រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឯកឧត្តម ឯម ច័ន្ទមករា៖ រដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិជនពិការ និងត្រៀមរៀបចំយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣
ចុះផ្សាយ: ថ្ងៃទី10 ខែ10 ឆ្នាំ2019
កិច្ចប្រជុំវិសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមាន សមាជិក សមាជិកាមកពីក្រសួង ស្ថាប័ន និងតំណាងអាជ្ញាធរថ្នាក់ក្រោមជាតិ តំណាងអង្គការសង្គមស៊ីវិល ព្រមទាំងតំណាងជនមានពិការភាព
ចុះផ្សាយ: ថ្ងៃទី19 ខែ09 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា៖ មនុស្សគថ្លង់កម្ពុជា ពិតជាមានសំណាង ដែលទទួលបានការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈយ៉ាងពេញលេញ
ចុះផ្សាយ: ថ្ងៃទី18 ខែ09 ឆ្នាំ2019
លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី និងសប្បុរសជន បានអញ្ជើញចុះសួរសុខទុក្ខ ជាមួយកុមារពិការខ្សោយសតិបញ្ញា និងអូទីស្សឹម
ចុះផ្សាយ: ថ្ងៃទី28 ខែ08 ឆ្នាំ2019
ឯកឧត្តម ឯ​ម ច័ន្ទមករា៖ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ទាមទារឲ្យតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដោយយកចិត្តទុកដាក់ខ្ពស់បំផុត
ចុះផ្សាយ: ថ្ងៃទី26 ខែ08 ឆ្នាំ2019
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា ចង់ឲ្យភាគីពាក់ព័ន្ធបង្កើនលទ្ធភាពផលិតឯកសារ ឬសៀវភៅ សម្រាប់ជនមានពិការភាពស្វែងយល់

ចុះផ្សាយ: ថ្ងៃទី28 ខែ10 ឆ្នាំ2019

(ភ្នំពេញ)៖ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា «សន្ធិសញ្ញាម៉ារ៉ាកេស» គឺជាសន្ធិសញ្ញាដែលផ្តោតលើសិទ្ធិជនមានពិការ ខ្សោយគំហើញ ពិការភ្នែក វិកលទស្សន៍ (dyslexia) អូទីស្សឹម ជំងឺផាគីនសុន និងពិការកាយសម្បទាដែលមានបញ្ហាពិបាកអាចឯកសារបោះពុម្ព។

ឯកឧត្តមបានបន្ថែមថា ជនមានពិការភាពពិបាកអានឯកសារបោះពុម្ព ពុំអាចទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ពីឯកសារបោះពុម្ពតាមបែបធម្មតានោះឡើយ ដោយសារតែជនមានពិការភាពប្រភេទនេះមិនអាចមើលឃើញឬអានអត្ថបទបានឡើយ មានន័យថា ពួកគេត្រូវការឯកសារក្នុងទម្រង់ដែលផ្តល់ភាពងាយស្រួល ដូចជា ឯកសារប្រើប្រាស់អក្សរប្រៃយ៍ឬអក្សរស្ទាប សំឡេងជំនួយ សៀវភៅអេឡិចត្រូនិច ឬឯកសារដែលប្រើពុម្ពអក្សរធំៗ។

ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ថា មានការព្យាករណ៍ទុកថា ចំនួនជនពិបាកអាននៅកម្ពុជា នឹងមានការកើនឡើង ក្នុងចំនួនកាន់តែច្រើន ដោយសារតែប្រជាជនកាន់តែមានវ័យជរា ការកើនឡើងនូវករណីជំងឺមិនឆ្លង ដូចជា ជំងឺស្ត្រូកដែលបណ្តាលឱ្យមានពិការភាព និងទឹកនោមផ្អែមដែលបណ្តាលឱ្យងងឹតភ្នែកឬខូចខាតគំហើញ ដូច្នេះការបង្កើនលទ្ធភាពទទួលបានឯកសារបោះពុម្ពឯកសារឬសៀវភៅក្នុងទម្រង់ងាយស្រួល អានសម្រាប់ជនមានពិការភាពគឺចាំបាច់ហើយសារៈសំខាន់ណាស់សម្រាប់ ការធ្វើបរិយាប័ន្នសង្គមមួយសម្រាប់ទាំងអស់គ្នា។

ការលើកឡើងរបស់ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការរូប នេះ បានធ្វើឡើងនៅក្នុងសិក្ខាសាលា «ពិគ្រោះយោបល់ប្រមូលធាតុចូល ដើម្បីឈានដល់ការផ្តល់សច្ចាប័នលើសន្ធិសញ្ញាម៉ារ៉ាកេស» នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នាសណ្ឋាគារភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ មន្រ្តីក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការក្រៅរាជរដ្ឋាភិបាលជាច្រើនរូបទៀត។

សិក្ខាសាលានេះ រៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សហការជាមួយ កម្មវិធីអភិវឌ្ឍសហប្រជាជាតិ ធ្វើឡើងដើម្បីពិគ្រោះយោបល់ប្រមូលធាតុចូល ដើម្បីឈានដល់ការផ្តល់សច្ចាប័នលើសន្ធិសញ្ញាម៉ារ៉ាកេស ស្តីពីសិទ្ធិជនមានពិការភាពពិបាកអានឯកសារបោះពុម្ព ដែលហៅកាត់ថា «សន្ធិសញ្ញាម៉ារ៉ាកេស»។

សន្ធិសញ្ញានេះ ជួយឱ្យជនមានពិការភាពអាចទទួលបានចំណេះដឹង សិទ្ធិមនុស្សជាមូលដ្ឋានប្រកបដោយប្រសិទ្ធភាពក្នុងការអប់រំ ទីផ្សារ ការងារ និងសកម្មភាពវប្បធម៌នានា។ សន្ធិសញ្ញានេះ មានសារសំខាន់ជាពិសេស ជនពិការភ្នែក និងជនខ្សោយគំហើញដែលមានភាគរយខ្ពស់ ក្នុងចំណោមជនពិការសរុបក្នុងប្រទេសកម្ពុជា ពោលគឺរហូតដល់៣៥ ភាគរយ។

ឯកឧត្តម ឯម ច័ន្ទមករា បានបន្ថែមថា ជនពិការភ្នែកឬខ្សោយគំហើញ រាប់លាននាក់នៅទូទាំងពិភពលោក បាត់បង់ឱកាសអភិវឌ្ឍនិងការទទួលប្រយោជន៍សំខាន់ៗជាច្រើនដោយសារបញ្ហាកង្វះឯកសារងាយស្រួលអានឬអត្ថបទបោះពុម្ពជាអក្សរប្រៃយ៍។ តាមការប៉ាន់ប្រមាណ ប្រទេសដែលកំពុងអភិវឌ្ឍ បានបោះពុម្ពសៀវភៅជាអក្សរប្រៃយ៍តិចជាង១% និងតិចជាងតិចជាង៧% ក្នុងប្រទេសអភិវឌ្ឍ។

ឯកឧត្តមបន្តថា បញ្ហារបស់ជនពិការភ្នែកឬខ្សោយគំហើញនៅកម្ពុជាសព្វថ្ងៃ ក៏មិនខុសពីបញ្ហារបស់ពិការភ្នែកនៅប្រទេសដទៃក្នុងពិភពលោកនោះទេ ដូចជា៖ កង្វះ ឯកសារ បោះពុម្ពជាអក្សរប្រៃយ៍សម្រាប់ការសិក្សា ឯកសារសម្រាប់ស្រាវជ្រាវ នៅតាមបណ្តាល័យ កន្លែងធ្វើការ ឯកសារនៅតុលាការ សៀវភៅធម៌ឬគម្ពីធម៌ជាដើម។

ដើម្បីអនុលោមទៅតាមសន្ធិសញ្ញាម៉ារ៉ាកេស និងទាញប្រយោជន៍ពេញលេញពីសន្ធិសញ្ញានេះ រាជរដ្ឋាភិបាលកម្ពុជា គួរពិនិត្យ លទ្ធភាពធ្វើវិសោធនកម្មច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ ក្នុងគោលបំណងសម្រួលនិងផ្តល់ករណីលើកលែង ដើម្បីអនុញ្ញាត ឲ្យមានការបោះពុម្ព និងការចែកចាយ សំណៅស្នាដៃនិពន្ធ ក្នុងទម្រង់ផ្តល់ភាពងាយអាននិងងាយស្រួលយល់ និងអាចចែកចាយយ៉ាងទូលំទំលាយសម្រាប់ជនមានពិការភាពទាំងក្នុងនិងក្រៅ ប្រទេស។

ក្រោមការដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ជនពិការភ្នែកនិងខ្សោយគំហើញ ពិតជាមានសំណាងនិងមានភព្វវាសនា ទទួលបានការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះនៃការលើកស្ទួយសិទ្ធិជនមានពិការភាព។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតវិទ្យាស្ថានជាតិអប់រំពិសេស ដែលជាសេនាធិការឱ្យក្រសួងអប់រំ យុវជន និងកីឡា លើការបណ្តុះបណ្តាល និងវិក្រឹតការក្របខណ្ឌគ្រូបង្រៀនសិស្ស និស្សិតពិការ និងមានភារកិច្ចផ្សេងៗទៀត បម្រើឱ្យផលប្រយោជន៍ជនមានពិការភាព ពិសេសពិការភ្នែក គថ្លង់ ជាដើម។

កម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព តាំងពីខែធ្នូ ឆ្នាំ២០១២ និងបានចូលជាធរមានកាលពីខែមករា ឆ្នាំ២០១៣កន្លងទៅ ហើយកម្ពុជាក៏ជាប្រទេសហត្ថលេខីនៃ «សន្ធិសញ្ញា ម៉ារ៉ាកេស» នេះផងដែរ៕

 

 

ដៃគូរបស់យើង