រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
Find us on Facebook
ចំនួនអ្នកចូលទស្សនា
សកម្មភាពរបស់ ក.ស.ជ
ឯកឧត្តម វង សូត៖ រាជរដ្ឋាភិបាលផ្តល់ថវិកា៣៩៤លានរៀល បង្កើតសមាគមមនុស្សចាស់ ៣៩៤កន្លែងទូទាំងប្រទេស
ឯកឧត្តម វង សូត៖ រាជរដ្ឋាភិបាលផ្តល់ថវិកា៣៩៤លានរៀល បង្កើតសមាគមមនុស្សចាស់ ៣៩៤កន្លែងទូទាំងប្រទេស
ចុះផ្សាយ: ថ្ងៃទី18 ខែ10 ឆ្នាំ2016
មនុស្សចាស់គឺជាបុព្វការីជនដែលបានបង្កើតធនធានដ៏មានសារៈប្រយោជន៍ និងមានតួនាទីសំខាន់ណាស់ក្នុងការកសាងគ្រួសារ សហគមន៍ ការផ្តល់នូវចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើនសម្រាប់មនុស្សជំនាន់ក្រោយ នេះគឺជាការថ្លែងរបស់ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ក្នុងឱកាដអញ្ជើញជាអធិបតីភាពក្នុងខួបលើកទី១៨ ទិវាមនុស្សចស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ក្រោមប្រធានបទ «សមាគមមនុស្សចាស់ ដែលជាយន្តការដ៏សំខាន់ ក្នុងការជួយអភិវឌ្ឍន៍ សុខុមាលភាពមនុស្សចាស់ក្នុងសហគមន៍ និងសង្គមជាតិ» នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅសាលាខេត្តត្បូងឃ្មុំ។
ឯកឧត្តម ឯម ច័ន្ទមករា សាទរអំពីទិន្នន័យជនពិការ ចំនួន ៥,៩៧៨នាក់ បានទៅចុះឈ្មោះបោះឆ្នោតគិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦
ឯកឧត្តម ឯម ច័ន្ទមករា សាទរអំពីទិន្នន័យជនពិការ ចំនួន ៥,៩៧៨នាក់ បានទៅចុះឈ្មោះបោះឆ្នោតគិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦
ចុះផ្សាយ: ថ្ងៃទី12 ខែ10 ឆ្នាំ2016
លោក ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការបានសម្តែងក្តីអំណរដោយទទួលព័ត៌មាន ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អំពីទិន្នន័យជនដែលមានពិការភាព ដែលមានចំនួន ៥,៩៧៨នាក់ ដែលបានទៅចុះឈ្មោះបោះឆ្នោត ប៉ុន្តែបើទោះបីយ៉ាងនេះក្តី លោកអគ្គលេខាធិការ បានបង្ហាញថាតួលេខនេះនៅមានកម្រិតទាបនៅឡើយ បើធៀបទៅនឹងទិន្នន័យជនមានពិការភាព មានប្រមាណជាង៥០ម៉ឺននាក់ នាពេលបច្ចុប្បន្ននេះ។
ឯកឧត្តម វង សូត៖ អង្គការសិទ្ធិមនុស្ស និងអង្គការក្រៅរដ្ឋាភិបាលទាំងអស់ អាចទៅទស្សនកិច្ចនៅមណ្ឌលព្រៃស្ពឺ ២៤ម៉ោង លើ២៤ម៉ោង ដោយគ្មានការរារាំង
ឯកឧត្តម វង សូត៖ អង្គការសិទ្ធិមនុស្ស និងអង្គការក្រៅរដ្ឋាភិបាលទាំងអស់ អាចទៅទស្សនកិច្ចនៅមណ្ឌលព្រៃស្ពឺ ២៤ម៉ោង លើ២៤ម៉ោង ដោយគ្មានការរារាំង
ចុះផ្សាយ: ថ្ងៃទី12 ខែ10 ឆ្នាំ2016
ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រាប់ទៅលោកស្រី Rhona Smith អ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិថា ក្រសួងសង្គមកិច្ច បានសហការជាមួយសាលារាជធានីភ្នំពេញ ដោយបានធ្វើការកែសម្រួល នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ព្រមទាំងការផ្តល់នូវសេវាសុខភាពដល់ជនអនាថា ជនវិកលចរិតជាដើម ដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ)។ អង្គការសិទ្ធិមនុស្ស និងអង្គការមិនមែនរដ្ឋាភិបាលផ្សេងៗទៀត អាចទៅទស្សនកិច្ចនៅក្នុងមជ្ឈមណ្ឌលនេះ ២៤ម៉ោង លើ២៤ម៉ោង ដោយគ្មានការរារាំង។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ឯម ច័ន្ទមករា អ្នកនាំពាក្យដ៏មានប្រជាប្រិយរបស់ក្រសួងសង្គមកិច្ច ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។
ឯកឧត្តម ឯម ច័ន្ទមករា៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជាស្ត្រីទី១នៃកម្ពុជា ដែលស្រលាញ់ជនពិការស្មើជីវិត!
ឯកឧត្តម ឯម ច័ន្ទមករា៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជាស្ត្រីទី១នៃកម្ពុជា ដែលស្រលាញ់ជនពិការស្មើជីវិត!
ចុះផ្សាយ: ថ្ងៃទី04 ខែ10 ឆ្នាំ2016
ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធី «សម្ពោធដាក់ឲ្យអនុវត្តគម្រោង និងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការជំរុញការដាក់សេវាសង្គមកិច្ច ក្នុងគោលនយោបាយសាធារណៈនៅកម្ពុជា» នៅភោជនីដ្ឋានទន្លេបាសាក់២ ដោយមានការចូលរួមជាអធិបតីពីឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ព្រមទាំងមានការចូលរួមពី គណៈអភិបាលរង នៃគណៈអភិបាលរាជធានីខេត្តទាំង២៥ ប្រធានមន្ទីរសង្គមកិច្ចទាំង២៥រាជធានី-ខេត្ត និងអង្គការសង្គមស៊ីវិល ជនពិការសរុប១០០នាក់ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦នេះ។
ឯកឧត្តម ឯម ច័ន្ទមករា៖ ការធ្វើបរិយាបនជនពិការ​ ទៅក្នុងគោលនយោបាយសាធារណៈ នឹងធ្វើឲ្យជនពិការ ទទួលបានផលប្រយោជន៍បន្ថែមពីរាជរដ្ឋាភិបាល
ឯកឧត្តម ឯម ច័ន្ទមករា៖ ការធ្វើបរិយាបនជនពិការ​ ទៅក្នុងគោលនយោបាយសាធារណៈ នឹងធ្វើឲ្យជនពិការ ទទួលបានផលប្រយោជន៍បន្ថែមពីរាជរដ្ឋាភិបាល
ចុះផ្សាយ: ថ្ងៃទី27 ខែ09 ឆ្នាំ2016
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថាការ ធ្វើបរិយាបនជនពិការ ទៅក្នុងគោលនយោបាយសាធារណៈ នឹងធ្វើឲ្យជនពិការ ទទួលបានផលប្រយោជន៍បន្ថែមពីរាជរដ្ឋាភិបាល ហើយវិស័យពិការភាពមាន ការរីកចម្រើនគួរឲ្យគាត់សម្គាល់នៅក្នុងអាណត្តិទី៥នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ដូច្នេះគ្រប់ក្រសួង ស្ថាប័ន មានការយកចិត្តទុកដាក់ និងបានគិតគូ អំពីសុខមាលភាពរបស់ជនពិការ ដោយមិនទុកជនពិការ ដាច់ដោយឡែកនោះទេ។
ដៃគូរបស់យើង