រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឯកឧត្តម ឯម ច័ន្ទមករា ចង់ឲ្យភាគីពាក់ព័ន្ធបង្កើនលទ្ធភាពផលិតឯកសារ ឬសៀវភៅ សម្រាប់ជនមានពិការភាពស្វែងយល់
ចុះផ្សាយ: ថ្ងៃទី28 ខែ10 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា៖ រដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិជនពិការ និងត្រៀមរៀបចំយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣
ចុះផ្សាយ: ថ្ងៃទី10 ខែ10 ឆ្នាំ2019
កិច្ចប្រជុំវិសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមាន សមាជិក សមាជិកាមកពីក្រសួង ស្ថាប័ន និងតំណាងអាជ្ញាធរថ្នាក់ក្រោមជាតិ តំណាងអង្គការសង្គមស៊ីវិល ព្រមទាំងតំណាងជនមានពិការភាព
ចុះផ្សាយ: ថ្ងៃទី19 ខែ09 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា៖ មនុស្សគថ្លង់កម្ពុជា ពិតជាមានសំណាង ដែលទទួលបានការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈយ៉ាងពេញលេញ
ចុះផ្សាយ: ថ្ងៃទី18 ខែ09 ឆ្នាំ2019
លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី និងសប្បុរសជន បានអញ្ជើញចុះសួរសុខទុក្ខ ជាមួយកុមារពិការខ្សោយសតិបញ្ញា និងអូទីស្សឹម
ចុះផ្សាយ: ថ្ងៃទី28 ខែ08 ឆ្នាំ2019
Find us on Facebook
ចំនួនអ្នកចូលទស្សនា

រដ្ឋមន្រ្តី វង សូត៖ កុមារកំព្រា, កុមាររងគ្រោះ, ងាយរងគ្រោះ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង

ចុះផ្សាយ: ថ្ងៃទី27 ខែ07 ឆ្នាំ2017

ភ្នំពេញ)៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់ លើកកម្ពស់ វិស័យសុខុមាលភាពកុមារអោយកាន់តែប្រសើរឡើង ជាពិសេស ការពង្រឹងប្រព័ន្ធកិច្ចការពារកុមារ ឲ្យកាន់តែមានប្រសិទ្ធភាព ជាមួយនឹងការផ្ទេរមុខងារ និងការទទួលខុសត្រូវទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិ។

ការថ្លែងរបស់លោក រដ្ឋមន្រ្តី បានធ្វើឡើង គឺត្រូវបានធ្វើឡើង ក្នុងពិធីផ្សព្វផ្សាយ អនុក្រឹត្យស្តីពី ការប្រគល់មុខងារ គ្រប់គ្រង មណ្ឌលថែទាំកុមាររបស់រដ្ឋ មុខងារត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់អង្គការមិនមែនរដ្ឋាភិបាល និងមុខងារគ្រប់គ្រងសេវាថែទាំកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ អោយទៅរដ្ឋបាលថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសង្គមកិច្ច។

កម្មវិធីនោះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន អង្គការជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំ រាជធានីខេត្ត និងមន្រ្តីរាជការសរុបប្រមាណជិត ៣០០នាក់។

ជាមួយគ្នានោះ រដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអនុក្រឹត្យ ស្តីពីការផ្ទេរមុខងារ៣សំខាន់ទៅឲ្យ រដ្ឋាបាលថ្នាក់ក្រោមជាតិ ក្នុងនោះទី១ប្រគល់មុខងារគ្រប់គ្រងមណ្ឌលថែទំាកុមាររបស់រដ្ឋទៅ ឲ្យរដ្ឋបាលរាជធានីខេត្ត ទី២ ប្រគល់មុខងារត្រួតពិនិត្យមណ្ឌលថែទំាងកុមាររបស់អង្គការមិន មែនរដ្ឋាភិបាល ទៅឲ្យថ្នាក់រាជធានី ក្រុង ស្រុក និងទី៣ ប្រគល់មុខងារគ្រប់គ្រងសេវាថែទំា កុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ ទៅឲ្យរាជធានី រដ្ឋបាលក្រុង និងរដ្ឋបាល ឃុំ។

ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានបញ្ជាក់ថា ការផ្ទេរមុខងារទំាង៣ ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នាពេលនេះ គឺជារបត់ថ្មីមួយនៃ ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលសំដៅធ្វើឲ្យការផ្តល់ សេវាលើក កម្ពស់សុខមាលភាពកុមារកាន់តែប្រសើរឡើង ជាពិសេសពង្រឹងប្រព័ន្ធកិច្ចការពារកុមារឲ្យមាន ប្រសិទ្ធិភាព។

ឯកឧត្តមរដ្ឋមន្រ្តី បានអ៖អាងថា ការប្រគល់ភារកិច្ចថ្មីនេះ គឺជាការបង្ខិតសេវាគ្រប់គ្រងឲ្យកាន់តែ នៅគៀកគិត ពិសេស ការជួយអន្តរាគមន៍ បានភា្លមៗនៅពេលមានបញ្ហាមិនប្រក្រតីណាមួយកើតឡើងចំពោះកុមារ ខណៈដែលកន្លងមក ក្រសួងបានរកឃើញថាមានមណ្ឌលថែទំាកុមារដែលគ្រប់គ្រងដោយអង្គការមួយចំនួន បានយកកុមារធ្វើអាជីវកម្ម ប្រើប្រាស់អំពើហិង្ស រំលោភ បំពានផ្លូវភេទលើកុមារ និងការជួញដូរកុមារខុសច្បាប់ជាដើមជាហេតុធ្វើឲ្យកុមារកាន់ តែរងទុក្ខវេទនាបន្ថែមទៀត។

ឯកឧត្តម វង សូត បានបញ្ជាក់ថា ចាប់ពីពេលនេះទៅ កុមារដែលរងគ្រោះ និងងាយរងគ្រោះ រដ្ឋបាលរាធានី ខេត្ត អាចយកពួកគេទៅក្នុងមណ្ឌលថែទំាបានភ្លាមៗ មិនចាំបាច់រង់ ចាំការសម្រេចពីក្រុមមន្រ្តីជំនាញឬក្រសួងសង្គមកិច្ចទៀតឡើយ។

លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់បង បានបញ្ជាក់ថា អាជ្ញាធរខេត្តបាត់ដំបងនឹងរៀបចំ យន្តការមួយ ចំនួនទៀតដើម្បីដោះស្រាយបញ្ហាកុមារឲ្យបានល្អប្រសើរបន្ថែមទៀត ខណៈដែលខេត្តនេះធ្លាប់ទទួលបាន បទពិសោធន៍ ក្នុងការអនុវត្តផែនការគ្រប់គ្រងមណ្ឌលទំាកុមារ ទំាងរដ្ឋនិងអង្គការក្រៅរដ្ឋាភិបាលនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ មានរយៈពេលជាង១ឆ្នាំ កន្លងមកនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ននៅទូទំាងប្រទេសកម្ពុជាមានកន្លែងថែទំាកុមារ រហូតដល់៦៣៩កន្លែង ក្នុងនោះមាន មណ្ឌល ដែលគ្រប់គ្រងដោយរដ្ឋមានចំនួន២២កន្លែង ហើយលមានកុមាររស់នៅសរុបទំាងអស់ជាង ៣៦.២០០នាក់នៅតាមបណ្តាខេត្ត៕

ដៃគូរបស់យើង