រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឯកឧត្តម ឯម ច័ន្ទមករា​៖ ជនមានពិការភាពនៅតែមានសមត្ថភាពបម្រើការងារ ក្នុងវិស័យទេសចរណ៍ ហើយជនមានពិការភាព នៅតែជាអតិថិជនប្រើប្រាស់សេវាកម្មទេសចរណ៍ដូចគ្នា
ចុះផ្សាយ: ថ្ងៃទី22 ខែ05 ឆ្នាំ2018
ឯក​ឧត្តម ​ឯម ​ច័ន្ទមករា ​គាំទ្រ​​ការ​អំពាវ​នាវ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ កុំឲ្យ​រើស​អើង​ជន​​មានពិការភាព​
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2018
ឯកឧត្តម ឯម ច័ន្ទមករា ប្រកាសលះបង់ប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន១០ខែ ស្មើនឹង៥ពាន់ដុល្លារ ដើម្បីចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមការអំពាវនាវរបស់សម្តេចតេជោ
ចុះផ្សាយ: ថ្ងៃទី11 ខែ04 ឆ្នាំ2018
ឯកឧត្តម ឯម ច័ន្ទមករា៖ ជនខ្សោយសតិបញ្ញា និងអូទីស្សឹម ទទួលបានការជួយឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា និងអង្គការដៃគូជាច្រើន
ចុះផ្សាយ: ថ្ងៃទី06 ខែ04 ឆ្នាំ2018
អគ្គលេខាធិការជនពិការ ហួសចិត្តករណីប្រើហិង្សាយ៉ាងព្រៃផ្សៃលើកុមារគថ្លង់ម្នាក់ បណ្តាលឲ្យរងរបួស និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
ចុះផ្សាយ: ថ្ងៃទី03 ខែ04 ឆ្នាំ2018
Find us on Facebook
ចំនួនអ្នកចូលទស្សនា

សមាគមសំនៀងតន្រ្តីជនពិការ របស់លោក ចាប តូ ចូលរួមឧបត្ថម្ភកាកបាទក្រហម ៥០០ដុល្លារ

ចុះផ្សាយ: ថ្ងៃទី09 ខែ05 ឆ្នាំ2016

(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមខួប ១៥៣ឆ្នាំ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦នេះ គេបានសង្កេតឃើញមានការចូលរួមយ៉ាងសស្រាក់សស្រាំពីសប្បុរសជននានា ចូលរួមបរិច្ចាគថវិកាជួយដល់កាកបាទក្រហម ដើម្បីរួមវិភាគទានជួយដល់ជនរងគ្រោះ។

អ្នកចូលរួមឧបត្ថម្ភរួមមានមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល អ្នកឧកញ៉ា ឧកញ៉ា រួមនិងក្រុមហ៊ុនឯកជនផ្សេងៗជាច្រើនទៀត។ ជាមួយគ្នានេះ លោក ចាប តូ ជនពិការផ្នែកទាំងសងខាង និង ជាប្រធានសមាគមសំនៀងជនពិការ ក៏បានចូលរួមឧបត្ថម្ភថវិកា ៥០០ដុល្លារ ដល់កាកបាទក្រហមកម្ពុជាផងដែរ។

ការចូលរួមយ៉ាងច្រើនកុះករពីសប្បុរសជន រួមទាំងក្រុមជនពិការនេះ បានសបញ្ជាក់ឲ្យឃើញថា មហាជនបានគាំទ្រយ៉ាងផុសផុល ដល់សកម្មភាពរបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ជនរងគ្រោះ ជនទីទ័លក្រ និងជនខ្វះទំនុកបម្រុងនានានៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ក្នុងពិធីអបអរសាទរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមខួប ១៥៣ឆ្នាំ នាព្រឹកមិញនេះ កាកបាទក្រ ហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជនសរុបជាង ១៣លានដុល្លារអាមេរិក៕

ដៃគូរបស់យើង