រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំវិសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមាន សមាជិក សមាជិកាមកពីក្រសួង ស្ថាប័ន និងតំណាងអាជ្ញាធរថ្នាក់ក្រោមជាតិ តំណាងអង្គការសង្គមស៊ីវិល ព្រមទាំងតំណាងជនមានពិការភាព
ចុះផ្សាយ: ថ្ងៃទី19 ខែ09 ឆ្នាំ2019
ឯកឧត្តម ឯម ច័ន្ទមករា៖ មនុស្សគថ្លង់កម្ពុជា ពិតជាមានសំណាង ដែលទទួលបានការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈយ៉ាងពេញលេញ
ចុះផ្សាយ: ថ្ងៃទី18 ខែ09 ឆ្នាំ2019
លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី និងសប្បុរសជន បានអញ្ជើញចុះសួរសុខទុក្ខ ជាមួយកុមារពិការខ្សោយសតិបញ្ញា និងអូទីស្សឹម
ចុះផ្សាយ: ថ្ងៃទី28 ខែ08 ឆ្នាំ2019
ឯកឧត្តម ឯ​ម ច័ន្ទមករា៖ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ទាមទារឲ្យតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដោយយកចិត្តទុកដាក់ខ្ពស់បំផុត
ចុះផ្សាយ: ថ្ងៃទី26 ខែ08 ឆ្នាំ2019
មន្រ្តីជាន់ខ្ពស់ម៉ុងហ្គោលី៖ វិស័យពិការភាពរបស់កម្ពុជា មានការរីកចម្រើនគួរឲ្យកត់សំគាល់ ជាគំរូដ៏ល្អមួយសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក
ចុះផ្សាយ: ថ្ងៃទី03 ខែ07 ឆ្នាំ2019
Find us on Facebook
ចំនួនអ្នកចូលទស្សនា

រាជរដ្ឋាភិបាលចាត់ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចកម្ពុជា ចូលរួមសម័យប្រជុំលើកទី១២នៃរដ្ឋភាគី នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិច

ចុះផ្សាយ: ថ្ងៃទី09 ខែ06 ឆ្នាំ2019

រាជរដ្ឋាភិបាលចាត់ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចកម្ពុជា ចូលរួមសម័យប្រជុំលើកទី១២នៃរដ្ឋភាគី នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិច ពីថ្ងៃទី១១-១៣ ខែមិថុនា ឆ្នាំ២០១៩!

នៅរាត្រីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ តំណាងឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានដឹកនាំគណៈប្រតិភូកម្ពុជាចាកចេញពីអកាសយានដ្ឋានអន្តរជាតិភ្នំពេញឆ្ពោះទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិច ដើម្បីចូលរួមសម័យប្រជុំលើកទី១២ នៃរដ្ឋភាគីអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព នៅទីស្នាក់ការកណ្តាល របស់អង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១១-១៣ ខែមិថុនា ឆ្នាំ២០១៩ខាងមុននេះ។

មុនពេលចេញដំណើរ ប្រធានប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានមានប្រសាសន៍ថា សម័យប្រជុំលើក១២នេះ គឺត្រូវបានសម្រេចដោយរដ្ឋភាគីនៅសម័យប្រជុំលើកទី១១ នៃសន្និសីទរដ្ឋភាគីកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ។ សម័យប្រជុំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ “ធានានូវការចូលរួមរបស់ជនមានពិការភាពដើម្បីភាពផ្លាស់ប្តូរពិភពលោកតាមរយៈការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព”។

ប្រធានបទតូចៗសម្រាប់ការពិភាក្សាតុមូលចំនួន៣ ក៏នឹងត្រូវលើកឡើងនៅឯកិច្ចប្រជុំ ដោយផ្តោតលើ បច្ចេកវិទ្យាឌីជីថលនិងបច្ចេកវិទ្យាព័ត៌មាន សារគមនាគមន៍សំរាប់ការផ្តល់អំណាចនិងការដាក់បញ្ចូលជនមានពិការភាពចូលក្នុងសង្គម។ សិទ្ធិទទួលបានស្តង់ដារខ្ពស់បំផុតសម្រាប់សុខភាពជនមានពិការភាព ការដាក់បញ្ចូលជនមានពិការភាពចូលក្នុងសង្គមតាមរយៈការចូលរួមវប្បធម៌ កំសាន្ត និងកីឡា។ “នេះជាការលើកឡើងបន្ថែមដោយឯកឧត្តមអគ្គលេខាធិការ ឯម ច័ន្ទមករា”

ឯកឧត្តម ឯម ច័ន្ទមករា បានបន្ថែមថា ក្នុងសម័យប្រជុំលើកទី១២ខាងមុខនេះ ក្នុងនាមជារដ្ឋភាគី តំណាងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ឯម ច័ន្ទមករា ក៏នឹងត្រូវបានអញ្ជើញឲ្យថ្លៃសុន្ទករថាគន្លឹះរយៈពេល ៣នាទីផ្តោតលើប្រធានបទខាង ព្រមទាំងថ្លែងអំពីវឌ្ឍនភាពថ្មីៗក្នុងវិស័យពិការភាពដែលមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ។

គួរបញ្ជាក់ផងដែលថា បើយោងតាមលិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការណ៍អន្តរជាតិ ជម្រាបជូនទៅឯកឧត្តមអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះបានឲ្យដឹងថា លោកឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនិងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅអង្គការសហប្រជាតិក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងសម័យប្រជុំដ៏មានសារៈសំខាន់ក្នុងវិស័យពិការភាពនេះផងដែរ៕

 

ដៃគូរបស់យើង