រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ
ចុះផ្សាយ: ថ្ងៃទី14 ខែ04 ឆ្នាំ2020
ឯកឧត្តម ឯម ច័ន្ទមករា ប្រកាសបរិច្ចាគថវិកាចំនួន៥លានរៀល សម្រាប់រយៈពេល៥ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
ចុះផ្សាយ: ថ្ងៃទី03 ខែ04 ឆ្នាំ2020
សម្ដេចក្រឡាហោម ស ខេង៖ រាជរដ្ឋាភិបាល បានចំណាយថវិកាយ៉ាងច្រើន ដើម្បីលើកស្ទួយជនមានពិការភាពនៅកម្ពុជា ដោយគ្មានការរើសអើង!
ចុះផ្សាយ: ថ្ងៃទី03 ខែ12 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា៖ រដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិជនពិការ និងត្រៀមរៀបចំយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣
ចុះផ្សាយ: ថ្ងៃទី10 ខែ10 ឆ្នាំ2019
កិច្ចប្រជុំវិសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមាន សមាជិក សមាជិកាមកពីក្រសួង ស្ថាប័ន និងតំណាងអាជ្ញាធរថ្នាក់ក្រោមជាតិ តំណាងអង្គការសង្គមស៊ីវិល ព្រមទាំងតំណាងជនមានពិការភាព
ចុះផ្សាយ: ថ្ងៃទី19 ខែ09 ឆ្នាំ2019
Find us on Facebook
ចំនួនអ្នកចូលទស្សនា

លោក ឯម ច័ន្ទមករា៖ សម្ភារការពារជំងឺកូវីដ១៩ អំណោយរបស់អូស្ត្រាលី ពិតជាបានជួយរំលែកទុក្ខលំបាក ដល់បងប្អូនជនមានពិការភាព

ចុះផ្សាយ: ថ្ងៃទី19 ខែ05 ឆ្នាំ2020

(ភ្នំពេញ)៖ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា សម្ភារការពារការចម្លងជំងឺកូវីដ-១៩ រួមមានម៉ាស់ការពារការចម្លងរោគ ប្រភេទ Surgical ចំនួន៥២,៥០០ម៉ាស់ ជេលលាងដៃចំនួន ៣,៤៤០ដប និងអាក់កុលចំនួន ៦,០០០ដប ពិតជាបានជួយរំលែកទុក្ខលំបាក ដល់បងប្អូនជនមានពិការភាពក្នុងគ្រាមានអាសន្ន។

ឯកឧត្តមថា បើទោះបីជាសម្ភារទាំងនេះ មិនទាន់គ្រប់គ្រាន់សម្រាប់ជនមានពិការភាពទូទាំងប្រទេសក្តី ប៉ុន្តែក៏អាចរំលែកទុក្ខលំបាកមួយគ្រា ក្នុងពេលមាន អាសន្ននេះផងដែរ។

សម្ភារការពារជំងឺកូវីដ១៩ គិតជាទឹកប្រាក់សរុបចំនួនជាង ២ម៉ឺនដុល្លារអាមេរិក ជាអំណោយរបស់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS ដើម្បីចែកជូលដល់មន្ត្រីមានពិការភាពនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ មជ្ឈមណ្ឌលបុរីទារក និងកុមារជាតិ សមាគមន៍ តន្ត្រីជនពិការ គណៈកម្មាធិការស្ប៉េស្យាលអូឡាំពិក អង្គការផ្ទះក្រវ៉ាន់ សាលាអប់រំពិសេសភ្នំពេញថ្មី អង្គការ PHACHID អង្គការ HHC អង្គការ DDP និងសមាគមន៍សំនៀងតន្ត្រីជនពិការ។

ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងនៅក្នុងពិធី «ប្រគល់-ទទួលសំភារការពារការចម្លងជំងឺកូវីដ-១៩» ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្រ្តីក្រសួង និងស្ថាប័ន ដៃគូពាក់ពន្ធជាច្រើនរូបទៀត នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នាទីស្តីការក្រសួងសង្គមកិច្ច។

ឯកឧត្តម ឯម ច័ន្ទមករា បានឲ្យដឹងថា តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ជនមានពិការភាព មានហានិភ័យខ្ពស់ជាងជនមិនមានពិការភាព ក្នុងការប្រឈមឆ្លងជំងឺកូវីដ-១៩ ដោយសារឧបសគ្គក្នុងការទទួលបានព័ត៌មានស្តីពីការបង្ការ និងអនាម័យ។ ជនមានពិការភាព ត្រូវការពឹងផ្អែកផ្នែកកាយសម្បទាដោយផ្ទាល់ជាមួយបរិស្ថានខាង ក្រៅឬក្រុមជំនួយរបស់ពួកគេ។ ក្នុងន័យនេះ វិធានការណ៍ណែនាំនានា ការគាំទ្រ និងភាពចាំបាច់ផ្សេងៗនៃការបង្ការ ការពារក្នុងអំឡុងពេលនៃការរីករាតត្បាតជាសកលនៃជំងឺកូវីដ-១៩ គឺជាចំនុចសំខាន់បំផុត ដែលត្រូវយកចិត្តទុកដាក់ឱ្យខាងតែបាន។

ផ្ទុយទៅវិញ វិធានការទប់ស្កាត់នៃការរក្សាគម្លាតរវាងបុគ្គលម្នាក់ និងបុគ្គលម្នាក់ទៀត កម្មវិធីដាក់ឱ្យនៅដាច់ដោយឡែក អាចជាបញ្ហាប្រឈម ដែលមិនអាចអនុវត្តជាទូទៅ សម្រាប់ជនមានពិការ ភាពគ្រប់ប្រភេទបានឡើយ ពិសេសជនមានពិការភាព ដែលត្រូវពឹងផ្អែកពីការថែទាំរបស់អ្នកដទៃក្នុងការហូបចុក ស្លៀកសម្លៀកបំពាក់ ឬងូតទឹកជាដើម ដែលអាចប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ពួកគេ ក្នុងការទទួលបានអាហាររូបត្ថម្ភ ការថែទាំសុខភាព ទឹកស្អាត អនាម័យ និងការប្រាស្រ័យទាក់ទងជាដើម។

ដោយយល់អំពីស្ថានភាពជាក់ស្តែង នៃលំបាករបស់ជនមានពិការភាព ដូចនេះហើយ ទើបអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ស្នើសុំ ទៅស្ថានទូតអូស្រ្តាលី តាមរយៈកម្មវិធី ACCESS ដើម្បីផ្គត់ផ្គង់សំភារការពារ ការចម្លងជំងឺកូវីដ-១៩ ជូនដល់ជនមានពិការភាព ដែលមិនមានលទ្ធភាព។ បើទោះបីជាសំភារទាំងនេះ មិនទាន់គ្រប់គ្រាន់សម្រាប់ជនមានពិការភាពទូទាំងព្រះរាជាណាចក្រកម្ពុជាក្តី ប៉ុន្តែក៏អាចរំលែកទុក្ខលំបាកមួយគ្រាក្នុងពេលមាន អាសន្ននេះផងដែរ។

ជាមួយគ្នានោះ លោក ផាប្លូ កាង ឯកអគ្គរាជទូតនៃរដ្ឋាភិបាលអូស្ត្រាលីប្រចាំនៅកម្ពុជា បានឲ្យដឹងថា តាមរយៈអង្គការ ACCESS យើងកំពុងធ្វើការក្នុងភាពជាដៃគូ ជាមួយរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិល ដើម្បីកែលំអ និរន្តរភាពគុណភាព និងការដាក់បញ្ចូលសេវាកម្ម នៅក្នុងប្រទេសកម្ពុជា សម្រាប់ជនពិការ និងស្ត្រីដែលរងផលប៉ះពាល់ ដោយអំពើហឹង្សាប្រឆាំងនឹងភេទ។

លោក ផាប្លូ កាង បានបន្ថែនថា ការពិតគឺជនពិការមានហានិភ័យខ្ពស់ ក្នុងការឆ្លងវីរុសឆ្លងដោយសារការរាំងស្ទះ ក្នុងការទទួលបានព័ត៌មាន។ ការលំបាកក្នុងការអនុវត្តវិធានការអនាម័យបង្ការ ការពឹងផ្អែកលើទំនាក់ទំនង រាងកាយជាមួយអ្នកថែទាំ និងស្ថានភាពផ្លូវដង្ហើម បណ្តាលមកពីការចុះខ្សោយជាក់លាក់។ ជនពិការក៏មានហានិភ័យខ្ពស់ ក្នុងការបាត់បង់ការងារ និងប្រភពស្បៀងអាហារ ដោយសារផលប៉ះពាល់ខាងសេដ្ឋកិច្ចនៃមេរោគឆ្លង។

បន្ថែមពីលើនេះ ឯកឧត្តម ឯម ច័ន្ទមករា ក៏បានថ្លែងគោរពដឹងគុណ ចំពោះភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់និងចេញ នូវវិធានការយ៉ាងម៉ឹងម៉ាត់ ក្នុងសង្គ្រោះប្រជាជនកម្ពុជា ពិសេសជនមានពិការភាពឱ្យជៀសឆ្ងាយពីជំងឺកូវីដ១៩ ហើយទទួលបានជោគជ័យជាប្រវត្តិ ជាគំរូលើសកលលោក ដោយកម្ពុជាបានព្យាបាលអ្នកវិជ្ជមានជំងឺកូវីដ១៩ បានជាសះស្បើយ១០០% ហើយគ្មានអ្នកឆ្លងជំងឺសាហាវនេះនាពេលបច្ចុប្បន្ន៕

 

ដៃគូរបស់យើង