រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
Find us on Facebook
ចំនួនអ្នកចូលទស្សនា
សកម្មភាពរបស់ ក.ស.ជ
ឯកឧត្តម ឯម ច័ន្ទមករា ចង់ឲ្យភាគីពាក់ព័ន្ធបង្កើនលទ្ធភាពផលិតឯកសារ ឬសៀវភៅ សម្រាប់ជនមានពិការភាពស្វែងយល់
ឯកឧត្តម ឯម ច័ន្ទមករា ចង់ឲ្យភាគីពាក់ព័ន្ធបង្កើនលទ្ធភាពផលិតឯកសារ ឬសៀវភៅ សម្រាប់ជនមានពិការភាពស្វែងយល់
ចុះផ្សាយ: ថ្ងៃទី28 ខែ10 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា «សន្ធិសញ្ញាម៉ារ៉ាកេស» គឺជាសន្ធិសញ្ញាដែលផ្តោតលើសិទ្ធិជនមានពិការ ខ្សោយគំហើញ ពិការភ្នែក វិកលទស្សន៍ (dyslexia) អូទីស្សឹម ជំងឺផាគីនសុន និងពិការកាយសម្បទាដែលមានបញ្ហាពិបាកអាចឯកសារបោះពុម្ព។ ឯកឧត្តមបានបន្ថែមថា ជនមានពិការភាពពិបាកអានឯកសារបោះពុម្ព ពុំអាចទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ពីឯកសារបោះពុម្ពតាមបែបធម្មតានោះឡើយ ដោយសារតែជនមានពិការភាពប្រភេទនេះមិនអាចមើលឃើញឬអានអត្ថបទបានឡើយ មានន័យថា ពួកគេត្រូវការឯកសារក្នុងទម្រង់ដែលផ្តល់ភាពងាយស្រួល ដូចជា ឯកសារប្រើប្រាស់អក្សរប្រៃយ៍ឬអក្សរស្ទាប សំឡេងជំនួយ សៀវភៅអេឡិចត្រូនិច ឬឯកសារដែលប្រើពុម្ពអក្សរធំៗ។
ឯកឧត្តម ឯម ច័ន្ទមករា៖ រដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិជនពិការ និងត្រៀមរៀបចំយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣
ឯកឧត្តម ឯម ច័ន្ទមករា៖ រដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិជនពិការ និងត្រៀមរៀបចំយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣
ចុះផ្សាយ: ថ្ងៃទី10 ខែ10 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិជនពិការ ហើយបច្ចុប្បន្ននេះក៏កំពុងរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣ ដើម្បីផ្តោតសំខាន់លើការកាត់បន្ថយភាពក្រីក្រជនរបស់មានពិការភាព ដើម្បីធានាបាននូវជីវភាពប្រសើរឡើងរបស់ពួកគេ និងលើកកម្ពស់ឯករាជ្យភាពរបស់ពួកគេ។
កិច្ចប្រជុំវិសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមាន សមាជិក សមាជិកាមកពីក្រសួង ស្ថាប័ន និងតំណាងអាជ្ញាធរថ្នាក់ក្រោមជាតិ តំណាងអង្គការសង្គមស៊ីវិល ព្រមទាំងតំណាងជនមានពិការភាព
កិច្ចប្រជុំវិសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមាន សមាជិក សមាជិកាមកពីក្រសួង ស្ថាប័ន និងតំណាងអាជ្ញាធរថ្នាក់ក្រោមជាតិ តំណាងអង្គការសង្គមស៊ីវិល ព្រមទាំងតំណាងជនមានពិការភាព
ចុះផ្សាយ: ថ្ងៃទី19 ខែ09 ឆ្នាំ2019
សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ត្រូវបានដាក់ឆ្លងក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមាន សមាជិក សមាជិកាមកពីក្រសួង ស្ថាប័ន និងតំណាងអាជ្ញាធរថ្នាក់ក្រោមជាតិ តំណាងអង្គការសង្គមស៊ីវិល ព្រមទាំងតំណាងជនមានពិការភាព នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នាទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មុននឹងសេចក្តីសម្រេចពីរាជរដ្ឋាភិបាល។
ឯកឧត្តម ឯម ច័ន្ទមករា៖ មនុស្សគថ្លង់កម្ពុជា ពិតជាមានសំណាង ដែលទទួលបានការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈយ៉ាងពេញលេញ
ឯកឧត្តម ឯម ច័ន្ទមករា៖ មនុស្សគថ្លង់កម្ពុជា ពិតជាមានសំណាង ដែលទទួលបានការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈយ៉ាងពេញលេញ
ចុះផ្សាយ: ថ្ងៃទី18 ខែ09 ឆ្នាំ2019
មនុស្សគ-ថ្លង់កម្ពុជា ពិតជាមានសំណាង និងមានភព្វវាសនា ទទួលបានការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះនៃការលើកស្ទួយសិទ្ធិមនុស្សគថ្លង់នៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ។ ជាក់ស្តែងនៅឆ្នាំសិក្សា២០១៨-២០១៩នេះ សិស្សគ-ថ្លង់ ចំនួន៥៤៥នាក់ បានទទួលការអប់រំ តាំងពី កម្រិតបឋមសិក្សា រហូតដល់កម្រិត មហាវិទ្យាល័យ។ ដោយឡែក កាលពីពេលថ្មីៗនេះ សិស្សគ-ថ្លង់ ចំនួន៧នាក់ បានទទួលជោគជ័យជាស្ថាពរ ក្នុងសម័យប្រលងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)។
ឯកឧត្តម ឯ​ម ច័ន្ទមករា៖ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ទាមទារឲ្យតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដោយយកចិត្តទុកដាក់ខ្ពស់បំផុត
ឯកឧត្តម ឯ​ម ច័ន្ទមករា៖ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ទាមទារឲ្យតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដោយយកចិត្តទុកដាក់ខ្ពស់បំផុត
ចុះផ្សាយ: ថ្ងៃទី26 ខែ08 ឆ្នាំ2019
ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៩-២០២៣នេះ មានទិសដៅជាយុទ្ធសាស្រ្តសំខាន់ៗចំនួន១០ ផ្តោតលើការកាត់បន្ថយភាពក្រីក្ររបស់ជនពិការ ការផ្តល់សេវាសុខភាព ប្រកបដោយគុណភាពនិងសមភាព ព្រមទាំងការស្តារលទ្ធភាពពលកម្មកាយសម្បទា និងសតិបញ្ញា ការផ្តល់សេវាយុត្តិធម៌ ការពារ ការរើសអើង ការរំលោភបំពាន ការប្រមាថ និងការកេងប្រវ័ញ្ចលើជនពិការ ការអប់រំ ការចូលរួម ក្នុងការសម្តែងមតិ ទទួលព័ត៌មាន និងចូលរួមជីវភាពនយោបាយ ការអភិវឌ្ឍនិង កែសម្រួលឲ្យមានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់បរិស្ថានរូបវន្ត មធ្យោបាយដឹកជញ្ជូនបម្រើជាសាធារណៈ ចំណេះដឹង ព័ត៌មាន និងទំនាក់ទំនងចំពោះជនពិការ ការធានាសមភាពយេនឌ័រ និងការលើកកម្ពស់សមត្ថភាព ស្តីនិងកុមារពិការការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយថ្នាក់អន្តរជាតិ។
ដៃគូរបស់យើង