក្នុងពិភពលោក។

ថ្លែងនៅចំពោះមុខតំណាងរដ្ឋាភិបាលជាច្រើននៅឯអង្គការសហប្រជាជាតិ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាសិទ្ធិជនមានពិការភាព ឯកឧត្តម ឯម ច័ន្ទមករា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា កម្ពុជាបានធ្វើវិនិយោគលើវិស័យពិការភាពអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ប្រទេសកម្ពុជាបបានដើរលើផ្លូវត្រូវក្នុងការអភិវឌ្ឍប្រទេស ជាពិសេសការធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចជាឱកាសដើម្បីលើកកម្ពស់សិទ្ធិជនពិការជាពិសេស ការផ្តល់ដីសម្បទានសង្គមកិច្ចនិងការគាំទ្រដល់ការស្តារឡើងវិញនូវរូបកាយសម្រាប់ជនពិការ។ “ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងបែបនេះក្នុងឱកាសដឹកនាំប្រតិភូកម្ពុជា ចូលរួមសម័យប្រជុំលើកទី១២ នៃរដ្ឋភាគីអនុសញ្ញាស្តីពីសិទ្ធិជនពិការ”។

ឯកឧត្តមអគ្គលេខាធិការ ឯម ច័ន្ទមករា បន្តទៀតថា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃកម្ពុជា ជាជនមានពិការភាពមួយរូបអាចដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងបានគាំទ្រយ៉ាងខ្លាំង ដោយចាត់ទុកពិការភាពជាការងារអាទិភាពមួយ និងបានដាក់បញ្ចូលពិការភាពទៅគ្រប់វិស័យរួមទាំង៖ ការអប់រំ សុខាភិបាល ការងារនិងវិជ្ជាជីវៈ លទ្ធភាពទទួលបានការគាំពារសង្គម ជីវិតវប្បធម៌ ការកំសាន្ត កីឡា និងយេនឌ័។ ជាក់ស្តែងកិច្ចការទាំងនេះត្រូវបានបង្ហាញនៅក្នុងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពរយៈពេល ៥ ឆ្នាំ។

ការលើកកម្ពស់វិស័យពិការភាពនិងការបង្កើនសេដ្ឋកិច្ចកម្ពុជាត្រូវបានគេចាត់ទុកថាជាគោលនយោបាយលើកទឹកចិត្តមួយដែលត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងដោយរដ្ឋាភិបាលកម្ពុជា។ រដ្ឋាភិបាលបានប្តេជ្ញាជ្រើសរើសជនពិការដើម្បីធ្វើការនៅក្នុងស្ថាប័នរបស់ក្រសួងចំនួន 2% ។ “នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម ឯម ច័ន្ទមករា”!

ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់បន្ថែមក្នុងសន្និសិទ្ធទៀតថា៖ ដើម្បីធានានូវការដាក់បញ្ចូលនិងការផ្តល់សិទ្ធិអំណាចដល់ជនពិការក្នុងវិស័យបច្ចេកវិទ្យា និងអាយស៊ីធី កម្ពុជាបានដាក់ចេញនូវអនុក្រឹត្យស្តីពីការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់យុវជនដែលមានពិការភាពដែលទទួលជ័យលាភីពីការប្រកួតប្រជែងថ្នាក់ជាតិនិងអន្តរជាតិលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានវិទ្យា។ ជាក់ស្ដែងក្នុងឆ្នាំ ២០១៤កន្លងទៅ មេដាយមាស លំដាប់មេដឹកនាំព័ត៌មានវិទ្យាមកពី Global IT Challenge (GITC) នៅអាស៊ីប៉ាស៊ីហ្វិកត្រូវបានប្រគល់ជូនយុវជនពិការកម្ពុជា។ ជាក់ស្តែង ជ័យលាភីមួយចំនួនត្រូវបានលើកទឹកចិត្តឱ្យធ្វើជាមន្រ្តីរាជការនៅក្នុងស្ថាប័នរដ្ឋាភិបាល។

ថ្លែងបន្ថែមក្នុងសន្និសិទ្ធដ៏មានសារៈសំខាន់នេះ ឯកឧត្តម ឯម ច័ន្ទមករា ថាសម្រាប់ការអប់រំបញ្ចូលគ្នា កម្ពុជាបានបោះពុម្ពសៀវភៅសម្រាប់សិស្សដែលពិការភាព ទាំងអក្សរស្ទាបនិងអក្សរភាសាសញ្ញាគ្រប់កម្រិត។ ប្រទេសកម្ពុជាបានបង្កើតគោលនយោបាយស្តីពីការអប់រំបញ្ចូលគ្នាដែលធានាថាជនមានពិការភាពអាចទទួលបាននូវគុណភាពអប់រំប្រកបដោយសមធម៌និងឱកាសសម្រាប់ការរៀនសូត្រពេញមួយជីវិត។

ឯកឧត្តម ឯម ច័ន្ទមករា បន្តទៀតថា ដើម្បីផ្តល់ស្តង់ដារសុខភាពខ្ពស់បំផុតសម្រាប់ជនមានពិការភាព កម្ពុជាបានបង្កើតក្របខណ្ឌគោលនយោបាយកាគាំពារសង្គម ដែលគោលនយោបាយនេះនឹងបន្តអនុវត្តគម្រោងប្រាក់ឧបត្ថម្ភសម្រាប់ជនមានពិការភាពនៅថ្នាក់សហគមន៍ដោយផ្តោតទៅលើជនមានពិការភាពដែលជាសមាជិកគ្រួសារ ដែលមានប័ណ្ណក្រីក្រ ។

ជនពិការបានសេវាថែទាំសុខភាពនិងការព្យាបាលពីមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ ហើយទទួលបានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុសម្រាប់ថ្លៃម្ហូបអាហារនិងថ្លៃធ្វើដំណើរក្នុងកំឡុងពេលព្យាបាល។ ជារៀងរាល់ឆ្នាំប្រទេសកម្ពុជាផលិតឧបករណ៍ជំនួយចំនួន ២៨.០០០គ្រឿងដែលមានគុណភាពខ្ពស់ដោយមិនគិតថ្លៃចំពោះជនពិការរបស់យើង។

ជារួមកម្ពុជា បានធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងវិស័យពិការភាព ដែលជាការកសាងសង្គមរួមមួយ ឆ្លើយតបតាមការលើកកម្ពស់សុខុមាលភាពជនមានពិការភាព ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ស្របតាមការអនុវត្តន៍របៀបវារៈឆ្នាំ ២០៣០៕

ដៃគូរបស់យើង