រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំវិសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមាន សមាជិក សមាជិកាមកពីក្រសួង ស្ថាប័ន និងតំណាងអាជ្ញាធរថ្នាក់ក្រោមជាតិ តំណាងអង្គការសង្គមស៊ីវិល ព្រមទាំងតំណាងជនមានពិការភាព
ចុះផ្សាយ: ថ្ងៃទី19 ខែ09 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា៖ មនុស្សគថ្លង់កម្ពុជា ពិតជាមានសំណាង ដែលទទួលបានការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈយ៉ាងពេញលេញ
ចុះផ្សាយ: ថ្ងៃទី18 ខែ09 ឆ្នាំ2019
ឯកឧត្តម ឯ​ម ច័ន្ទមករា៖ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ទាមទារឲ្យតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដោយយកចិត្តទុកដាក់ខ្ពស់បំផុត
ចុះផ្សាយ: ថ្ងៃទី26 ខែ08 ឆ្នាំ2019
មន្រ្តីជាន់ខ្ពស់ម៉ុងហ្គោលី៖ វិស័យពិការភាពរបស់កម្ពុជា មានការរីកចម្រើនគួរឲ្យកត់សំគាល់ ជាគំរូដ៏ល្អមួយសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក
ចុះផ្សាយ: ថ្ងៃទី03 ខែ07 ឆ្នាំ2019
សេចក្តីជូនដំណឹស្តីពីការជ្រើរើសយុវជនមានពិការភាពចូលរួមកម្មវិធីប្រកួតប្រជែងជាសកល ផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០១៩ នៅទីក្រុង បូ៊សាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី19 ខែ06 ឆ្នាំ2019
Find us on Facebook
ចំនួនអ្នកចូលទស្សនា

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី និងសប្បុរសជន បានអញ្ជើញចុះសួរសុខទុក្ខ ជាមួយកុមារពិការខ្សោយសតិបញ្ញា និងអូទីស្សឹម

ចុះផ្សាយ: ថ្ងៃទី28 ខែ08 ឆ្នាំ2019

សៀលថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនពិការ ព្រមទាំងក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី និងសប្បុរសជន បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយកុមារពិការខ្សោយសតិបញ្ញា និងអូទីស្សឹមចំនួន២០៧នាក់ នៅអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ខេត្តកណ្តាល ដើម្បីចូលរួមលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដល់កុមារពិការខ្សោយសតិបញ្ញានិងអូទីស្សឹម និងមាតាបិតា អាណាព្យាបាល ក្នុងការមើលថែទាំកូនៗរបស់ខ្លួន ។ នៅឱកាសនេះ លោកជំទាវរដ្ឋមន្រ្តី ក៏បានឧបត្ថម្ភ

- ថវិកាចំនួន ៣លានរៀល សម្រាប់ប្រើប្រាស់ក្នុងអង្គការ។
- ថវិកាចំនួន ១០០០ដុល្លា សម្រាប់រៀបឥដ្ឋការ៉ូឡានៅបរិវេណអង្គការ។
- លោកជំទាវរដ្ឋមន្ត្រីនឹងព្យាយាម ក្នុង១ឆ្នាំ ចុះសួរសុខទុក្ខបាន១ដង និងជួយកៀរគរជំនួយបន្ថែម សម្រាប់ជួយលើម្ហូបអាហារប្រចាំថ្ងៃ។
នៅក្នុងពិធីសំណេះសំណាលនិងសួរសុខទុក្ខនេះ ក៏មានការចូលរួមឧបត្ថម្ភពីសប្បុរសជនសម្រាប់រៀបការ៉ូឡាបន្ថែម មានដូចជា៖
- លោកជំទាវឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ ឧបត្ថម្ភថវិកា ១០០០ដុល្លារ។ 
- លោកជំទាវឧកញ៉ា អេង លីគួង ប្រធានសមាគមសហគ្រិនស្ត្រី ឧបត្ថម្ភថវិកា ១០០០ដុល្លារ។

 

ដៃគូរបស់យើង