រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំវិសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមាន សមាជិក សមាជិកាមកពីក្រសួង ស្ថាប័ន និងតំណាងអាជ្ញាធរថ្នាក់ក្រោមជាតិ តំណាងអង្គការសង្គមស៊ីវិល ព្រមទាំងតំណាងជនមានពិការភាព
ចុះផ្សាយ: ថ្ងៃទី19 ខែ09 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា៖ មនុស្សគថ្លង់កម្ពុជា ពិតជាមានសំណាង ដែលទទួលបានការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈយ៉ាងពេញលេញ
ចុះផ្សាយ: ថ្ងៃទី18 ខែ09 ឆ្នាំ2019
លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី និងសប្បុរសជន បានអញ្ជើញចុះសួរសុខទុក្ខ ជាមួយកុមារពិការខ្សោយសតិបញ្ញា និងអូទីស្សឹម
ចុះផ្សាយ: ថ្ងៃទី28 ខែ08 ឆ្នាំ2019
ឯកឧត្តម ឯ​ម ច័ន្ទមករា៖ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ទាមទារឲ្យតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដោយយកចិត្តទុកដាក់ខ្ពស់បំផុត
ចុះផ្សាយ: ថ្ងៃទី26 ខែ08 ឆ្នាំ2019
មន្រ្តីជាន់ខ្ពស់ម៉ុងហ្គោលី៖ វិស័យពិការភាពរបស់កម្ពុជា មានការរីកចម្រើនគួរឲ្យកត់សំគាល់ ជាគំរូដ៏ល្អមួយសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក
ចុះផ្សាយ: ថ្ងៃទី03 ខែ07 ឆ្នាំ2019
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ដោយសារក្តីអាណិតអាសូរ និងឃើញពីការតស៊ូ សម្តេចតេជោ សម្រេចផ្តល់ផ្ទះថ្ម១ខ្នង និងដីសម្រាប់ដាំបន្លែ ដល់គ្រួសារជនពិការក្រីក្រ ដើម្បីប្តូរជីវិតថ្មី

ចុះផ្សាយ: ថ្ងៃទី12 ខែ03 ឆ្នាំ2016

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចផ្តល់ផ្ទះមួយខ្នង ដោយមានដីសម្រាប់ដាំបន្លែបង្ការផង ដល់គ្រួសារក្រីក្រមួយ ដែលមានមេគ្រួសារជាជនពិការ ហើយប្រពន្ធជាអ្នករើសអេតចាយ ដោយមានកូនក្នុងបន្ទុក២នាក់ បន្ទាប់ពីពិនិត្យឃើញថា បុរសជាមេគ្រួសារ ដែលពិការតាំងពីកុមារភាព និងភរិយា ប្រឹងប្រែងតស៊ូក្នុងជីវិត ដើម្បីកូនៗរបស់ពួកគេ។

ផ្ទះធ្វើអំពីថ្ម១ខ្នង និងមានដីសម្រាប់ដាំបន្លែបង្ការ ដែលផ្តល់ឱ្យគ្រួសារក្រីក្រមួយគ្រួសារនេះ ស្ថិតនៅភូមិអភិវឌ្ឍន៍តាកែនកោះស្លា ខេត្តកំពត។

នៅលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «កាលពីយប់កន្លងទៅ ខ្ញុំបានអានសារដែលក្មួយពិការម្នាក់ តែងតែសរសេរមកខ្ញុំរៀងរាល់ពេលតាម Facebook។ សារដែលក្មួយពិការសរសេរមក គឺជាការចូលរួមក្នុងន័យលើកតម្កើង និងចែករំលែកក្តីស្រឡាញ់។ ខ្ញុំបានឲ្យក្រុមការងារចុះទៅពិនិត្យស្ថានភាពរស់នៅជាក់ស្តែង គឺឃើញថាក្មួយពិការតាំងពីកំណើត រស់នៅជាមួយប្រពន្ឋ និងកូន២នាក់ កូនស្រីអាយុ ១៤ ឆ្នាំ និងកូនប្រុសអាយុ ៤ឆ្នាំ»។

សម្តេចបានបន្ថែមទៀតថា «ក្មួយប្រុសនៅផ្ទះមើលកូនតូច១ និងពេលខ្លះឆ្លៀតទៅសុំទាន និងគូរគំនូរលក់ឲ្យភ្ញៀវទេសចរមុខវាំង រីឯប្រពន្ឋគឺដើររើសអេតចាយ រកលុយមកបង់បន្ទប់ជួល១ខែ ២៥ដុល្លារ និងផ្គត់ផ្គង់អាហារ និងការរស់នៅប្រចាំថ្ងៃ។ ក្មួយប្រុស ទោះបីពិការតែរាងកាយពិតមែន តែក្មួយខិតខំគ្រប់អស់លទ្ឋភាព ដើម្បីចិញ្ចឹមថែទាំអាយុជីវិតខ្លួនឯងផង និងដើម្បីកូនជាទីស្រឡាញ់បានចូលរៀនផង»។

សម្តេចនាយករដ្ឋមន្រ្តីបានបន្ថែមថា «ដោយសារការព្យាយាមនិងតាំងចិត្តរបស់ក្មួយ ខ្ញុំបានសម្រេចផ្តល់ផ្ទះធ្វើអំពីថ្ម១ខ្នង និងមានដីសម្រាប់ដាំបន្លែបង្ការ នៅភូមិអភិវឌ្ឍន៍តាកែនកោះស្លា ខេត្តកំពត ដើម្បីក្មួយមានឱកាសបានកសាងជីវភាព រស់នៅនិងដើម្បីអនាគតល្អ ជាមួយកូនប្រពន្ឋនៅទីនោះ»។

ជាមួយគ្នានេះ សម្តេចក៏បានអំពាវនាវដល់ គ្រួសារក្រីក្រ និងជនពិការទូទាំងប្រទេស តស៊ូអំណត់ព្យាយាម។ សម្តេចថា ទោះបីយើងពិការរាងកាយ។

ដៃគូរបស់យើង